លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានបញ្ជាក់ថា ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 នោះ វៀតណាមនិងសិង្ហបុរីនៅតែរក្សាការផ្លាស់ប្ដូរយោបល់លើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបង្ហាញពីការប្តេជ្ញាចិត្ត ការម្ចាស់ការនៃភាគីទាំងពីរក្នុងបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ទោ Vu Chien Thang មានគោលបំណងចង់សិង្ហបុរី បន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយ​វៀតណាមក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំយោធា - ការពារជាតិនាពេលខាងមុខ រួមមានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន​លើកទី ១៧ (ACDFM-17) និងកិច្ចប្រជុំ ADSOM, ADSOM +, ADMM, ADMM + ។

ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបន្តត្រូវបានលើកកម្ពស់តាមរយៈការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងមួយចំនួនរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ជាពិសេសការពិគ្រោះយោបល់សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំនានាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា ហើយ​ផ្តោត​លើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល កម្មវិធីជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេង ការជួយសង្គ្រោះ ការស្រាវជ្រាវនិងត្រៀមខ្លួនរៀបចំសកម្មភាពមួយចំនួនតាមរយៈប្រព័ន្ធវីដេអូប្រសិនបើរោគរាតត្បាត Covid-19 នៅតែមានការវិវឌ្ឍស្មុគស្មាញដែរ៕

បកប្រែដោយ Pham Diep