អញ្ជើញចូលរួមក្នុងជំនួបនេះ​ រួមមាន​​​ លោកឧត្តមសេនីយ៍ត្រី Bui Hai Son  អនុប្រធានគណៈគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញ និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកស្តីទីកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ឯក Dinh Quoc Hung ប្រធាននយោបាយបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ លោកវរសេនីយ៍ឯក Do Phu Tho  និងវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងការសែតកងទ័ពប្រជាជន រួមជាមួយកម្មាភិបាលសំខាន់ៗនៃអង្គភាពទាំងពីរផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរថតរូបជាអនុស្សាវរីយ៍

 

ថ្លែងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Bui Hai Son បានសង្កត់ធ្ងន់ថា នាពេលកន្លងមក បញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញតែងតែទទួលបានការជួយគាំទ្រពីកាសែតកងទ័ពប្រជាជនក្នុងការផ្សព្វផ្សាយពីការបំពេញបេសកកម្មនយោបាយរបស់ខ្លួន។ ជាពិសេសក្នុងឆ្នាំ ២០១៩ ស្ថាប័នទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការផ្សព្វ​ផ្សាយប្រកបដោយប្រសិទ្ធភាពនូវការរំលឹកខួបលើកទី ៥០ នៃការអនុវត្តន៍មរតកសាសន៍ និងការថែរក្សាការពារសុវត្ថិភាពសពលោកប្រធានហូជីមិញដែលទទួលបានការវាយតំលៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រសួងការពារប្រទេស។ លោកឧត្តមសេនីយ៍ត្រី Bui Hai Son រំពឹងថា នាពេលខាងមុខស្ថាប័នទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួលឲ្យកាន់តែជិតស្និទ្ធថែមទៀត។ ហើយអង្គភាពនីមួយៗនឹងបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ និងបន្តជួយគ្នាទៅវិញទៅមកលើការបំពេញភារកិច្ចផងដែរ។

ក្នុងឱកាសទទួលរូបសំណាកលោកប្រធានហូជីមិញពីសំណាក់លោកឧត្តមសេនីយ៍ត្រី Bui Hai Son  លោកវរសេនីយ៍ឯក Doan Xuan Bo បានអះអាងថា៖ ក្រៅពីការរៀនសូត្រ និងធ្វើតាមគំរូរបស់លោកអ៊ុំហូ កម្មាភិបាល និងអ្នកយកព័ត៌មាននានានៃកាសែតកងទ័ពប្រជាជនក៏បានធ្វើការយ៉ាងសកម្មក្នុងភារកិច្ចផ្ស​ព្វ​ផ្សា​យដើម្បីរួម​​​ជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជម្រុញ​ការរៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ របៀបធ្វើការនិងរស់នៅរបស់លោកប្រធាន ហូជីមិញ។

លោកវរសេនីយ៍ឯក Doan Xuan Bo បានសង្កត់ធ្ងន់ថា៖ នៅឆ្នាំ២០២០នេះ កាសែតកងទ័ពប្រជាជននឹងប្រារព្ធខួបលើកទី ៧០ នៃការចេញផ្សាយជាលើកដំបូង (២០ តុលា ១៩៥០ / ២០ តុលា ២០២០)។ ហើយកិត្តិយសនិងមោទនភាពរបស់កម្មាភិបាល និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះគឺការសែតកងទ័ពប្រជាជនជាកាសែតដែលបានដាក់ឈ្មោះដោយលោកប្រធានហូជីមិញ ហើយត្រូវបានលោកប្រធានហូជិមិញជួយណែនាំតាំងពីការចេញផ្សាយជាលើកដំបូង។ ក្នុងរយៈពេលជិត ៧០ ឆ្នាំមកនេះ កាសែតកងទ័ពប្រជាជនបានខិតខំប្រឹងប្រែងអនុវត្តតាមការណែនាំរបស់​លោកប្រធានហូជិមិញជានិច្ច។

លោកវរសេនីយ៍ឯក Doan Xuan Bo បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ  ហើយរំពឹងថា អង្គភាពទាំងពីរ​នឹងបន្តសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត បំពេញល្អនូវភារកិច្ចរៀងៗខ្លួននិងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Duy Hoan