leftcenterrightdel
ពិធីទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅយោធភូមិភាគទី ៣

 

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរចំពោះលទ្ធផលដែលយោធភូមិភាគទី ៣ សម្រេចបានក្នុងការអនុវត្ដភារកិច្ចយោធា ការពារជាតិក្នុងរយៈពេលកន្លងមក។  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃយោធភូមិភាគទី ៣ បន្តអប់រំកម្មាភិបាល និងយុទ្ធជនឲ្យលើកកម្ពស់ការយល់ដឹងក្នុងការអនុវត្តភារកិច្ច និងការគោរពវិន័យ។ យោធាភូមិភាគទី ៣ បន្ដផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងការដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកឡើងថា យោធភូមិភាគទី ៣ ត្រូវយកចិត្តទុកដាក់ក្នុងការរក្សារបបប្រចាំការ ត្រៀមប្រយុទ្ធ ក្ដាប់ជាប់ស្ថានភាពដោះស្រាយកាលៈទេសៈឲ្យបានទាន់ពេល និងចៀសវាងស្ថានភាពកើតមានឡើងជាយថាហេតុ ព្រមទាំងបន្តជំរុញការឃោសនា និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង ធានានូវភ័ស្តុភារគ្រប់គ្រាន់សម្រាប់ភារកិច្ចត្រៀមប្រយុទ្ធ បុរេសកម្មក្នុងការត្រៀមរៀបចំប្រភពអាហារ បង្ការអាសន្នរោគ និងធានាសុខភាពឲ្យកងទ័ពជាដើម៕

បកប្រែដោយ Pham Diep