ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ខ្ញុំសូមប្រសិទ្ធិពរជូន លោកស្រីប្រធានរដ្ឋសភា និងអស់លោក លោកស្រី ជាភ្ញៀវកិត្តិយស យុទ្ធជន រួមទាំងកម្មាភិបាល អ្នកកាសែតកងទ័ពប្រជាជនគ្រប់ជំនាន់ទាំងមូលឲ្យទទួលបានសេចក្តីសុខ ហើយសម្រេចបានភារកិច្ចទាំងអស់យ៉ាងជោគជ័យ។

ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ក្រោមការដឹកនាំ និងការតម្រង់ទិសរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ហើយនិងក្រោមការណែនាំជាទៀងទាត់ និងដោយផ្ទាល់ពីអគ្គស្នងការដ្ឋាននយោបាយ កាសែតកងទ័ពប្រជាជនមានការរីកចម្រើន និងធំធាត់ដោយឥតឈប់ឈរ ហើយជាការពិតណាស់បានក្លាយទៅជាកាសែតនយោបាយឈានមុខគេមួយរបស់ប្រទេសជាតិដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងមូលអំពីបេសកកម្មយុទ្ធសាស្ត្រពីរគឺការកសាងការពារមាតុភូមិ និងការផ្សព្វផ្សាយអំពីការតស៊ូដ៏លំបាកតែដ៏អង់អាចក្លាហានរបស់បក្ស ប្រជាជន និងកងទ័ព ដើម្បីបុព្វហេតុឯករាជ្យជាតិ និងសង្គមនិយម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេសថ្លែងក្នុងពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកាសែតកងទ័ពប្រជាជន

នៅក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងការលុកលុយឈ្លានពាន និងការពារមាតុភូមិ កាសែតកងទ័ពប្រជាជនមានកម្លាំងដូចគ្នានឹង “កងពលស្រួច” មួយនៅលើសមរភូមិសតិអារម្មណ៍ និងវប្បធម៌។ ស្នាដៃរបស់កាសែតជាច្រើនពិតជាសេចក្តីប្រកាសបដិវត្តន៍ដែលអំពាវនាវឲ្យជនរួមជាតិទាំងមូលមានការប្តេជ្ញាចិត្តយកឈ្នះដើម្បីទទួលបានជ័យជំនះដ៏ត្រចះត្រចង់យ៉ាងសន្ធឹកសន្ធាប់ រួមចំណែកធ្វើឱ្យប្រវត្តិសាស្រ្តរបស់កាសែតកងទ័ពប្រជាជនឲ្យកាន់តែរុងរឿង។

ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរថ្មី កម្មាភិបាល អ្នកសារព័ត៌មាននៃកាសែតតែងតែដើរឈានមុខជានិច្ច ប្រកាន់ខ្ជាប់នូវភាពជាក់ស្តែង អមដំណើរជាមួយកងទ័ព និងប្រជាជន មានវត្តមានភ្លាមៗនៅកន្លែងជួបការលំបាកបំផុតទៅដល់គ្រប់ទីកន្លែងជាមួយប្រជាជនដោយមិនថានៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់កោះ សមុទ្រ ឡើយ... កាសែតកងទ័ពប្រជាជននៅតែបន្តជា “កងពលស្រួច” ក្នុងការតំរង់ទិសនៃមតិសាធារណៈ ការឃោសនា ការលើកទឹកចិត្តឲ្យបក្ស ប្រជាជន និងកងទ័ពទាំងមូលដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយផ្លាស់ថ្មីដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ។ អ្នកសារព័ត៌មានកងទ័ពតែងតែឈរនៅជួរមុខនៅកន្លែងពិបាកជាងគេដើម្បីជូនព័ត៌មានឲ្យបានទាន់ពេលវេលាអំពីការវិវឌ្ឍជាប្រចាំថ្ងៃលើគ្រប់វិស័យ និងគ្រប់ផ្នែកទាំងអស់នៃប្រទេសជាតិ។ ឆ្លុះបញ្ចាំង ឃោសនា អំពីគំរូល្អជាច្រើនក្នុងការហ្វឹកហ្វឺន កសាង ត្រៀមប្រយុទ្ធជាស្រេច និងបំពេញភារកិច្ចរបស់កងទ័ពក្នុងការប្រយុទ្ធការពារបូរណភាពទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិ។ ទន្ទឹមនឹងនោះ កាសែតកងទ័ពប្រជាជនក៏បានបំពេញតួនាទីរបស់ខ្លួនជាបណ្តាញសារព័ត៌មានកិច្ចការបរទេសដ៏មានកេរ្តិ៍ឈ្មោះផងដែរ ដែលផ្សព្វផ្សាយពីមុខមាត់ កិត្តិនាម អត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាម និងកងទ័ពដល់មិត្តភក្តិអន្តរជាតិ។   ក្រៅពីនេះ ក៏ជួយឲ្យមិត្តអ្នកអានក្នុងស្រុកឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពតំបន់ និងពិភពលោកទៀតផង។

