ក្នុងអំឡុងពេលនៃសង្គ្រាមតស៊ូទាំងពីរដើម្បីការរំដោះប្រទេសជាតិក្នុងសតវត្សរ៍ទី ២០ កាសែតកងទ័ពប្រជាជនបានតាមដានយ៉ាងដិតដល់នូវជីវភាពរស់នៅប្រជាជនយ៉ាងជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីភាពរស់រវើក ភាពអង់អាចក្លាហាន និងការតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាមយើង។ ព័ត៌មានដែលបានចុះផ្សាយលើកាសែតកងទ័ពប្រជាជនបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប្រពៃណីនៃការតស៊ូដ៏ខ្លាំងក្លា និងប្រពៃណីវប្បធម៌ និងយោធារបស់ប្រជាជាតិវៀតណាមនៅសម័យហូជីមិញ។ ក្នុងអំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង រួមជាមួយការិយាល័យកាសែតនៅតំបន់សង្រ្គាម Viet Bac កាសែតកងទ័ពប្រជាជនបានបង្កើតការិយាល័យមួយទៀតនៅសមរភូមិខាងមុខដើម្បីចាត់តាំងការធ្វើកាសែតដោយផ្ទាល់ និងចេញផ្សាយនៅសមរភូមិ Dien Bien Phu តែម្តងដើម្បីឆ្លុះបញ្ចាំងនូវភាពអង់អាចក្លាហានក្នុងការប្រយុទ្ធរបស់កងទ័ព និងផ្សព្វផ្សាយកាសែតដល់ដៃយុទ្ធជននៅតាមលេណដ្ឋានដោយផ្ទាល់។ នេះជាវិធីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីបង្ហាញពីស្មារតីប្តេជ្ញាចិត្តលះបង់របស់អ្នកកាសែតកងទ័ព រួមចំណែកលើកស្ទួយស្មារតីនៃការប្តេជ្ញាចិត្តយកឈ្នះរបស់កងទ័ព និងប្រជាជនយើង បង្កើតឡើងជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម មកទស្សនាកន្លែងតាំងកាសែតកងទ័ពប្រជាជន

ស្មារតីហ៊ានលះបង់នៅសមរភូមិនោះបានបន្តត្រូវបានលើកកម្ពស់ខ្ពស់ដោយអ្នកយកព័ត៌មានជាច្រើននៃកាសែតកងទ័ពប្រជាជនក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងសង្គ្រោះប្រទេសជាតិ។ ក្នុងរយៈពេលនេះកាសែតកងទ័ពប្រជាជនបានក្លាយជាកាសែតត្រួសត្រាយផ្លូវក្នុងការស្វែងរក និងលើកសរសើរចំពោះបុគ្គលឆ្នើមជាគំរូល្អជាក់ស្តែងជាច្រើនក្នុងការប្រយុទ្ធដើម្បីផ្សព្វផ្សាយលើកទឹកចិត្តកងទ័ពទាំងមូល ប្រទេសជាតិទាំងមូល។

ក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី និងព្រំដែនខាងជើងកាសែតកងទ័ពប្រជាជនបានតាមដានយ៉ាងដិតដល់ និងឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការប្រយុទ្ធប្រកបដោយភាពច្នៃប្រឌិត និងវីរភាពរបស់កងទ័ព និងប្រជាជនយើង ការពារអធិបតេយ្យភាពទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិ។ ឆន្ទៈប្តេជ្ញាចិត្តឈ្នះ និងគុណសម្បត្ដិខ្ពង់ខ្ពស់របស់កងទ័ពអ៊ំហូ បានរួមវិភាគទានដល់ការបណ្តុះបណ្តាលអ្នកកាសែតកងទ័ពដោយមិនចេះខ្លាចការលំបាក ហ៊ានលះបង់គ្រប់យ៉ាង ហ៊ានសម្រុកចូលទីតាំងលំបាកដោយផ្ទាល់ដោយមិនញញើតជាដើម។

តាំងពីកាលចាប់កំណើតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ នៅគ្រប់ដំណាក់កាលនៃបដិវត្តន៍ និងក្នុងគ្រប់កាលៈទេសៈកាសែតកងទ័ពប្រជាជនបានតាមដានយ៉ាងដិតដល់នូវការដឹកនាំដាច់ខាត និងលើគ្រប់ជ្រុងជ្រោយទាំងអស់នៃបក្សកុម្មុយនិស្តវៀតណាម។ សមិទ្ធិផលលេចធ្លោរបស់កាសែតកងទ័ពប្រជាជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដទាន់ពេលវេលា និងរស់រវើកលើគ្រប់វិស័យនៃប្រតិបត្តិការ និងការងាររបស់កងទ័ព និងគ្រប់វិស័យនៃជីវិតសង្គម។ តាមដានយ៉ាងដិតដល់ភារកិច្ចយុទ្ធសាស្រ្តចំនួនពីរក្នុងការកសាង និងការពារមាតុភូមិនោះ កាសែតកងទ័ពប្រជាជនបានផ្សព្វផ្សាយ និងចូលរួមវិភាគទានដល់លទ្ធិម៉ាក្សនិយម - លេនីននិយម សតិអារម្មណ៍លោកប្រធានហូជីមិញ គោលនយោបាយ មាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ ។

ដោយសារត្រូវបានលត់ដំយ៉ាងមឺងម៉ាត់ និងរីកធំធាត់ នៅក្នុងសង្គ្រាមរំដោះជាតិដ៏អស្ចារ្យចំនួនពីរ និងនៅក្នុងដំណើរការនៃការផ្លាស់ប្តូរប្រទេសជាតិ កាសែតកងទ័ពប្រជាជនកាន់តែបញ្ជាក់បានយ៉ាងច្បាស់ថា កាសែតកងទ័ពប្រជាជន ជាកាសែតនយោបាយដ៏មានកិត្យានុភាព កិត្តិយស និងចំណានផ្នែកនយោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងអគតិ អរិភាព និងពួកប្រឆាំង។ ប្រឈមនឹងបញ្ហាធំៗរបស់ប្រទេស បញ្ហាយោធា បញ្ហាស្មុគស្មាញ និងបញ្ហារសើបដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន កាសែតកាសែតកងទ័ពប្រជាជនបានយល់ច្បាស់ពីស្ថានការណ៍ជាក់ស្តែង ប្រកាន់ខ្ជាប់តាមការណែនាំពីថ្នាក់លើ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការកំណត់ខ្លឹមសារ កំរិត និងវិធីសាស្រ្តឃោសនា ដែលផ្តោតលើការវិភាគព្រឹត្តិការណ៍ និងបញ្ហានានាតាមរបៀបសមរម្យ និងរួមចំណែកដល់ការតំរង់ទិសនៃមតិសាធារណៈ និងពង្រឹងការមូលមតិគ្នារបស់សហគមន៍។ ទាំងនេះគឺជាគុណសម្បត្តិ និងចំណុចខ្លាំងដែលបង្កើតជាជំហរ និងកិត្យានុភាពរបស់កាសែតកងទ័ពប្រជាជនក្នុងប្រព័ន្ធសារព័ត៌មានជាតិដែលត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអានប្រទេស។

ក្រោយរយៈពេល ៧០ ឆ្នាំនៃការអមដំណើរជាមួយកងទ័ព និងប្រទេសជាតិ កាសែតកងទ័ពប្រជាជនបានចូលរួមវិភាគទានដ៏ល្អប្រសើរក្នុងបុព្វហេតុរំដោះប្រទេសជាតិ កសាង និងការពារជាតិ។ កាសែតកងទ័ពមួយនេះមានកិត្តិយស និងមោទនភាពដែលត្រូវបានទទួលកិត្តិនាមជាវីរៈអង្គភាពប្រដាប់អាវុធប្រជាជន វីរអង្គភាពធ្វើពលកម្ម គ្រឿងឥស្សរិយយសផ្កាយមាស គ្រឿងឥស្សរិយយសហូជីមីញ គ្រឿងឥស្សរិយយសឯករាជថ្នាក់ទី ៣ ជាដើម។ រង្វាន់ដ៏ថ្លៃថ្នូទាំងនេះរួមចំណែកដល់ប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមវីរភាព និងប្រពៃណីដ៏រុងរឿងនៃកាសែតបដិវត្តន៍វៀតណាម។

កិត្តិយសនោះគឺបានសង្កត់ធ្ងន់ទៅលើអ្នកកាសែតកងទ័ពប្រជាជនបច្ចុប្បន្ន ដែលមិនត្រឹមតែតម្រូវរក្សាឲ្យបាននូវអត្តសញ្ញាណ និងប្រពៃណីដែលជាឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពង្រីក និងរីកសាយភាយជាបន្តទៀត។ គុណតម្លៃល្អធ្វើឱ្យកាសែតកងទ័ពប្រជាជនក្លាយទៅជាកាសែតនយោបាយឈានមុខគេរបស់សារព័ត៌មានបដិវត្តន៍វៀតណាម សមនឹងទទួលបានការស្រឡាញ់ និងការទុកចិត្តពីបក្ស រដ្ឋ កងទ័ព និងបងប្អូនជនរួមជាតិផងដែរ៕

បកប្រែដោយ Minh Trung