មានវត្តមាននៅមជ្ឈមណ្ឌលបំប៉ន និងបណ្តុះបណ្តាលចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai ដែលកំពុងមានជនជាតិវៀតណាមជាង ១៧០ នាក់ត្រឡប់មកពីប្រទេសកម្ពុជាបាន ដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃយោងទៅតាមបទកំណត់របស់ក្រសួងសុខាភិបាល។  យើងខ្ញុំបានសង្កេតឃើញថា នៅទីនេះបរិយាកាសធ្វើការយ៉ាងមមាញឹក និងអាកប្បកិរិយាបំរើប្រជាជនរបស់កម្មាភិបាល និងបុគ្គលិកពិតជាមានភាពកក់ក្តៅ និងមានទំនួលខុសត្រូវខ្ពស់ណាស់។ លោកវរសេនីយ៍ឯក Le Kim Giau ជាមេបញ្ជាការយោធាខេត្ត Gia Lai បានមានប្រសាសន៍ថា៖“ ដើម្បីបំពេញការងារបានល្អតាមបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី ៥ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Gia Lai នោះ បញ្ជាការដ្ឋានយោធាខេត្តបានរៀបចំនិងអនុវត្តភារកិច្ចយ៉ាងជាក់លាក់ និងណែនាំដល់កម្មាភិបាល យុទ្ធជន បុគ្គលិក គ្រប់រូបឲ្យសម្អាតរៀបចំដោយហ្មត់ចត់នូវគ្រឿងបរិក្ខារ និងភស្តុភារគ្រប់គ្រាន់សម្រាប់ទទួលអ្នកអនុវត្តការនៅដាច់ដោយឡែកដែលរួមចំណែកដល់ការការពារនិងគ្រប់គ្រងការរាតត្បាតជំងឺអាសន្នរោគប្រកបដោយប្រសិទ្ធភាព…” ។

leftcenterrightdel
យោធាខេត្ត Gia Lai ទទួលប្រជាជនដែលអនុវត្តវិធានការនៅដាច់ដោយឡែកដែលត្រឡប់ពីកម្ពុជា

 

វិលត្រឡប់មកពីកន្លែងដាក់ដាច់ដោយឡែក បន្ទាប់ពីបានចុះត្រួតពិនិត្យសម្ភារៈបរិក្ខារសម្រាប់ធានាឲ្យការនៅដាច់ដោយឡែកនោះ លោកវរសេនីយ៍ឯក Phan Truong ប្រធានផ្នែកភស្តុភារយោធាខេត្ត Gia Lai បានឲ្យដឹងថា បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍នៃការទទួលជនជាតិវៀតណាមដែលវិលត្រឡប់មកពីប្រទេសកម្ពុជាវិញ ការងារទាំងអស់មានការរីកចម្រើនទៅមុខយ៉ាងរលូនដោយសារតែមានការឃោសនា និងការណែនាំជាក់លាក់តាំងពីនៅព្រំដែននោះ បានជាប្រជាជនស្ម័គ្រចិត្តសហការ និងគោរពតាមនីតិវិធីគ្រប់លំដាប់លំដោយនៃវិធានការនៅដាច់ដោយឡែក។ ដោយមានស្មារតី “បម្រើដើម្បីប្រជាជន” មិនថាគ្រោះថ្នាក់ការលំបាកលំបិនទេ កម្មាភិបាល យុទ្ធជន បុគ្គលិកទាំងអស់តែងតែស្និទ្ធស្នាលរាក់ទាក់សួរសុខទុក្ខ លើកទឹកចិត្ត និងធានាបាននូវតំរូវការរបស់ប្រជាជន ជាពិសេសយកចិត្តទុកដាក់យ៉ាងខ្លាំងលើមនុស្សចាស់ជរា និងកុមារ។

ចុះមកដល់កន្លែងពិនិត្យសុខភាពជាក់ស្តែង ដោយមើលឃើញពីការងារដ៏ប្រពៃរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យនៅតំបន់ដាក់ដាច់ដោយឡែកនោះ យើងខ្ញុំកាន់តែកោតសរសើរដល់យុទ្ធជនអាវសដែលជារាល់ថ្ងៃ និងរាល់ម៉ោងកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺអាសន្នរោគដ៏គ្រោះថ្នាក់នេះ។ លោកវេជ្ជបណ្ឌិត Trinh Van Huynh វេជ្ជបណ្ឌិតនៅគ្លីនិកបានឲ្យដឹងថា៖ “បងប្អូនទាំងអស់របស់ក្រុមការងារយើងខ្ញុំសុទ្ធតែស្ម័គ្រចិត្តបំពេញភារកិច្ចនេះ។ ថ្វីត្បិតតែដឹងថា ការងារនេះពិបាក និងងាយជួបគ្រោះថ្នាក់ណាស់ក៏ដោយ ប៉ុន្តែដើម្បីអាយុជីវិតរបស់ប្រជាជន យើងខ្ញុំបាននិងកំពុងខិតខំបំពេញភារកិច្ចឲ្យបានល្អបំផុត និងមានស្មារតីយ៉ាងសប្បាយចិត្ត។ ដោយសារប្រជាជនទាំងនោះត្រូវនៅដាច់ឡែកនៅទីនេះ ដូច្នេះយើងខ្ញុំក៏ត្រូវឃ្លាតពីក្រុមគ្រួសារនៅដាច់ដោយឡែកជាមួយពួកគាត់ផងដែរ អ្វីៗទាំងអស់នោះគឺក្នុងគោលបំណងបម្រើប្រជាជនឲ្យបានល្អបំផុតតែប៉ុណ្ណោះ។ ក្រៅពីការខិតខំបំពេញការងារឱ្យបានល្អ យើងក៏លើកទឹកចិត្តដល់ក្រុមគ្រួសាររបស់ខ្លួនឲ្យជំនះការលំបាក បង្កើតលក្ខខណ្ឌសម្រាប់បងប្អូនយើងខ្ញុំអាចបំពេញភារកិច្ចរបស់ខ្លួន និងចូលរួមចំណែកជួយប្រជាជននៅ Gia Lai និយាយដោយឡែក និងប្រជាជនទូទាំងប្រទេសឲ្យទទួលបានជ័យជំនះលើ Covid-19” ផងដែរ៕

បកប្រែដោយ Minh Trung