leftcenterrightdel
ពិធីប្រគល់សំភារៈដល់បណ្ដាអង្គភាពកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២០

 

សំភារៈភាគច្រើនបម្រើការចូលរួមការប្រកួត និងជីវភាពប្រចាំថ្ងៃ ក៏ដូចជាថ្នាំពេទ្យ សំដៅធានាសុខភាពសម្រាប់បណ្ដាអង្គភាពកងទ័ពប្រជាជនចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២០។ ការផ្ដល់សំភារៈនេះបានបង្ហាញពីការយកចិត្តទុក​ដាក់របស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសសម្រាប់បណ្ដាអង្គភាពចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០២០។ នេះជាការលើកទឹកចិត្តដល់បណ្ដាអង្គភាពកងទ័ពប្រជាជនវៀតណាមឲ្យខិតខំអស់ពីសមត្ថភាព និងបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនៅការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០២០។

ការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២០ នឹងរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី ហើយនេះជាលើកទី៣ ដែលកងទ័ពប្រជាជនវៀតណាមចាត់បញ្ជូនកម្លាំងទៅចូលរួម៕

បកប្រែដោយ Pham Diep