leftcenterrightdel
នាវាសង្គ្រោះ Igor Belousov របស់កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី

 

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម - រុស្ស៊ី ត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ ដំណើរទស្សនកិច្ចលើកនេះក្នុងគោលបំណងអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម - រុស្ស៊ី  ២០១៩-២០២០ តាមរយៈនោះ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបានសហការគ្នាក្នុងការហ្វឹកហាត់រួមគ្នាក្នុងការស្វែងរកនិងជួយសង្គ្រោះនាវាមុជទឹក។ ក្នុងឱកាសនេះដែរ គណៈប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ក៏បានអញ្ជើញទៅទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌មួយចំនួននៅទីក្រុង Nha Trang ខេត្ដ Khanh Hoa ប្រទេស​វៀតណាមដែរ៕

បកប្រែដោយ Pham Diep