គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានឧបត្ថម្ភទីក្រុងហូជីមិញ នូវអំណោយ ១០០,០០០ កញ្ចប់  និងអង្ករ ៤,០០០ តោន សម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

អំណោយទាំងនេះបង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ពិសេសពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងជាកម្លាំងចលករលើកទឹកចិត្តដល់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទីក្រុង ក្នុងការបន្តខិតខំប្រឹងប្រែង សាមគ្គី ជំនះពុះពារលើរាល់ការលំបាកដើម្បីវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញនាពេលឆាប់ៗ។

leftcenterrightdel
ប្រតិភូចូលរួមពិធីចេញដំណើរ
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាមថ្លែងក្នុងពិធី
leftcenterrightdel
ទិដ្ឋភាពនៃពិធីចេញដំណើរទៅប្រគល់អំណោយពីក្រសួងការពារប្រទេសជូនប្រជាជនទីក្រុងហូជីមិញ
leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានខ័ណ្ឌ ស្រុក និងទីក្រុង Thu Duc ត្រៀមខ្លួនជាស្រេចដឹកជញ្ជូន និងប្រគល់អំណោយដល់គ្រួសារនីមួយៗ
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Ngo Minh Tien ប្រគល់អំណោយចំនួន ១,៦០០ កញ្ចប់ដល់ប្រជាជនខ័ណ្ឌលេខ ៨
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Ngo Minh Tien ប្រគល់អំណោយជូនគ្រួសារដែលជួបការលំបាកនៅខ័ណ្ឌលេខ ៨

បកប្រែដោយ Huyen Trang