ខែមីនាឆ្នាំ ២០២០ គឺជាពេលវេលាដ៏តានតឹងក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាត។ ការរាតត្បាតនៃជំងឺនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែកងទ័ពទាំងមូលបានលើកកម្ពស់ទំនួលខុសត្រូវ ម្ចាស់ការ និងមានការឆ្លើយតបបានទាន់ពេលវេលា រួមចំណែកដ៏សំខាន់ក្នុងភាពជោគជ័យនៃការរីករាលដាលនៃជម្ងឺ Covid-19។ ក្រសួងការពារប្រទេសបានរៀបចំល្អនូវការធ្វើសមយុទ្ធទ្រង់ទ្រាយធំតាមប្រព័ន្ធអនឡាញស្ដីពីការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃ Covid-19 ដោយមានការចូលរួមពីគ្រប់អង្គភាពកងទ័ពនៅទូទាំងប្រទេស។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

កងទ័ពទាំងមូលក៏បានរៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែកតាមបទបញ្ជារបស់រដ្ឋាភិបាលចំនួន ១៤០ កន្លែង។ ផ្នែកពេទ្យយោធាបានធ្វើល្អនូវការថែទាំសុខភាពរបស់ប្រជាជននៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែក។ វិទ្យាស្ថានវេជ្ជសាស្ត្រយោធាបានស្រាវជ្រាវ និងផលិតបាននូវឧបករណ៍ធ្វើតេស្តវីរុស (kit) ប្រកបដោយជោគជ័យដើម្បីរកឃើញជម្ងឺ Covid-19។ ការរួមវិទានរបស់កងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល និងប្រជាជន។ 

នាខែមីនា ឆ្នាំ២០២០ អង្គភាពទាំងឡាយក៏បានធានាល្អនូវការត្រៀមប្រយុទ្ធជាស្រេច ការទប់ស្កាត់ការរំលោភបំពាននៅលើដីកោគ និងលើសមុទ្រ។ ភារកិច្ចបង្វឹកបង្ហាត់ក៏ត្រូវបានរក្សាយ៉ាងតឹងរឹង។ ការអប់រំនយោបាយ និងការលត់ដំវិន័យត្រូវបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃអង្គភាពនានា។ ភារកិច្ចផ្សេងៗក៏ត្រូវបានអនុវត្តតាមគម្រោង។ កងទ័ពទាំងមូលបានបំពេញល្អនូវភារកិច្ចនៃខែមីនា ដោយមានគុណភាពល្អ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងថា ខែមេសា ឆ្នាំ២០២០ មានពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេស និងកងទ័ព ដូច្នេះ ស្ថាប័ន អង្គភាពទាំងឡាយត្រូវតែធ្វើឲ្យល្អនូវការត្រៀមរៀបចំ និងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទាំងឡាយ។ ជាពិសេស អង្គភាពនានាត្រូវតែបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ប្ដេជ្ញាចិត្តអនុវត្តវិធានការទាំងឡាយដើម្បីទប់ស្កាត់ការឆ្លងរោគរាតត្បាតចូលទៅក្នុងអង្គភាពកងទ័ព។ អង្គភាពដែលត្រូវបានប្រគល់ភារកិច្ចនៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកត្រូវបានអប់រំឲ្យកម្មាភិបាល និងយុទ្ធជនស្ដីពីការលើកកម្ពស់ទំនួលខុសត្រូវក្នុងការម្រើប្រជាជនដាក់ឲ្យនៅដាច់ដោយឡែកនៅអង្គភាព។ កម្លាំងពេទ្យយោធាគប្បីត្រៀមជាស្រេចចូលរួមការព្យាលបាលឲ្យអ្នកឆ្លងជម្ងឺ Covid-19 ព្រមទាំងស្រាវជ្រាវផលិតវ៉ាក់សាំងនិងថ្នាំសម្រាប់ការប្រឆាំងនឹងការរីករាលដាល។ ថ្នាក់ដឹកនាំនៃអង្គភាពគប្បីចាត់ទុកការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 គឺភារកិច្ចនយោបាយសំខាន់របស់អង្គភាពដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្រយុទ្ធប្រឆាំងជម្ងឺនេះ។

ទន្ទឹមនឹងការប្រឆាំងនឹងការរីករាលដាល កងទ័ពទាំងមូលត្រូវតែអនុវត្តល្អ ធានាគុណភាព និងសុវតិ្ថភាពនៃការបង្វឹកបង្ហាត់។ អង្គភាពទាំងឡាយបន្តអនុវត្តការរៀបចំមហាសន្និបាតបក្សនៅគ្រប់ជាន់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាព ស្របតាមគោលការណ៍របស់បក្ស។ ស្ថាប័ន និងអង្គភាពនានាត្រូវតែអនុវត្តការងារអធិការកិច្ចការពិនិត្យ និងទប់ស្កាត់ការរំលោភបំពានឲ្យទាន់ពេលវេលា។ ភារកិច្ចផ្សេងៗគប្បីបន្តជម្រុញ និងធានាគុណភាពនិងមានប្រសិទ្ធភាព។ កិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិគប្បីរៀបចំឲ្យបានល្អ ព្រឹត្តិការណ៍ទាំងឡាយត្រូវបានរៀបចំនៅពេលវេលាសមរម្យ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរអង្គភាពទាំងអស់ដែលទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៅពេលកន្លងមក។ លោកក៏លើកសរសើរគ្រប់អង្គភាពដែលបានបំពេញល្អនូវការសង្រ្គោះ និងជួយប្រជាជនជំនះផលវិបាកដោយសារគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ៕

បកប្រែដោយ Thuy Anh