ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាអធិបតីនៃកិច្ចប្រជុំយោធា - ការពារជាតិអាស៊ាន ២០២០
កប.អនឡាញ - នាថ្ងៃទី១៩ ខែវិច្ឆិកា កិច្ចប្រជុំមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +) បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធាន ADSOM + របស់វៀតណាម។ អញ្ជើញចូលរួមកិច្ចប្រជុំមានវត្ដមានពីប្រធាន ADSOM + នៃបណ្តាប្រទេសអាស៊ាន និងដៃគូនានា រួមមានរុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងឥណ្ឌា រួមទាំងអគ្គលេខាធិការរងអាស៊ាន លោក Hoang Anh Tuan និងអនុព័ន្ធយោធានៃប្រទេសអាស៊ាន និងប្រទេសជាដៃគូប្រចាំទីក្រុងហាណូយផងដែរ។