លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងធ្វើជាអធិបតីសន្និបាតនេះ។ អញ្ជើញចូលរួមក្នុងសន្និបាតនេះក៏មានវត្តមានពីសំណាក់សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចលនាមហាជននៃមជ្ឈិមបក្ស រួមទាំងថ្នាក់ដឹកនាំបក្ស កងទ័ព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផង។

leftcenterrightdel
អង្គសន្និបាតថតរូបជាអនុស្សាវរីយ៍

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ និងណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមនោះ ចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ត្រូវបានអនុវត្តជាបន្តបន្ទាប់ ទូលំទូលាយ ជាក់ស្តែង រឹងមាំ ស៊ីជម្រៅ  សមស្របទៅនឹងស្ថានភាពជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ កងទ័ពតែងតែយកចិត្តទុកដាក់ ជិតស្និទ្ធ ឃោសនា និងចលនាប្រជាជនដោយក្តីស្រឡាញ់ការទទួលខុសត្រូវ និងការសម្របសម្រួលក្នុងកសាងប្រព័ន្ធនយោបាយមូលដ្ឋានឱ្យរឹងមាំនិងមានប្រសិទ្ធភាព។ កងទ័ពក៏បានកៀរគរគ្រប់ធនធានសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ ខាងស្មារតី និងខាងវប្បធម៌របស់ប្រជាជន។ លើសពីនេះទៅទៀត កងទ័ពបានម្ចាស់ការ ត្រៀមខ្លួនជាស្រេចដើម្បីមានវត្តមាននៅគ្រប់ទីកន្លែងជួបការលំបាកលំបិនបំផុត និងចូលរួមក្នុងការជួយប្រជាជនឲ្យជំនះពីផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ គ្រោះមហន្តរាយរោគរាតត្បាតថែមទៀត...រួមចំណែកដល់ការបណ្តុះបណ្តាល ការលើកកម្ពស់ភាពក្លាហានសមត្ថភាពខាងនយោបាយ គុណធម៌ សីលធម៌របស់យោធិនបដិវត្តន៍ទាំងមូល។ ទន្ទឹមនឹងនោះកងទ័ពបានអនុវត្តយ៉ាងល្អប្រសើរនូវមុខងារ ភារកិច្ចរបស់កងទ័ពគឺការប្រយុទ្ធ ការធ្វើពលកម្ម ការធ្វើផលិតកម្មក្នុងស្ថានភាពថ្មីជាដើម។

ថ្លែងមតិនៅសន្និបាតនេះ លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា៖ “ដោយទទួលបានលទ្ធផលយ៉ាងពេញលេញ ជាក់ស្តែង និងមានឥទ្ធិពលទូលំទូលាយនោះ ចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ក្នុងជួរកងទ័ពបានរួមចំណែកយ៉ាងជាក់លាក់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល ជាពិសេសចំពោះអ្នកមានគុណ ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាលនៅតំបន់ព្រំដែន និងសមុទ្រ កោះ។ ខ្លឹមសារ វិធានការ និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពជាច្រើនបានរួមចំណែកដល់ការឃោសនា ការចលនាប្រជាជនឲ្យអនុវត្តតាមគោលការណ៍ណែនាំ មាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ ការបង្កើនការយល់ដឹង ការប្រុងប្រយ័ត្នសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឃុបឃិត និងល្បិចកលរបស់កម្លាំងអមិត្ត រួមវិភាគទានបង្កើតការមូលមតិគ្នា លើកទឹកចិត្តប្រជាជនឲ្យចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារសន្តិសុខជាតិ កសាងបក្ស រដ្ឋាភិបាល ប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំ។

មានប្រសាសន៍នៅចុងបញ្ចប់នៃសន្និបាត លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា៖ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនោះ ការងារចលនាមហាជន និងចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ក្នុងជួរកងទ័ពបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញបានល្អនូវមុខងារ និងភារកិច្ចនយោបាយរបស់កងទ័ពប្រកបដោយជោគជ័យ ការពង្រឹងទំនាក់ទំនងស្អិតរមួត សាមគ្គីភាព ជិតស្និទ្ធ រវាងកងទ័ព និងប្រជាជន ជួយធ្វើឲ្យប្រពៃណីរបស់ “កងទ័ពអ៊ំហូ” កាន់តែស្អាតបន្ថែមទៀត ព្រមទាំងស័ក្តសមជាកងទ័ពរបស់ប្រជាជននៅក្នុងស្ថានភាពថ្មី។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស និងការណែនាំរបស់គណៈចលនាមហាជនមជ្ឈិមបក្ស ការសម្របសម្រួល ការគាំទ្រ និងជំនួយរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ក្នុងជួរកងទ័ពនឹងទទួលបានវឌ្ឍនភាពថ្មី ឆ្លើយតបបានតម្រូវការនៃភារកិច្ចក្នុងការចលនាមហាជនដែលបានដាក់ចេញ។ លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានស្នើឱ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ក្នុងជួរកងទ័ពត្រូវតែស្វែងយល់ និងអនុវត្តឱ្យបានល្អនូវភារកិច្ច និងខ្លឹមសារនៃចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ក្នុងជួរកងទ័ពអំឡុងឆ្នាំ ២០២០-២០២៥។

នៅក្នុងសន្និបាតនេះ ក្រសួងការពារប្រទេសបានប្រគល់ជូននូវប័ណ្ណសរសើរមួយចំនួនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការអនុវត្តចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” និងការកសាង “អង្គភាពចលនាមហាជនឆ្នើម” ក្នុងជួរកងទ័ព អំឡុងឆ្នាំ ២០១៦ - ២០២០៕

បកប្រែដោយ Minh Trung