leftcenterrightdel
តំណាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងកម្មវិធីដៃគូត្រីភាគីឆ្នាំ ២០១៩ របស់អង្គការសហប្រជាជាតិប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្រូបង្រៀនជប៉ុន 

 

វគ្គហ្វឹកហ្វឺននេះធ្វើឡើងពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីលានហ្វឹកហ្វឺននៃកងពលតូចវិស្វកម្មលេខ២៤៩ ដោយមានការចូលរួមពីគ្រូបង្រៀនជប៉ុនចំនួន ១៩ នាក់ និងសិក្ខាកាមវៀតណាមចំនួន២០ នាក់រួមជាមួយអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសអូស្ត្រាលី និងកាណាដាទៀតផង។

ឆ្លងកាត់រយៈពេល ៦ សប្តាហ៍នៃការហ្វឹកហ្វឺននេះ សិក្ខាកាមវៀតណាមត្រូវបានបង្កើនចំណេះដឹងជំនាញប្រើប្រាស់និងថែទាំបរិក្ខាផ្នែកវិស្វកម្ម ធុនធ្ងន់ដើម្បីបង្កើនសមត្ថភាពក្នុងការដាក់ពង្រាយបរិក្ខារនៃកងវិស្វកម្មចូលរួមបេសកម្មរក្សាសន្ដិភាពរបស់វៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Pham Diep