នេះគឺជាកម្លាំងបង្កើនបន្ថែមក្រុមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកាយោធាចំនួន ៤,០០០ នាក់ដើម្បីអនុវត្តយុទ្ធនាការយកសំណាកធ្វើតេស្តរក Covid-19 សម្រាប់ប្រជាជនទាំងអស់នៅទីក្រុងហូជីមិញ។

leftcenterrightdel
កម្លាំងពេទ្យយោធាដែលផ្ដល់បន្ថែមជួយគាំទ្រទីក្រុងហូជីមិញ បានមកដល់ព្រលានយន្តហោះ Tan Son Nhat

លោកវរសេនីយ៍ឯក Nguyen Van Giang អនុប្រធាននាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារបានមានប្រសាសន៍ថា៖ នាបច្ចុប្បន្ននេះ មានវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងនិស្សិតយោធាសរុបចំនួន ៥,០០០ នាក់ បានមកដល់ទីក្រុងហូជីមិញ និងបណ្តាខេត្តនៅភាគខាងត្បូង ដើម្បីបំពេញភារកិច្ចយកសំណាកធ្វើតេស្តរក Covid-19 និងរៀបចំមន្ទីរពេទ្យបណ្តោះអាសន្ន។ ជាពិសេសនៅទីក្រុងហូជីមិញ កម្លាំងពេទ្យយោធាបានរៀបចំមន្ទីរពេទ្យបណ្តោះអាសន្ន និងមជ្ឈមណ្ឌលចំនួន ៩ សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ និងរៀបចំក្រុមគ្រូពេទ្យចល័តចំនួន ៦៦០ ក្រុម នៅបណ្តាខេត្តភាគខាងត្បូង ដែលក្នុងនោះមាន ៤៨៥ ក្រុមនៅទីក្រុងហូជីមិញ។ល៕

បកប្រែដោយ Huyen Trang