ការហ្វឹហាត់នេះត្រូវបានរៀបចំឡើងក្នុងបំណងត្រៀមរៀបចំការហាត់សមទូទៅសម្រាប់ក្រុមបេសកកម្មអង្គការសហប្រជាជាតិត្រួតពិនិត្យ លើកកម្ពស់ការធ្វើសហការ និងដោះស្រាយបញ្ហាកើតឡើងក្នុងសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Trinh Ngoc Hung អនុប្រធានសេនាធិការទ័ពជាងជ្រួតជ្រាបអំពីភារកិច្ចនៃការហ្វឹកហាត់

ក្នុងដំណាក់កាលទី១ ក្នុងរយៈពេល ២ ខែ ក្រុមវិស្វកម្មនឹងហ្វឹកហាត់អំពីនយោបាយ យោធា ភស្ដុភារ បច្ចេកទេស  ក្បាច់គុន សិក្សាក្រៅប្រព័ន្ធ។ ខ្លឹមសារនៃការហ្វឹកហាត់ត្រូវបានរៀបចំតាមភាពជាក់ស្តែង ដោយផ្អែកលើភារកិច្ច និងធានាឲ្យបាននូវស្តង់ដារ និងតម្រូវការរបស់អង្គការសហប្រជាជាតិ។ ក្នុងដំណើរការសហការហ្វឹកហាត់ ក្រុមនានានឹងហ្វឹកហាត់ផ្នែកជំនាញវិស្វកម្ម។ តាមការគ្រោងទុក ដំណាក់កាលទី២  នឹងប្រព្រឹត្តទៅនាត្រីមាសទីបួនឆ្នាំ ២០២០ ដោយការហាត់សមសម្រាប់ក្រុមបេសកកម្មអង្គការសហប្រជាជាតិត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាព៕

បកប្រែដោយ Thuy Anh