leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh

នៅក្នុងជំនួបសន្ទនានេះ រដ្ឋមន្ដ្រីទាំងពីរបានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌាត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងនាំមកនូវផលប្រយោជន៍ល្អសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។

រដ្ឋមន្រ្តីទាំងពីរបានជូនដំណឹងគ្នាអំពីលទ្ធផលនៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅប្រទេសរៀងៗខ្លួន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការជំនះផលប៉ះពាល់ដោយសារការរាតត្បាត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០២០ ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការអនុវត្ដនូវរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្ដិការការពារជាតិទ្វេភាគីបន្ទាប់ពីរគ្រប់គ្រងបានជំងឺរាតត្បាត អាស្រ័យហេតុនេះ ភាគីទាំងពីរនឹងបន្ដជំរុញបន្តែមទៀតនូវកិច្ចសហប្រតិបត្ដិការលើវិស័យពេទ្យយោធា ការរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

leftcenterrightdel
រដ្ឋមន្ដ្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជលសាស្ដ្រ

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរប្រទេសឥណ្ឌាដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្ដិ ២០២១-២០២២ ព្រមទាំងថ្លែងអំណរគុណដល់ឥណ្ឌាដែលបានគាំទ្រ និងសម្របសម្រួលល្អក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក  (ADMM +) ។

នៅចុងបញ្ចប់នៃជំនួបសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជលសាស្ត្ររវាងគណៈកម្មការជលសាស្ដ្រវៀតណាម និងទីភ្នាក់ងារជលសាស្ត្រឥណ្ឌា៕

បកប្រែដោយ Thanh Cong