leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Do Can ត្រួតពិនិត្យគំរូប​មួយ​សម្រាប់​​អប់រំប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong

លោកឧត្តមសេនីយ៍ឯក Do Can បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបំពេញភារកិច្ចរបស់អង្គភាពនានា។ លោកស្នើឲ្យអង្គភាពគប្បីពង្រីកប្រពៃណីឆ្លងកាត់ការលំបាក ជម្រុញចលនាប្រឡងប្រណាំងប្រកបដោយប្រសិទ្ធភាព បង្កើនការពិនិត្យ និងធ្វើឲ្យល្អការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ល។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អង្គភាពទាំងឡាយគប្បីរៀបចំការប្រឡងប្រណាំងអំណរបក្ស អំណរឆ្នាំថ្មីប្រកបដោយប្រសិទ្ធភាព យកចិត្តទុកដាក់ដល់ក្រុមគ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណបំណាច់ ហើយរៀបចំសកម្មភាពទទួលស្វាគមន៍បុណ្យតេតប្រកបដោយសុវត្ថិភាព និងរក្សាការត្រៀមប្រយុទ្ធជាស្រេចឲ្យបានជាប្រចាំ។ លោកឧត្តមសេនីយ៍ឯក Do Can បានជូនពរឆ្នាំថ្មី និងប្រគល់អំណោយរបស់ក្រសួងការពារប្រទេសដល់កម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងឡាយ៕

បកប្រែដោយ Thuy Anh