leftcenterrightdel
វ៉ាក់សាំង Sputnik V (រូបថត៖ thanhnien.vn)

នៅក្នុងកិច្ចពិភាក្សានេះ លោក Vladimir Primak នាយកមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ី (RDIF) បានបង្ហាញសង្ខេបអំពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំង SARS-CoV-2 ដំបូងបង្អស់ដែលរុស្ស៊ីផ្ដល់អាជ្ញាប័ណ្ណ។ លោក Primak បានឱ្យដឹងថា Sputnik V គឺជាវ៉ាក់សាំងចាក់ដោយផ្ទាល់រួមមានពីរដូសដែលចាក់ដាច់ពីគ្នារំលង ២១ ថ្ងៃ។ Sputnik V បានឆ្លងកាត់ការសាកល្បងព្យាបាល ហើយបានបង្ហាញថា មានលទ្ធភាពប្រឆាំងនឹងវីរុស SARS-CoV-2។

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានឲ្យដឹងថា ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 នៅតែមានភាពស្មុគស្មាញ ប្រទេសមួយចំនួនរួមទាំងសហព័ន្ធរុស្ស៊ីបានឈានមុខគេក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងវីរុស SARS-CoV-2 ។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានជូនពរចំពោះភាពជោគជ័យដែលភាគីរុស្ស៊ីសម្រេចបានក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង Sputnik V ។ លោកបញ្ជាក់ថា ផ្នែកពេទ្យយោធាវៀតណាមត្រៀមខ្លួនសហការជាមួយបណ្ដាដៃគូរុស្ស៊ីក្នុងការសាកល្បងវ៉ាក់សាំងប្រឆាំងវីរុស SARS -CoV-2 នៅពេលដែលមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច៕

បកប្រែដោយ Pham Diep