leftcenterrightdel
កងពេទ្យកម្រិត២ លេខ២ របស់វៀតណាមនៅប្រទេសស៊ូដង់ខាងត្បូងធ្វើការហ្វឹកហ្វឺនតាមប្រព័ន្ធវីដេអូស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

 

ខ្លឹមសារនៃវគ្គហ្វឹកហ្វឺននេះ រួមមានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ និងការព្យាបាលអ្នកឆ្លងជំងឺ Covid-19 រួមទាំងការធ្វើបច្ចុប្បន្នភាពនៃវិធីព្យាបាលនិងការទប់ស្កាត់ការឆ្លងមេរោគដល់កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យ។ គ្រូបង្រៀនបានឆ្លើយសំនួរនិងចែករំលែកបទពិសោធន៍ជាច្រើនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សម្រាប់កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ២។

រាយការណ៍អំពីស្ថានភាពនៃរោគរាតត្បាតនៅប្រទេសស៊ូដង់ខាងត្បូងនិងតំបន់ឈរជើង Bentiu  លោកវរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត២ លេខ២ បានឲ្យដឹងថា ប្រទេសស៊ូដង់ខាងត្បូងបានប្រកាសជាផ្លូវការនូវករណីវិជ្ជមានជាង ២០០ ករណី ក្នុងនោះក៏មានបុគ្គលិកនៃអង្គការសហប្រជាជាតិត្រូវឆ្លងមេរោគដែរ។ ដោយសារសមត្ថភាពធ្វើតេស្តិ៍មេរោគរបស់ប្រទេសសាមី មានកម្រិតនោះ ហើយបច្ចុប្បន្នមានតែមណ្ឌលធ្វើតេស្ដិ៍ Covid-19 ចំនួន ២ កន្លែងប៉ុណ្ណោះ ដោយមានសមត្ថភាពតេស្តិ៍ចំនួន ១៥០ នាក់ក្នុងមួយថ្ងៃដូច្នេះចំនួនករណីឆ្លងមេរោគអាចច្រើនជាងនេះទៅទៀត ហើយគេព្យាករណ៍ថា ចំនួននេះនឹងបន្តកើនឡើងយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ។ លោកវរសេនីយ៍ទោ Vo Van Hien បានបន្ដថា ការលំបាកធំបំផុតសម្រាប់កងពេទ្យកម្រិត២ លេខ២ នាពេលបច្ចុប្បន្ននេះ គឺធនធានមនុស្សនៅមានកម្រិត។  ដូច្នេះកងពេទ្យកម្រិត​២លេខ២ បានស្នើសុំឱ្យថ្នាក់ដឹកនាំនៃវិទ្យាស្ថានពេទ្យយោធា ជួយផ្នែកជំនាញនិងរៀបចំវគ្គហ្វឹកហ្វឺនតាមប្រព័ន្ធវីដេអូដើម្បីបំពេញ​ចំណេះដឹងដល់កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២លេខ២៕

បកប្រែដោយ Thanh Cong