លោកមេបញ្ជាការរង បានសម្តែងការពេញចិត្តចំពោះវិធីដែលកងពេទ្យកម្រិត២ លេខ ២ អនុវត្តភារកិច្ចរបស់ខ្លួន ដូចជាការរៀបចំផែនការ និងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតយ៉ាងឆាប់រហ័ស រួមទាំងការចូលរួមយ៉ាងសកម្មក្នុងការបង្វឹកបង្វឺនដល់អង្គភាព និងបុគ្គលិកនៃអង្គការសហប្រជាជាតិនៅតំបន់ Bentiu។ 

leftcenterrightdel
លោកវរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត ២ លេខ ២ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនមេបញ្ជាការរងយោធានៃស្ថានបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

ជាពិសេសក្នុងស្ថានភាពលំបាកជាច្រើន កងពេទ្យកម្រិត ២ លេខ ២ វៀតណាមនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយទ្រទ្រង់ដល់មូលដ្ឋានសុខាភិបាលនៅតំបន់ ហើយនិងផ្គត់ផ្គង់អុកស៊ីសែន និងថ្នាំពេទ្យចាំបាច់មួយចំនួនទៀតផង។ ទន្ទឹមនឹងនោះ កងពេទ្យកម្រិត ២ លេខ ២ បានចូលរួមយ៉ាងសកម្មក្នុងការចលនាមហាជន និងការសហការរវាងកងទ័ពនិងប្រជាជនរៀបចំសកម្មភាពជាក់ស្ដែងដូចជា ការការពារបរិស្ថាន និងកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងតំបន់។

លទ្ធផលគួរឱ្យចាប់អារម្មណ៍នៃកងពេទ្យកម្រិតទី ២ លេខ ២ វៀតណាមត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារជាច្រើននៃស្ថានបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះមិត្តភក្តិ និងសហការីទាំងអស់ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Md Main Ullah Chowdhury ស្នើសុំថតរូបអនុស្សាវរីយ៍នៅក្បែររូបថតលោកប្រធានហូជីមិញ ដែលបានព្យួរនៅកងពេទ្យកម្រិត ២ លេខ ២

ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ Nguyen Quang Chien នាយករងទទួលបន្ទុកជំនាញនៃកងពេទ្យកម្រិត ២ លេខ ២ បានថ្លែងរបាយការណ៍សង្ខេបស្តីពីការងារនិងលទ្ធផលនៃកងពេទ្យកម្រិត ២ លេខ ២ ក្នុងរយៈពេលជាងមួយឆ្នាំបំពេញភារកិច្ចនៅតំបន់ Bentiu។ មេបញ្ជាការរងយោធារូបនេះបានទទួលស្គាល់លទ្ធផលដែលកងពេទ្យកម្រិត ២ លេខ២ វៀតណាមសម្រេចបានក្នុងស្ថានភាពជំងឺរាតត្បាតដែលប៉ះពាល់យ៉ាងខ្លាំងទៅលើការងារ និងបង្កបញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះបេសកកម្មរក្សាសន្ដិភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី  Md Main Ullah Chowdhury ថតរូបជាមួយវេជ្ជបណ្ឌិតនិងបុគ្គលិក

មេបញ្ជាការរងយោធា បានសង្កត់ធ្ងន់ថា កងពេទ្យកម្រិត ២ លេខ ២ វៀតណាមបានបង្ហាញនូវភាពក្លាហាន និងសមត្ថភាពរបស់ខ្លួនក្នុងការបំពេញភារកិច្ចថែទាំសុខភាពដល់បុគ្គលិកនៃអង្គការសហប្រជាជាតិ ជាពិសេសសម្រាប់អង្គភាពកងទ័ពនិងយោធិននៅតំបន់ Bentiu” ។

leftcenterrightdel
គណៈប្រតិភូធ្វើទស្សនកិច្ចនៅអង្គភាពនានា

លោកមេបញ្ជាការរងយោធា Md Main Ullah Chowdhury មានបំណងចង់ឲ្យកងពេទ្យកម្រិត ២ លេខ ២ វៀតណាមបន្តបំពេញភារកិច្ចរបស់ខ្លួន និងពង្រីកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក រួមចំណែកយ៉ាងសកម្មដល់បេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង៕

បកប្រែដោយ Pham Diep