ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ  Covid-19  ក្នុងសហគមន៍ និងមិនទុកឲ្យជំងឺរាលដាលចូលក្នុងអង្គភាពកងទ័ពទេ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានស្នើឲ្យគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់ ឱ្យយល់ច្បាស់អំពីរាល់ឯកសារណែនាំដែលចេញដោយគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត  ក្រសួងការពារប្រទេស ក្រសួងសុខាភិបាល និងស្នងការដ្ឋានវេជ្ជសាស្ត្រយោធា។ អង្គភាពទាំងអស់ត្រូវតែធ្វើការពិនិត្យឡើងវិញ បំពេញបន្ថែមនិងពង្រឹងទាំងធនធានមនុស្ស ទាំងសម្ភារៈឧបករណ៍វេជ្ជសាស្រ្ត និងក្រុមប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដើម្បីត្រៀមគ្រប់លក្ខណៈរួចជាស្រេចគ្រាពេលរោគរាតត្បាតផ្ទុះឡើងក្នុងកម្រិតទូលំទូលាយជាង។ គ្រប់អង្គភាពដែលឈរជើងនៅទីក្រុង Da Nang ត្រូវតែអនុវត្តនូវរាល់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងរោគរាតត្បាតទីក្រុង Da Nang និងគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងរោគរាតត្បាតក្រសួងការពារប្រទេស ដោយមានស្មារតីថា កម្រិតនៃការប្រយុទ្ធប្រឆាំងរោគរាតត្បាតរបស់កងទ័ពត្រូវតែខ្ពស់ជាងមួយកម្រិត។

leftcenterrightdel
កិច្ចប្រជុំស្តពីពីការអនុវត្តរាល់វិធានការជាបន្ទាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19

មេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវតែបញ្ជាឲ្យមានការគ្រប់គ្រងកម្មាភិបាល បុគ្គលិក និងកងទ័ពឲ្យបានម៉ឺងម៉ាត់ មិនអនុញ្ញាតអោយចេញទៅក្រៅដោយគ្មានភារកិច្ចសំខាន់ និងចាំបាច់ឡើយ។ បង្កើតចំណុចត្រួតពិនិត្យសីតុណ្ហភាពរាងកាយ បាញ់ថ្នាំសំលាប់មេរោគ និងមិនអនុញ្ញាតឲ្យរៀបចំការប្រជុំដែលប្រមូលផ្តុំច្រើនទេ ។

ចំពោះមន្ទីរពេទ្យយោធាទាំងអស់ចាំបាច់ត្រូវតែពង្រឹងការគ្រប់គ្រងការឆ្លងរោគរាតត្បាត ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពនៃការធ្វើតេស្ត SARS-CoV-2 នៅតាមគ្រប់មូលដ្ឋានយោធា។ កងកម្លាំងការពារព្រំដែនត្រូវតែសម្របសម្រួលជាមួយអាជ្ញាធរដែនដី និងភ្នាក់ងារមុខងារដើម្បីត្រួតពិនិត្យព្រំដែនឱ្យបានម៉ឺងម៉ាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆ្លងដែនខុសច្បាប់ ...

នៅក្នុងអង្គប្រជុំប្រតិភូទាំងអស់ទទួលបានការណែនាំយ៉ាងច្បាស់អំពីជំនាញក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាត និងស្តាប់អង្គភាពនានារាយការណ៍អំពីស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ...៕

បកប្រេដោយ Minh Trung