leftcenterrightdel
កងឯកភាពទ័ពជំនាញវិទ្យុទាក់ទង បង្វឹកបង្ហាត់សម្រាប់ការប្រកួត Army Games ២០២១

នៅប៉ុន្មានថ្ងៃកន្លងមក ទោះបីបង្វឹកបង្ហាត់ក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងជំងឺ Covid-19 មានភាពស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែ ក្រុមជម្រើសនៃកងឯកភាពទ័ពជំនាញវិទ្យុទាក់ទងបានសម្រេចលើសគោលដៅ និងបទដ្ឋានដែលបានលើកឡើង។ មកដល់សព្វថ្ងៃនេះ ក្រុមបានសម្រេចការត្រៀមរៀបចំ និងត្រៀមជាស្រេចចេញដំណើរចូលរួមការប្រកួត Army Games ២០២១។ ក្នុងពិធីប្រគល់ភារកិច្ច សមាជិកនៃក្រុមបានបញ្ជាក់ថា នឹងលើកកម្ពស់ស្មារតីទទួលខុសត្រូវ សាមគី្គភាព ជឿជាក់លើខ្លួនក្នុងការប្រកួតនិមួយៗ ប្ដេជ្ញាចិត្តទទួលលទ្ធផលខ្ពស់បំផុតក្នុងការប្រកួត៕

បកប្រែដោយ Thuy Anh