leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

 

នៅឯកិច្ចប្រជុំ នាយកដ្ឋានពេទ្យយោធា បានរាយការណ៍អំពីស្ថានភាព Covid-19 នៅលើពិភពលោក និងក្នុងប្រទេស ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៅក្នុងប្រទេសនិងក្នុងកងទ័ព ដំណោះស្រាយនិងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ក្រសួងការពារប្រទេស និងអង្គភាពទ័ពនានា។

ថ្លែងនៅឯកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Tran Don ស្នើឲ្យបណ្ដាអង្គភាពត្រួតពិនិត្យ និងរាយការណ៍ពីសុខភាពចំពោះករណីបានមកដល់ទីក្រុងដាណាំងចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០ និងទីកន្លែងមានហានិភ័យឆ្លងជំងឺ Covid-19 ។

ដោយឡែកអង្គភាពដែលឈរជើងនៅទីក្រុងដាណាំង ត្រូវអនុវត្ដវិធានការគម្លាតសង្គមតាមសេចក្ដីណែនាំលេខ ១៦ របស់នាយករដ្ឋមន្ដ្រី ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពនានាទាំងក្នុង និងក្រៅកងទ័ព ដើម្បីបង្កើនការផ្សព្វផ្សាយ ​និងលើកកម្ពស់ការយល់ដឹងអំពីរោគរាតត្បាតដល់យោធិន និងប្រជាជន កុំឲ្យធ្វេសប្រហែល និងភ័យស្លន់ស្លោចំពោះការវិវត្ដន៍ថ្មីនៃរោគរាតត្បាត និងអនុវត្ដត្រឹមត្រូវនូវវិធានការនានានៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ទន្តឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 អង្គភាពនានាត្រូវរក្សាការត្រៀមប្រយុទ្ធ ក្ដាប់ឲ្យបានជាប់នូវស្ថានភាពដែនសមុទ្រ ដែនអាកាសរ និងព្រំដែនគោក ដោះស្រាយស្ថានភាពឱ្យបានទាន់ពេលវេលា និងកុំទុកឲ្យស្ថានការណ៍កើតឡើងជាយថាហេតុ ព្រមទាំងការពារយ៉ាងរឹងមាំនូវឯករាជ្យ និងអធិបតេយ្យភាព និងបូរណភាពទឹកដី។     

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ 

 

អង្គភាពនានាត្រូវតែរៀបចំការត្រួតពិនិត្យ និងអនុវត្តឱ្យបានល្អនូវការទទួលនិងការដាក់ពលរដ្ឋឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់ ហើយចៀសវាងការឆ្លងជំងឺនៅទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែក និងឆ្លងចូលក្នុងសហគមន៍។  ទន្ទឹមនឹងនោះ អង្គភាពនានាត្រូវលើកកម្ពស់លទ្ធភាពធ្វើតេស្ដ Covid-19  ក្នុងកងទ័ពទាំងមូល បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវលើការផលិតថ្នាំព្យាបាល វ៉ាក់សាំង និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕

បកប្រែដោយ Thanh Cong