នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានស្តាប់លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភ័ស្តុភារដែលជាស្ថាប័នប្រចាំការនៃគណៈក​ម្មាធិ​ការដឹ​កនាំកា​របង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៃ​ក្រសួងការពារប្រទេស រាយការណ៍អំពីស្ថានភាពនៃជំងឺរាតត្បាតនៅលើពិភពលោក និងក្នុងប្រទេស រួមទាំងលទ្ធផលនៃការអនុវត្តការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់កម្លាំងកងទ័ពចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ​រាតត្បាត និង​ដំណោះ​ស្រាយសំខាន់ៗមួយចំនួននៅក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​នាពេលខាងមុខ។  បើយោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ជំងឺ​រាតត្បាត Covid-19 បានរីក​រាលដាលដល់ ១៩២ ប្រទេស និងតំបន់ដែនដី ដែលមានអ្នកឆ្លងចំនួន ៣៤១.៥២៩ នាក់ និងមានមនុស្សចំនួន ១៤.៧៤៨ នាក់បានបាត់​បង់​ជីវិត។ នៅប្រទេស​វៀត​ណាមមានអ្នកឆ្លងជំងឺចំនួន ១២១ នាក់នៅតាមខេត្តក្រុងចំនួន ១៨ ។ តែនៅក្នុងកងទ័ពទាំង​មូល​មិនទាន់រកឃើញករណីឆ្លងជំងឺនេះណាមួយឡើយ។

leftcenterrightdel
លោក​នាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មាធិការដឹកនាំ រួមទាំង​មតិយោបល់ និងសំណូមពររបស់ប្រតិភូទាំងឡាយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា “គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានកោតសរសើរចំពោះស្ថាប័ន និងអង្គភាព​ទាំងអស់នៃកងទ័ព ជាពិសេសគណៈកម្មាធិការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹង Covid-19  គ្រប់លំដាប់ថ្នាក់ និងកម្លាំងពេទ្យយោធា ដោយបានខិតខំប្រឹងប្រែងធ្វើការ បង្កើនការតាមដាន  និងជួយត្រួតពិនិត្យឲ្យប្រជាជនរាប់ម៉ឺននាក់ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ព្រមទាំងបានសម្របសម្រួលស្រាវជ្រាវ និងផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩​ ដោយជោគជ័យ។ លោក​នាយឧត្តមសេនីយ៍ Ngo Xuan Lich​ ក៏បានកោតសរសើរចំពោះកម្មាភិបាល និងយុទ្ធជនដែលកំ​ពុង​​បំពេញភាកិច្ចនៅតាមតំបន់ព្រំដែន តំបន់ដាច់ស្រយាលដែលធ្វើការយាមល្បាតទាំងយប់ ទាំងថ្ងៃការ ធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមច្រកព្រំដែនដើម្បី​រារាំងការ​រីករាលដាលនៃជំងឺរាត​ត្បាត Covid-19 ​ដែលនាំចូលពីខាងក្រៅ ព្រមទាំងបានផ្តល់នូ​វបន្ទាយ និងសម្ភារៈនានា ក៏ដូច​ជា​ប្រមូលផ្តុំកម្លាំង​ដើម្បី​​ថែរក្សា និងធានានូវលក្ខខណ្ឌល្អបំផុតសម្រាប់ពលរដ្ឋវៀតណាម និងជនបរទេសដែលត្រូវដាក់​ឲ្យនៅដាច់​ដោយឡែកពីគេនៅក្នុងអង្គភាព។ ទន្ទឹមនឹងនោះ ស្ថាប័ន និងអង្គភាពនានានៃកងទ័ពទាំងមូលបានអនុវត្តដំណោះស្រាយជាច្រើនដើម្បីទប់ស្កាត់កុំឲ្យ​ជំងឺឆ្លងនេះរីករាលដាលចូលក្នុងជួរកងទ័ព ហើយបាន​ផ្សព្វផ្សាយដល់​ប្រជាជនឲ្យអនុវត្តតាមវិធាននានានៃការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​

លោក​នាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានឲ្យដឹងដែរថា នាពេលខាងមុខ ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នឹងបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះក្នុងស្មារតី“ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” គណៈកម្មាធិការបក្សយោ​ធា​មជ្ឈិមស្នើរឲ្យស្ថាប័ននិងអង្គភាពនានានៃកងទ័ពទាំងមូលនឹងបន្តយល់ឲ្យបានជ្រួតជ្រាបនូវការដឹក​​នាំពីគ្រប់លំដាប់ថ្នាក់ ដោយកំណត់បេសកកម្មបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាភារកិច្ចនយោបាយសំខាន់មួយនាពេលបច្ចុប្បន្ននេះ និងភារកិច្ចប្រយុទ្ធរបស់កងទ័ពក្នុងសម័យសន្តិភាព៕

បកប្រែដោយ Duy Hoan