leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don ថ្លែងមតិបញ្ចប់កិច្ចប្រជុំ

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃការរីករាលដាល Covid-19 នៅលើពិភពលោក និងក្នុងប្រទេសនោះ លោកឧត្តមសេនីយ៍ឯក Tran Don បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ននេះ ប្រទេសទាំងមូលបានឈានចូលដំណាក់កាលទី ៣ នៃការបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19 ហើយ។ ហេតុដូច្នេះ គ្រប់បញ្ជាការដ្ឋានយោធា និងអង្គភាពមូលដ្ឋានទាំងអស់ត្រូវតែធ្វើជាសេនាធិការយ៉ាងសកម្មជូនអាជ្ញាធរដែនដី ដោយលើកឡើងនូវយន្តការសមស្របនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ ទន្ទឹមនឹងនោះត្រូវតែអនុវត្តល្អនូវគ្រប់វិធានការ និងយន្តការសម្រាប់កន្លែងដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងអង្គភាពកងទ័ព ដែលក្រោមការគ្រប់គ្រងដោយកម្លាំងយោធា។ ទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានយោធាទាំងអស់ ត្រូវតែបង្កើនការផ្សព្វផ្សាយ ជួយឲ្យកងទ័ពនិងប្រជាជន មិនត្រូវធ្វេសប្រហែស តែក៍មិនត្រូវភ័យខ្លាចហួសហេតុ ព្រមទាំងត្រូវអនុវត្តតាមការកំណត់ស្តីពីការបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19 ឲ្យបានម៉ឺងម៉ាត់ថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទោះបីជាការបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19 កំពុងឈានដល់ដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់ក៏ដោយ តែលោកឧត្តមសេនីយ៍ឯក Tran Don បានសម្តែងជឿជាក់យ៉ាងមោះមុតថា ដោយមានភាពក្លាហាន ភាពម្ចាស់ការ ការស្រុះចិត្តគំនិតគ្នា និងគុណសម្បត្តិនៃកងទ័ពអ៊ំហូ កងទ័ពទាំងមូលនឹងអនុវត្តនូវគ្រប់វិធានការ ដើម្បីទប់ទល់នឹងរោគរាតត្បាត Covid-19 យ៉ាងផ្តូរផ្តាច់ ប្រកបដោយប្រសិទ្ធភាព រួមជាមួយប្រទេសទាំងមូល ទប់ទល់នឹងរោគរាតត្បាតនេះ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang