* ដោយមានការអនុញ្ញាតពីបញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៅថ្ងៃទី ១៩ ខែកញ្ញា លោកវរសេនីយ៍ឯក Nguyen Nhu Truc អនុប្រធានស្នងការនយោបាយនៃយោធភូមិភាគ បានចុះសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ៥០០ ជូនកុមារដែលមានស្ថានភាពលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងឱកាសពិធីបុណ្យសែនព្រះខែ នៅខេត្ត Long An ដោយមានថវិកាសរុប ចំនួន ៥០ លានដុង។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Long An ទទួលអំណោយដើម្បីផ្តល់ជូនកុមារដែលជួបការលំបាក

* នៅថ្ងៃទី ១៩ ខែកញ្ញា មន្ទីរអប់រំ និងបណ្តុះបណ្តាល ខេត្ត Binh Duong បានរៀបចំពីធីប្រគល់សំភារៈសិក្សាជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅទីក្រុង Thuan An , ទីក្រុង Di An, ទីក្រុង Tan Uyen និងទីរួមខេត្ត Tan Uyen។ 

leftcenterrightdel
ផ្តល់អំណោយជូនសិស្សដែលជួបការលំបាកនៅមូលដ្ឋាន

ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបណ្តុះបណ្តាល បានផ្តល់ថេប្លេតចំនួន ៤៤ គ្រឿង និង​កុំព្យូទ័រលើតុចំនួន ៤០ គ្រឿង ជូនសិស្សដែលជួបការលំបាកនៅមូលដ្ឋាន។

* នៅថ្ងៃទី ១៩ ខែកញ្ញា មន្ទីរពេទ្យយោធា ១៧៥ បានទទួលអំណោយពីមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍កងទ័ព គណៈកម្មការយុវជនយោធា បញ្ជាការដ្ឋានយោធភូមិភាគទី ៧ និងសប្បុរសជនទាំងក្នុង និងក្រៅកងទ័ព។

leftcenterrightdel
ទទួលអំណោយពីអង្គភាព

មន្ទីរពេទ្យបាន​ផ្តល់អំណោយចំនួន ១១០ ជូនអ្នកជំងឺដែលកំពុងព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ នៃមន្ទីរពេទ្យយោធា ១៧៥ និងជូនកុមារដែលឆ្លងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ៧។ អំណោយជូនកុមាររួមមានទឹកដោះគោ នំសែនព្រះខែ ចង្កៀងគោម  និងទឹកដោះគោម្សៅ។

* នៅថ្ងៃទី ១៩ ខែកញ្ញា បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយចំនួន ២៥០០ ជូនកុមារដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែល​មានតម្លៃសរុបចំនួន ២៥០ លានដុង។

leftcenterrightdel
តំណាងកម្មាភិបាលនៃយោធភូមិភាគទី ៧ ប្រគល់អំណោយ​ជានិមិត្តរូបជូនកម្មាភិបាល នៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ ដើម្បី​ចែក​ជូន​កុមារ និង​សិស្ស​ដែលជួប​ការ​លំបាក

អំណោយខាងលើត្រូវបានបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ប្រគល់​​ទៅបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានយោធាខេត្ត Long An, ខេត្ត Dong Nai, ខេត្ត Binh Duong ដើម្បីចែក​ជូនកុមារដែលជួបការលំបាកដោយសារជំងឺកូវីដ១៩។ អំណោយទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជន នៃយោធភូមិភាគទី ៧ ជូនចំពោះកុមារដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយហេតុនេះជួយពួកគេឱ្យមានពិធីបុណ្យសែនព្រះខែមួយដ៏មានអត្ថន័យ យកឈ្នះការលំបាកនៃជំងឺរាតត្បាត ខិតខំសិក្សាឲ្យបានល្អ៕

បកប្រែដោយ Duy Hoan