ពិធីជួបសំណេះសំណាលមានការចូលរួមពីតំណាងក្រសួងការពារប្រទេសវៀតណាម និងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម រួមជាមួយសិក្ខាកាមយោធាវៀតណាមជាង ១០០ នាក់ធ្លាប់បានសិក្សានៅប្រទេសឥណ្ឌា។

leftcenterrightdel
រូបថតឧទាហរណ៍

ឆ្នាំ ២០១៩ ជាឆ្នាំរំលឹកខួបលើកទី៥៥ នៃការបង្កើតកម្មវិធី ITEC ដែលជាកម្មវិធីផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌាជូនចំពោះបណ្តាប្រទេសជាដៃគូ។ ជារៀងរាល់ឆ្នាំក្រសួងការពារជាតិឥណ្ឌា បានផ្តល់អាហារូបករណ៍ចំនួន ៤៥ ដល់ ៥០ កន្លែង ជូនសិក្ខាកាមយោធាវៀតណាមដែលកំពុងសិក្សានៅវិទ្យាស្ថាន និងសាលាធំៗ នៃក្រសួងការពារជាតិឥណ្ឌា។ កម្មវិធីនេះបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងជំរុញការអភិវឌ្ឍ និងកសាងធនធានមនុស្សលើវិស័យជាច្រើននៃប្រទេសវៀតណាម។

មានប្រសាសន៍នៅពិធីជួបសំណេះសំណាល តំណាងក្រសួងការពារប្រទេសវៀតណាមបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិឥណ្ឌា ដោយសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអះអាងថា ប្រទេសវៀតណាមនឹងចូលរួមយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកម្មវិធី ITEC ផងដែរ៕

បកប្រែដោយ Huyen Trang