leftcenterrightdel
ការកម្ចាត់មេរោគនៅពេលដែលគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមមកដល់កន្លែងដាក់ដាច់ដោយឡែក

នេះជាឆ្នាំទី ៣ ជាប់ៗគ្នាដែលកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួត  Army Games។  ការដែលកងទ័ពប្រជាជន​វៀតណាមចាត់បញ្ជូនអង្គភាពជាច្រើនទៅចូលរួមការប្រកួតលើកនេះ បានបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះសកម្មភាពពហុភាគីដែលរៀបចំឡើងដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី ក៏ដូចជាតួនាទី និងកិត្យានុភាពរបស់សហព័ន្ធរុស្ស៊ីនៅលើឆាកអន្តរជាតិ។ ការចូលរួម Army Games ឆ្នាំនេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្ដភាពវៀតណាម - រុស្ស៊ី និងរុស្ស៊ី - វៀតណាម និងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី (១៩៥០-២០២០)។ នេះក៏ជាឱកាសមួយសម្រាប់កងទ័ពបណ្ដាប្រទេសបង្ហាញពីសមត្ថភាពក្នុងការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ និងការរៀនសូត្រពីគ្នាទៅវិញទៅមក។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Moc Bai នៅទីក្រុងហាណូយ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមនឹងត្រូវបាន ធ្វើចត្ដាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Pham Diep