តាងនាមនាយកដ្ឋានទាក់ទងការបរទេស លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលវៀតណាមរៀបចំខ្លឹមសារមួយចំនួននៃការប្រកួតក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិតាមគំនិតផ្តួចផ្តើមរបស់ក្រសួងការពារជាតិរុស្ស៊ី។ នេះជាឱកាសដ៏ល្អសម្រាប់កងទ័ពនៃបណ្តាប្រទេសប្រកួតប្រជែង ផ្លាស់ប្តូរអំពីយោធា វប្បធម៌ និងសិល្បៈ លើកកម្ពស់ជំនាញ ដកបទពិសោធន៍ ការប្រើប្រាស់និងធានាយុទ្ធោបករណ៍ រួមចំណែកលើកកម្ពស់កិត្យានុភាពនៃប្រទេស និងកងទ័ពប្រជាជនវៀតណាមដែលមានរបៀបរៀបរយ ទំនើបជាបណ្តើរៗ និងការអនុវត្តគោលដៅពីររបស់រដ្ឋាភិបាល។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទាក់ទងការបរទេសធ្វើជាអធិបតីនៃពិធីជូនដំណឹងព័ត៌មាន

តំណាងនាយកដ្ឋានទាក់ទងការបរទេសនៃក្រសួងការពារប្រទេសបានជូនដំណឹងអំពីបទប្បញ្ញត្តិមួយចំនួនរបស់គណៈកម្មការរៀបចំស្តីពីការប្រកួត វិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ចំពោះសមាជិកមកពីបណ្តាប្រទេសដែលចូលរួម Army Games ២០២១ នៅប្រទេសវៀតណាម ព្រមទាំងសម្តែងនូវបំណងចង់ទទួលបានការគាំទ្រនិងការចូលរួមពីបណ្តាប្រទេសដទៃទៀត រួមចំណែកដល់ជោគជ័យរួមនៃការប្រកួតនិងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាង​វៀត​ណាមនិងបណ្តាប្រទេសដៃគូ៕

បកប្រែដោយ Huyen Trang