តាងនាមគណៈនិពន្ធនាយក អ្នកនិពន្ធ អ្នកយកព័ត៌មាន និងបុគ្គលិកនៃកាសែតកងទ័ពប្រជាជនរបស់វៀតណាម លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយក បានជម្រាបជូនអំពីការកសាង និងការរីកចម្រើនរបស់កាសែតកងទ័ពប្រជាជនរបស់វៀតណាមក្នុងរយៈពេលជិត ៧០ កន្លងមក។

 

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

 

កាសែតកងទ័ពប្រជាជនគឺជាទីភ្នាក់ងាររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម និងជាស្ថាប័នឃោសនារបស់កងកម្លាំងប្រដាប់អាវុធនិងប្រជាជនវៀតណាម ហើយជាកាសែតមួយឈានមុខគេក្នុងប្រព័ន្ធសារព័ត៌មានបដិវត្តន៍វៀតណាមដែរ។ កាសែតកងទ័ពប្រជាជនបានអនុវត្តភារកិច្ចឃោសនាលើភារកិច្ចយុទ្ធសាស្ត្រ កសាង និងការពារមាតុភូមិវៀតណាម។ កាសែតក៏បានធ្វើការឃោសនាយ៉ាងសកម្មក្នុងការប្រឆាំងជំទាស់នឹងទស្សនៈនិងទង្វើខុសឆ្គង ដែលផ្ទុយទៅនឹងមាគ៌ានិងគោលនយោបាយរបស់បក្សនិងរដ្ឋ​វៀត​ណាម​និងផលប្រយោជន៍របស់ប្រជាជនវៀតណាម។ កាសែតកងទ័ពប្រជាជនត្រូវបានយកចិត្ដទុកដាក់និងជឿជាក់ពីបក្ស រដ្ឋ និងកងទ័ព ហើយបានរួមចំណែកជាវិជ្ជមានក្នុងការរំដោះជាតិ ការពារប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារជាតិនាសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី Pham Van Huan បានបញ្ជាក់ថា ឆ្លងកាត់ដំណើរការរីកចម្រើនរហូតមកទល់ពេលនេះ កាសែតកងទ័ពប្រជាជនរបស់វៀតណាមមានការរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្ននេះ កាសែតកងទ័ពប្រជាជនបានបោះពុម្ពចេញផ្សាយកាសែតជាច្រើនប្រភេទរួមមាន៖ កាសែតប្រចាំថ្ងៃ កាសែតប្រចាំសប្តាហ៍ កាសែតព្រឹត្តិការណ៍និងសាក្សី ទស្សនាវដ្ដីសម្រាប់សហការី កាសែតអនឡាញដែលបានចេញផ្សាយជាភាសាវៀតណាម អង់គ្លេស ចិន ឡាវ ខ្មែរ និងកម្មវិធីវីដេអូ - អៅឌីអូ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan ប្រគល់វត្ថុអនុស្សាវរីយ៍ជូនកាសែតកងទ័ពប្រជាជន​ឡាវ

 

ដោយអនុវត្ដគោលនយោបាយការបរទេសរបស់បក្ស រដ្ឋវៀតណាម កាសែតកងទ័ពប្រជាជនបានអនុវត្តយ៉ាងល្អនូវការឃោសនា​ផ្សព្វផ្សាយដូចជា ការឃោសនាអំពីព្រឹត្តិការណ៍សំខាន់ៗទាំងជាតិ និងអន្ដរជាតិ  ទឹកដីនិងសមិទ្ធផលទាំងឡាយរបស់ប្រទេសឡវ ក៏ដូចជាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។

ថ្លែងនៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Khamsao Keoviseth បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចការងារនៅទីស្នាក់ការកាសែតកងទ័ពប្រជាជនរបស់វៀតណាម បានរួមចំណែកពង្រឹងសាមគ្គីភាព ចែករំលែក និងផ្លាស់ប្តូរយោបល់លើជំនាញសារព័ត៌មានរវាងកាសែតកងទ័ពប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Khamsao Keoviseth ប្រគល់វត្ថុអនុស្សាវរីយ៍ជូនកាសែតកងទ័ពប្រជាជន​របស់វៀតណាម

 

លោកវរសេនីយ៍ឯក Khamsao Keoviseth បានស្នើថា កាសែតកងទ័ពប្រជាជននៃប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល បំប៉នជំនាញ និងចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការឃោសនាផ្សព្វ​ផ្សាយ​នៃកាសែតទាំងពីរក្នុងរយៈពេលខាងមុខនេះ។

leftcenterrightdel
គណៈប្រតិភូកងទ័ពប្រជាជនឡាវ និងថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជនរបស់វៀតណាម

 

* គួររំលឹកថា គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវបានអញ្ជើញទៅបំពេញទស្សកិច្ចនៅមជ្ឈមណ្ឌលផ្សាយសម្លេងនិងទូរទស្សន៍កងទ័ព៕

បកប្រែដោយ Pham Diep