leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP )

 

នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃថា វៀតណាមបានរុញថយក្រោយជាសារវ័ន្ត COVID-19 ហើយកិច្ចប្រជុំនេះបន្តធ្វើការពិភាក្សា និងបន្ធូរបន្ថយការរិតត្បិតសម្រាប់សកម្មភាពផលិតកម្មអាជីវកម្មដើម្បីបង្កើតការងារធ្វើ រក្សាស្ថិរភាពនូវផលិតកម្ម និងជំរុញកំណើន។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមមានប្រជាជនជិត ១០០ លាននាក់ប៉ុន្តែមានតែ ២៧០ ករណីដែលឆ្លង COVID-19 និងគ្មានអ្នកស្លាប់ ហើយអត្រាអ្នកឆ្លងគឺទាបបំផុតនៅលើពិភពលោក។ លទ្ធផលទាំងនេះ គឺដោយសារមានប្រព័ន្ធនយោបាយរឹងមាំដែលមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប្រកបដោយប្រសិទ្ធិភាព។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ថា រហូតមកទល់ពេលនេះ វៀតណាមផលិតបានឧបករណ៍​តេស្តរកវីរុស SARS-CoV-2 អាចជំនួសឧបករណ៍​តេស្តដែល​​​នាំចូលពីបរទេសហើយ។ គុណសម្បត្តិនៃផលិតផលទាំងនេះគឺវាមានតម្លៃសមរម្យ ហើយគុណភាពដូចគ្នានឹងផលិតផលអន្តរជាតិ។ ថ្មីៗនេះ វិទ្យាស្ថានរោគរាតត្បាតវៀតណាមក៏​បានសហការជាមួយសាកលវិទ្យាល័យ Nagasaki នៃប្រទេសជប៉ុន ដើម្បីស្រាវជ្រាវ និង​ផលិតតឧបករណ៍​តេស្តរកវីរុស SARS-CoV-2 មួយទៀតដែរ៕

តាម vovworld.vn