leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី ថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

ការចូលរួមកិច្ចប្រជុំរបស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានបញ្ជាក់ពីតួនាទីបុរេសកម្ម និងទំនួលខុសត្រូវរបស់វៀតណាម លើវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM និង ADMM + ដោយបន្តអនុវត្តគំនិតផ្តួចផ្តើម របស់វៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន  ព្រមទាំងអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក តាមរយៈសកម្មភាពនៅវេទិកាពហុភាគី ក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ប្រទេសវៀតណាមនឹងទទួលតំណែងជាប្រធាន ADMM និង ADMM + ពីប្រទេសថៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ADMM + លើកទី ៦៕

បកប្រែដោយ Huyen Trang