leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គទ័ពលេខ ១២ ទទួលស្វាគមន៍លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសក្នុងរយៈពេល៦ ខែដើមឆ្នាំ ២០១៩ អង្គទ័ពលេខ ១២  បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវការដឹកនាំរបស់ក្រសួង អង្គភាពបានក្ដាប់ជាប់នូវស្ថានភាពជាក់ស្ដែង និងអនុវត្តត្រឹមត្រូវតាមវិន័យនិងបទប្បញ្ញត្ដិរបស់កងទ័ព។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួបធ្វើការ

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរចំពោះលទ្ធផលដែលកម្មាភិបាល បុគ្គលិកនិងយុទ្ធជននៃអង្គទ័ពលេខ ១២ សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានោះ លោករដ្ឋមន្រ្តីការពារប្រទេសបានស្នើឲ្យគណៈកម្មាធិការបក្សនិងអង្គទ័ពលេខ១២ ត្រូវតែរក្សាឲ្យបានរឹងមាំនិងលើកកំពស់ប្រពៃណីនៃអង្គភាព រក្សាសាមគ្គីភាព ការប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ការលំបាកនិងបញ្ហាប្រឈមដើម្បីសម្រេចឲ្យបានល្អនូវភារកិច្ចត្រៀមប្រយុទ្ធ ការបង្កបង្កើនផលនិងកសាងអង្គភាព ព្រមទាំងបន្តមានដំណោះស្រាយជាក់ស្ដែងដើម្បីរក្សាស្ថិរភាព អភិវឌ្ឍន៍ និងបង្កើតការងារធ្វើឱ្យបានគ្រប់គ្រាន់សម្រាប់បុគ្គលិក រួមចំណែកយ៉ាងសំខាន់ដល់ថវិការដ្ឋនិងអនុវត្តឲ្យបានល្អនូវកិច្ចការសង្គមនៅមូលដ្ឋាន។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូក្រសួងការពារប្រទេសបានអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបអនុស្សាវរីយ៍វីរជនពលីស្ថិតនៅក្នុងបរិវេណសារមន្ទីរផ្លូវហូជីមិញ
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅទស្សនាពិព័រណ៌ក្រោមប្រធានបទ “អនុស្សារីយ៍ Truong Son” នៅសារមន្ទីរផ្លូវហូជីមិញ

 

គួររំលឹកថា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូក្រសួងការពារប្រទេសបានអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបអនុស្សាវរីយ៍វីរជនពលីស្ថិតនៅក្នុងបរិវេណសារមន្ទីរផ្លូវហូជីមិញនិងទៅទស្សនាពិព័រណ៌ក្រោមប្រធានបទ “អនុស្សារីយ៍ Truong Son” ៕

បកប្រែដោយ Pham Diep