leftcenterrightdel
ប្រតិភូវៀតណាមគោរពគណៈប្រតិភូកងនាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី

សកម្មភាពទាំងឡាយក្នុងក្របខ័ណ្ឌ IPE21 រួមមាន៖ ការពិភាក្សាលើជំនួយមនុស្សធម៌និងជួយសង្គ្រោះគ្រោះមហន្តរាយ យេនឌ័រ សន្តិភាពនិងសន្តិសុខ; កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសមុទ្រ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ លោកឧត្តមសេនីយ៍ត្រី Mal Wise មេបញ្ជាការក្រុមកលយុទ្ធ  IPE21 និងលោកវរសេនីយ៍ឯក Ho Thanh Hoa មេបញ្ជាការរងកងទ័ពជើងទឹកតំបន់លេខ ៤ និងប្រតិភូបានចូលជួបសំដែងការគួរសមគ្នាតាមប្រព័ន្ធវីដេអូ។

leftcenterrightdel
គណៈប្រតិភូកងនាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលីគោរពកងទ័ពជើងទឹកវៀតណាម

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចសន្ទនាជាន់ខ្ពស់ ការបណ្តុះបណ្តាលជំនាញយោធា និងការបណ្តុះបណ្តាលក្រោយឧត្តមសិក្សា។ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព សន្តិសុខសមុទ្រនិងប្រឆាំងភេរវកម្ម។ កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong