ប្រធានបទនេះដោយលោកឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ បណ្ឌិត Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន, នាយកដ្ឋានការបរទេសនៃក្រសួងការពារប្រទេសដឹកនាំការអនុវត្ត។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don ថ្លែងនៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ តាងនាមគណៈប្រធាននៃប្រធានបទ លោកឧត្តមសេនីយ៍ទោ Vu Chien Thang  ប្រធាននាយកដ្ឋានការបរទេស ក្រសួងការពារប្រទេស បានសង្ខេបអំពីដំណើរការអនុវត្តប្រធានបទ និងរាយការណ៍អំ​ពីលទ្ធផលស្រាវជ្រាវ។ សមាជិកក្រុមប្រឹក្សាបានធ្វើការវាយតំលៃ ផ្តោតលើការវិភាគយ៉ាងស៊ីជម្រៅនូវ​លទ្ធផលទទូលបាន ​ដែលរួមចំណែកជួយគណៈប្រធាននៃប្រធានបទបន្តបំពេញបន្ថែមប្រធានបទ។ បន្ទាប់មក លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឆ្លើយ និងបកស្រាយ​សំនួរនានា​របស់សមាជិកក្រុមប្រឹក្សា និងប្រតិភូទាំង​ឡាយ។ ក្រុមប្រឹក្សាបានវាយតម្លៃជាឯកច្ឆន្ទថាប្រធានបទទទួលបានលទ្ធផលល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឆ្លើយ និងបកស្រាយ​សំនួរនានារបស់​សមាជិកក្រុមប្រឹក្សា និងប្រតិភូទាំងឡាយ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don បានជូនផ្កាអបអរសាទរលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកអនុរដ្ឋមន្រ្តី Le Hoai Trung

តាងនាមក្រុមប្រឹក្សា លោកឧត្តមសេនីយ៍ឯក Tran Don  បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារវិទ្យាសាស្ត្រ តម្លៃទ្រឹស្តី និងតម្លៃជាក់ស្តែងនៃប្រធានបទ ហើយសង្កត់ធ្ងន់លើលទ្ធផលនៃការស្រាវជ្រាវរបស់ប្រធានបទ ដោយបានផ្តល់នូវអំណះអំណាងវិទ្យាសាស្ត្រ និងភាពជាក់ស្តែងមួយចំនួនដើម្បីស្នើជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស សំដៅ​ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងជាមួយប្រទេសដទៃទៀត និងអង្គការអន្តរជាតិ។ លោកឧត្តមសេនីយ៍ឯក Tran Don  បានស្នើឲ្យគណៈប្រធាននៃប្រធានបទទទួលយក និងបំពេញបន្ថែមប្រធានបទឲ្យស្របតាមសេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាមុនពេលចុះឈ្មោះលទ្ធផលជាមួយក្រសួងការពារប្រទេស និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

បកប្រែដោយ Duy Hoan