leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh​  បានទទួលជួបនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំវៀតណាម លោកស្រី Marie Yastishock

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរលោកស្រី Marie Yastishock ត្រូវបានតែងតាំងជានាយិកាថ្មីនៃទីភ្នាក់ងារ USAID ប្រចាំវៀតណាម ព្រមទាំងលោកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីភ្នាក់ងារ USAID ក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានសហប្រតិបត្ដិការនិងជួយគាំទ្រវៀតណាមក្នុងការកម្ចាត់សារធាតុគីមីពុល / Dioxin។

លោកស្រី Marie Yastishock មានគោលបំណងចង់ឲ្យថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់លោកស្រីក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ លោកស្រី Marie Yastishock អះអាងថា ក្នុងតំណែងថ្មីរបស់ខ្លួននឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងទីភ្នាក់ងារ USAID ក៏ដូចជាប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក៕

បកប្រែដោយ Pham Diep