leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ត្រូវបន្តដឹកនាំកងកម្លាំងនគរបាលមានការប្តេជ្ញាចិត្តខ្ពស់ថែមតៀត ហើយដាក់ចេញវិធានការ និងដំណោះស្រាយការងារដែលស្របតាមសភាពការដើម្បីអនុវត្ដគោលដៅ តម្រូវការ និងភារកិច្ចនយោបាយឆ្នាំ ២០២១ និងឆ្នាំបន្ដបន្ទាប់។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថតរូបជាមួយប្រតិភូទាំងឡាយ ( រូបថត៖ vnanet.vn)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា “ ជាមួយមុខងារ ភារកិច្ចរបស់ខ្លួននោះ ភារកិច្ចសំខាន់របស់កម្លាំងនគរបាលគឺធានាសុវត្ថិភាពព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិជាដាច់ខាត ហើយត្រូវតែរក្សាឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ។ ដើម្បីធ្វើបានដូច្នេះក្នុងកាលៈទេសៈណាក៏ដោយ ប្រទេសយើងត្រូវតែមានស្ថិរភាព។ រួមជាមួយការកសាងកងកម្លាំងនោះ ត្រូវតែប្តេជ្ញាប្រយុទ្ធប្រឆាំងដាច់ខាត និងប្រឆាំងនូវរាល់ទស្សនៈខុសឆ្គង សកម្មភាពខុសច្បាប់ដែលផ្ទុយពីទឹកចិត្តរបស់ប្រជាជន និងគោលនយោបាយរបស់បក្ស។

លោក Nguyen Phu Trong បានស្នើឱ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈិម បន្តអនុវត្តត្រឹមត្រូវ និងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីការងារកសាងបក្ស និងកសាងក្រុមជួរកម្មាភិបាលបានយ៉ាងល្អផង និងបរិក្ខារទំនើបផង ព្រមទាំងផ្តោតសំខាន់ទៅលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្នុងការធានាកំណែទម្រង់រដ្ឋបាលដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

បកប្រែដោយ Thanh Cong