ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា សហគមន៍សន្តិសុខនយោបាយគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងសហគមន៍អាស៊ានមួយសាមគ្គីភាព រឹងមាំ ហើយ​ពង្រីកកិត្យានុភាព និងតួនាទីជាមជ្ឈភាពរបស់ខ្លួនលើបញ្ហាសន្តិសុខក្នុងតំបន់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​នេះ​បណ្តាប្រទេសត្រូវប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ផង ហើយនិងត្រូវប្រឈមមុខនឹង “សត្រូវដ៏គ្រោះថ្នាក់” មួយទៀតគឺឧក្រិដ្ឋកម្មឆ្លងដែនដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា បញ្ហាប្រឈមខាងសន្តិសុខមិន​មែន​ប្រពៃណី រួមទាំងឧក្រិដ្ឋកម្មឆ្លងដែនគឺជា “ការសាកល្បង” សម្រាប់​សហគមន៍អាស៊ាន ជាពិសេសសហគមន៍សន្តិសុខនយោបាយ។ ពីភាពជាក់ស្តែងនេះបានតម្រូវឱ្យប្រទេសនានា ជាពិសេសស្ថាប័នអនុវត្តច្បាប់ត្រូវរកដំណោះស្រាយ និងទិសដៅដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មក្នុង​ស្ថានភាពថ្មី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងជាប្រធាន AMMTC វៀតណាម បានលើកកំពស់មុខងារ និងតួនាទីរបស់ AMMTC ដើម្បីរដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ានពិភាក្សា និងដាក់ចេញគោលនយោបាយ និងផែនការសកម្មភាពក្នុងការដោះស្រាយបញ្ហានានាដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ លោកនាយឧត្តមសេនីយ៍ To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដោយរួមចំណែករក្សាសន្តិភាព និងស្ថិរភាពដើម្បី​បណ្តាប្រទេសផ្តោតទៅលើការជំនះផលវិបាកដោយជំងឺរាតត្បាត និងការស្តារឡើង​វិញ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូទាំងឡាយ​ 

បន្ទាប់ពីពិធីបើកគឺជាសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំ AMMTC 14 ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam ។ ប្រតិភូមមកពីបណ្តាប្រទេសបានវាយតម្លៃលើស្ថានភាពពិភពលោក និងក្នុងតំបន់ដែលជះឥទ្ធិពលដល់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មដែលទាក់ទងនឹងការជួញដូរមនុស្ស គ្រឿងញៀន សនិ្តសុខតាមប្រព័ន្ធអ៊ីនធឺណិត និងភេរវកម្ម។ ប្រតិភូទាំងឡាយបានឯកភាពលើដំណោះស្រាយទាំងឡាយដើម្បីជំរុញគោលដៅដែលបានកំណត់ក្នុងផែនការសកម្មភាពអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនសម្រាប់ដំណាក់កាល ២០១៦-២០២៥  ព្រមទាំងកត់សម្គាល់ និងអនុម័តលិខិតតូបករណ៍ស្តីពីគំនិតផ្តួចផ្តើមរបស់បណ្តាប្រទេសជាសមាជិកក្នុងយន្តការកិច្ចប្រជុំ AMMTC ។ នៅចុងបញ្ចប់នៃសម័យប្រជុំពេញអង្គនេះ រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃ AMMTC 14៕

បកប្រែដោយ Duy Hoan