អញ្ជើញចូលរួមពិធីមានវត្ដមានពីសំណាក់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម រួមទាំងថ្នាក់ដឹកនាំមកពីអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម និងកងកម្លាំងដែលចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិ ២០២១។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនិងប្រតិភូចូលរួមពិធីលើកសរសើរ
leftcenterrightdel
ទិដ្ឋភាពនៃពិធីលើកសរសើរ

ការប្រកួតកីឡាយោធាឆ្នាំ ២០២១ ជាការកត់សំគាល់លើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្នុងវិញ្ញាសាពីរគឺខ្មាន់បាញ់ស៊ីបនិងតំបន់គ្រោះថ្នាក់។ ទោះបីការត្រៀមរៀបចំក្នុងលក្ខខ័ណ្ឌជួបការលំបាកជាច្រើនក៏ដោយ  ប៉ុន្តែដោយមានការប្តេជ្ញាចិត្តខ្ពស់ គ្រប់ផ្នែកបានសហការយ៉ាងសកម្មនិងអនុវត្ដតាមកាលកំណត់ ធានាគុណភាព និងបំពេញភារកិច្ចបានយ៉ាងល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងនៅក្នុងពិធីលើកសរសើរ

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា Army Games 2021 និងវេទិកាបច្ចេកទេសយោធាអន្តរជាតិប្រចាំឆ្នាំដែលរៀបចំឡើងដោយសហព័ន្ធរុស្ស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង​សហប្រតិបត្ដិការអន្ដរជាតិ សំដៅធានាសន្តិសុខសម្រាប់ប្រទេសទាំងអស់។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់ប័ណ្ណសរសើរជូនអង្គភាពដែលមានស្នាដៃល្អក្នុងការប្រកួត Army Games 2021

ការចូលរួម Army Games 2021 ដ៏មានអត្ថន័យជាក់ស្ដែង និងបង្ហាញពីការទទួលខុសត្រូវ និងសមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាមចំពោះសកម្មភាពយោធាអន្តរជាតិ ហើយជាឱកាសសម្រាប់យើងសិក្សា ដកបទពិសោធន៍ក្នុងការហ្វឹកហាត់ត្រៀមប្រយុទ្ធ និងធ្វើជាម្ចាស់នៃការប្រកួត Army Games 2021 ជាពិសេសការប្រើប្រាស់អាវុធ និងឧបករណ៍ថ្មីៗទំនើបជាច្រើនតាមរយៈនោះរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកលើឆាកអន្តរជាតិក្នុងបរិបទដែលវៀតណាមទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិអាណត្តិ ២០២០-២០២១។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រគល់ប័ណ្ណសរសើរជូនអង្គភាពដែលមានស្នាដៃល្អក្នុងការប្រកួត Army Games 2021
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងលោកឧត្តមនាវីទោ Pham Hoai Nam ប្រគល់ប័ណ្ណសរសើរជូនបុគ្គលដែលមានស្នាដៃល្អក្នុងការប្រកួត Army Games 2021

តាងនាមប្រមុខក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានលើកសរសើរ និងអបអរសាទរចំពោះក្រុមកងទ័ពប្រជាជន និងបុគ្គលដែលមានស្នាដៃល្អក្នុងការប្រកួត Army Games 2021។ ព្រមទាំងលោកបានលើកសរសើរដល់ស្ថាប័នមានសមត្ថកិច្ច និងថ្នាក់ដឹកនាំអង្គភាពបានដឹកនាំ និងសហការរៀបចំការហ្វឹកហាត់ ការប្រកួត និងចូលរួមការប្រកួត Army Games 2021 ប្រកបដោយជោគជ័យ រួមចំណែកលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កងទ័ព និងប្រទេសជាតិ៕

បកប្រែដោយ Pham Diep