leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​

ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​នេះ​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​មាន​ប្រសា​ស៍​ថា ដោយប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក តំបន់ និងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នោះ ភារកិច្ចនៃការអភិវឌ្ឍឧស្សាហកម្មការពារជាតិ​សន្តិសុខ​តម្រូវឱ្យមានការផ្លាស់ថ្មី ហើយ​មាន​ដំណោះស្រាយ និងវិធីសាស្ត្រប្រកដោយប្រសិទ្ធភាព។ ព្រមទាំងត្រូវបង្កើនសមត្ថភាពក្នុងការស្រាវជ្រាវ និងការផលិតផលិតផលនៃ​​វិស័យឧស្សហកម្មការពារជាតិសន្តិសុខផងដែរ។ ទន្ទឹមនឹងនោះ ត្រូវ​បន្តលើកកម្ពស់ការ​បណ្តុះបណ្តាល និងការ​ទាក់ទាញធនធានមនុស្សដែលមា​នគុណភាពខ្ពស់សម្រាប់ការកសាង និងអភិវឌ្ឍឧស្សាហកម្មការពារជាតិ​សន្តិសុខ។ លោកនាយក​រដ្ឋ​មន្ត្រី​ក៏បានសង្កត់ធ្ងន់លើ​ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការប្រើប្រាស់ផលិតផលឧស្សាហកម្មការពារជាតិ​សន្តិសុខជាមួយដៃគូបរទេស រួមទាំងការជំរុញការនាំចេញផលិតផលនៃឧស្សាហកម្មការពារជាតិ​សន្តិសុខផងដែរ៕

បកប្រែដោយ Thanh Cong