ខ្ញុំពិតជាមានការរីករាយណាស់ដែលបានស្តាប់ពីមតិយោបល់ និងការលើកសរសើររបស់ប្រជាជនចំពោះកាសែតកងទ័ពប្រជាជន។ គ្រាចុះសួរសុខទុក្ខ និងធ្វើការនៅតាមអង្គភាព និងមូលដ្ឋាន ខ្ញុំក៏បានស្តាប់កម្មាភិបាលយុទ្ធជន អតីតយុទ្ធជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈបង្ហាញពីទំនុកចិត្តលើកាសែតកងទ័ពប្រជាជន។ ប្រការនេះបង្ហាញបានថា ការសែតកងទ័ពប្រជាជនបានបំពេញការងារយ៉ាងសំខាន់ណាស់ដែលជាស្ពាន និងជាបណ្តាញព័ត៌មានសំខាន់សម្រាប់កម្មាភិបាល យុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងអស់ឲ្យយល់ដឹងអំពីគោលការណ៍ណែនាំ និងមាគ៌ាទិសដៅរបស់បក្ស ច្បាប់របស់រដ្ឋ ហើយនិងកាតព្វកិច្ចយោធា និងការការពារជាតិរបស់យើង។

កាសែតកងទ័ពប្រជាជនពិតជាមិត្តភ័ក្ត្រ ដែលជាទីទុកចិត្តរបស់សមមិត្តកងទ័ព និងប្រជាជនជាច្រើន។ កាសែតមានមាតិការជាច្រើនដែលនាំមកការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្លាំងប្រយុទ្ធ លក្ខណៈវិទ្យាសាស្ត្រ និងប្រជាប្រិយភាព។ រហូតក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក កាសែតប្រជាជនតែងតែអនុវត្តត្រឹមត្រូវតាមគោលការណ៍ ការតម្រង់ទិស ហើយពិតជាបានក្លាយទៅជាកាសែតនយោបាយឈានមុខគេមួយរបស់បក្ស រដ្ឋ និងកងទ័ព ហើយជាអាវុធមុតស្រួចនៅលើសមរភូមិសតិអារម្មណ៍ វប្បធម៌ ដែលទទួលបានការជឿទុកចិត្ត និងក្តីស្រឡាញ់ពីសំណាក់កម្មាភិបាល យុទ្ធជន និងប្រជាជនទូទាំងប្រទេស។ ដោយបានទទួលស្គាល់នូវសមិទ្ធិផល និងជ័យជំនះក្នុងបុព្វហេតុរំដោះប្រទេសជាតិ កសាង និងការពារជាតិ បក្ស និងរដ្ឋបានប្រគល់ឲ្យកាសែតកងទ័ពប្រជាជននូវកិត្តិនាមជាវីរអង្គភាព រួមទាំងគ្រឿងឥស្សរិយយសជាច្រើនទៀតផង។

ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំសូមកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល និងស្នាដៃអស្ចារ្យដែលកាសែតកងទ័ពប្រជាជនសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ ក្នុងឱកាសនេះដែរគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាជនទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ និងជួយសម្រួល លើកទឹកចិត្ត និងជួយឲ្យកាសែតកងទ័ពប្រជាជនអាចបំពេញបានរាល់ភារកិច្ចដែលបានប្រគល់ឱ្យ។

ប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យ និងទូលំទូលាយ។ អាស្រ័យនោះ បុព្វហេតុក្នុងការកសាង អភិវឌ្ឍ និងភារកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយរួមទាំងកាសែតកងទ័ពប្រជាជនមានតម្រូវការថ្មីខ្ពស់ណាស់។ ក្នុងនាមជាកាសែតនយោបាយឈានមុខគេមួយរបស់ប្រទេស កាសែតកងទ័ពប្រជាជនត្រូវតែប្រកាន់ខ្ជាប់នូវភាពជាក់ស្តែង ប្រកាន់ខ្ជាប់នឹងកងទ័ព និងប្រជាជន ហើយផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅថែមទៀតអំពីការអភិវឌ្ឍយ៉ាងខ្លាំងរបស់ប្រទេស និងកងទ័ព និងផ្សព្វផ្សាយយ៉ាងសកម្មអំពីវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ កីឡា និងទំនាក់ទំនងបរទេស។

នារយៈពេលខាងមុខនេះ កាសែតកងទ័ពប្រជាជនត្រូវតែមានគោលការណ៍ណែនាំ និងដំណោះស្រាយដើម្បីពន្លឿនការអនុវត្ត គម្រោងផែនការដែលបានដាក់ចេញ។ ផ្តោតលើការបណ្តុះបណ្តាលលត់ដំមនុស្ស ការវិនិយោគបំពាក់នូវឧបករណ៍ទំនើបដើម្បីបំពេញតាមតម្រូវការបេសកកម្ម។ ជាពិសេសខ្ញុំសង្កត់ធ្ងន់ទៅលើបញ្ហាកសាងជួរកម្មាភិបាល អ្នកសារព័ត៌មាន កាសែតកងទ័ពប្រជាជនត្រូវតែប្រកាន់ខ្ជាប់នូវទិសដៅនយោបាយជានិច្ច ចាត់ទុកនយោបាយជាអាយុជីវិត និងជាព្រលឹងរបស់កាសែត។ ប្រការនោះតម្រូវឱ្យកម្មាភិបាល អ្នកយកព័ត៌មាននីមួយៗត្រូវតែមានភាពចាស់ទុំនយោបាយ ជំហររឹងមាំ មានចំណេះដឹងទូលំទូលាយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគ និងការតំរង់ទិសសតិអារម្មណ៍ចំពោះរបត់ និងព្រឹត្តិការណ៍រនានាក្នុងប្រទេស និងអន្តរជាតិ។ ដូច្នេះការកសាងកាសែតបែបទំនើបមិនមែនគ្រាន់តែជាការបណ្តុះបណ្តាល និងការរៀនសូត្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺការបណ្តុះបណ្តាល និងការជំរុញក្រុមអ្នកសារព័ត៌មានដែលមានជំនាញផ្នែកនយោបាយឲ្យបានរឹងមាំ។

លើកកម្ពស់សមិទ្ធផលប្រកបដោយមោទនភាពក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ដោយភាពក្លាហាន ភាពវៃឆ្លាត សាមគ្គីភាព ការច្នៃប្រឌិត ការទទួលខុសត្រូវ ការប្តេជ្ញាចិត្តខ្ពស់ កាសែតកងទ័ពនាពេលបច្ចុប្បន្ននឹងបន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿងរបស់អង្គភាពដោយសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យក្នុងយុគសម័យថ្មី៕

បកប្រែដោយ Minh Trung