នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានទ័ពការពារដែនអាកាស និងទ័ពជើងអាកាស
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមកបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានទ័ពការពារដែនអាកាស និងទ័ពជើងអាកាស។
អញ្ជើញចូលរួមជំនួបធ្វើកាមានវត្តមាន លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។
    |
 |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ត្រួតពលកងកិត្តិយសនៃកងទ័ពការពារដែនអាកាស និងទ័ពជើងអាកាស |
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភាក្សា និងត្រួតពិនិត្យការត្រៀមប្រយុទ្ធរបស់កងកម្លាំងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសនៅអង្គភាពទាំងឡាយតាមប្រព័ន្ធវីដែអូ។ លោកនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ព្រមទាំងផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអ្នកបដិវត្តន៍ជើងចាស់ វិរៈអ្នកម្តាយវៀតណាម វីរយុទ្ធជន យុទ្ធជនពិការ ក្រុមគ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ រួមជាមួយកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមគ្រប់រូប។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរចំពោះការរួមវិភាគទានរបស់កងកម្លាំងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមក ព្រមទាំងសំដែងនូវការជឿជាក់ថា ទ័ពការពារដែនអាកាស និងទ័ពជើងអាកាសទាំងអស់ នឹងបន្តខិតខំប្រឹងប្រែង ពុះពារការលំបាក ដើម្បីបំពេញរាល់ភារកិច្ចប្រកបដោយជោគជ័យក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕
បកប្រែដោយ Huyen Trang