ទោះបីជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ វាមិនច្បាស់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាមិនសូវសប្បាយចិត្តសូម្បីតែមានទង្វើបកស្រាយមិនត្រឹមត្រូវ បំភ្លៃការពិត បង្ខូចកេរ្ដិ៍ឈ្មោះកិត្តិយស និងតួនាទីរបស់វៀតណាម ញុះញង់ប្រឆាំងបំផ្លាញប៉ុនប៉ងធ្វើឱ្យខូចរូបភាពអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាតនៅក្នុងភ្នែកនៃមិត្តភក្តិពិភពលោក។

leftcenterrightdel
ទីក្រុងហាណូយរៀបចំកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង

 

ប៉ុន្តែប្រហែលជាអ្វីៗដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺល្បិចកលរបស់ពួកគេគឺប្រែការពិតជាអត្ថប្រយោជន៍នៃប្រទេសជាតិវៀតណាមនឹងទទួលបាននៅពេលរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងក្លាយទៅជាអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំវៀតណាមតែប៉ុណ្ណោះ។ ជាការពិតណាស់ ព្រឹត្តិការណ៍នេះនឹងរួមចំណែកបញ្ជាក់ពីតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការប្រឈមមុខដាក់គ្នារវាងអាមេរិក-កូរ៉េខាងជើងគឺជាឧបសគ្គលំបាកមួយក្នុងចំណោមឧបសគ្គបំផុតក្នុងទំនាក់ទំនងអន្ដរជាតិ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះបង្ហាញពីការចូលរួមយ៉ាងសកម្ម រួមទាំងសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមដោះស្រាយរាល់បញ្ហាអន្តរជាតិដ៏ក្តៅគរគុកនាពេលបច្ចុប្បន្ន។ នេះក៏ជាឱកាសមួយសម្រាប់ប្រពៃណីស្នេហាសន្តិភាព ការខិតខំប្រឹងប្រែងជានិច្ចដើម្បីរក្សាសន្តិភាពរបស់ប្រជាជនវៀតណាម ដែលបានឆ្លងកាត់ជំនាន់ជាច្រើនមកហើយ។

នៅក្នុងបរិបទដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវលទ្ធផលដែលភាគីទាំងពីរចង់បានយើងសង្ឃឹមយ៉ាងមុតមាំថាប្រសិនបើការចាប់ដៃគ្នាមានលក្ខណៈជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសសឹង្ហបុរីបានក្លាយទៅជារបត់ដ៏សំខាន់មួយទម្លាយភាពទាល់ច្រកក្នុងទំនាក់ទំនងដ៏តានតឹងរវាងអាមេរិក - កូរ៉េខាងជើងនោះ រដ្ឋធានីហាណូយដែលជាបេះដូងនៃប្រទេសវៀតណាមនឹងក្លាយជាទីតាំងមួយដែលកត់សម្គាល់នូវដំណាក់កាលថ្មីមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ដោយមាននិន្នាការសំខាន់បំផុត គឺកិច្ចសហប្រតិបត្តិការ និងការពិភាក្សាដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ប្រការនេះក៏ជាការសន្និដ្ឋានទូទៅមួយរបស់អ្នកសង្កេតការណ៍ និងអ្នកប្រាជ្ញអន្តរជាតិចំពោះព្រឹត្តិការណ៍នេះផងដែរ។ នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តតំបន់ Addel Moneim Said បានផ្តល់បទសម្ភាសន៍នៅលើកាសែតអេឡិចត្រូនិក Al-Ahram Online និង Al-Ahram Weekly របស់អេហ្ស៊ីប បន្ទាប់ពីវាយតម្លៃលើលទ្ធផលវិជ្ជមាននៅក្នុងកិច្ចប្រជុំលើកដំបូងនៅសឹង្ហបុរី បានព្យាករណ៍អំពីរាល់លទ្ធផលល្អៗនឹងត្រូវបានសម្រេចនៅក្នុងប្រទេសវៀតណាម។

ព្រឹត្តិការណ៍នេះក៏បង្ហាញផងដែរថា វៀតណាមត្រូវបានមេដឹកនាំនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើងផ្តល់ទំនុកទុកចិត្ត ហើយរំពឹងថា នឹងក្លាយជាទីដែលភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយប្រកបដោយជោគជ័យ។ យើងពិចារណានូវរាល់ការវិភាគខាងលើវាច្បាស់ណាស់ថា រាល់ពាក្យចោទដោយគ្មានមូលហេតុគឺថាកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងដើម្បីបម្រើផលប្រយោជន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនោះគឺជារឿងប្រឌិតមួយពីសំណាក់ពួកអ្នកដែលមិនមានសុច្ឆន្ទៈ ប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសថ្នាក់ដឹកនាំវៀតណាម។ ដោយមានទស្សនៈខ្លីៗនេះ ពួកជនបែបនេះមិនអាចយល់បានពីអត្ថប្រយោជន៍ដែលបានជះឥទ្ធិពលលើផលប្រយោជន៍ជាតិដោយសារទស្សនវិស័យវិជ្ជមានក្នុងទំនាក់ទំនងអាមេរិក - កូរ៉េខាងជើងនឹងរួមចំណែកដ៏សំខាន់ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ការពិតគឺថា ការជ្រើសយកវៀតណាម ដោយសត្យានុម័តនោះនៃមេដឹកនាំទាំងពីរ គឺលោក Donald Trump និងលោក Kim Jong Un មានសារៈសំខាន់ណាស់សម្រាប់ប្រទេសវៀតណាម។ នេះគឺជាការឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើកិត្យានុភាពវៀតណាមចំពោះប្រទេសទាំងពីរ អាមេរិក និងកូរ៉េខាងជើង។ ម៉្យាងទៀតវាក៏បង្ហាញឲ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសវៀតណាមជាមួយប្រទេសទាំងពីរនេះផងដែរ។ អាមេរិកបច្ចុប្បន្ន គឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាម ខណៈកូរ៉េខាងជើងជាប្រទេសមិត្តភក្តិជាប្រពៃណី។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមបានទទួលនូវការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង និងក្លាយទៅជាគោលដៅដែលគួរឱ្យទុកចិត្តចំពោះមិត្តភក្តិអន្តរជាតិ... នេះគឺជាប្រការដែលប្រមុខរដ្ឋនានា និងអ្នកនយោបាយអន្ដរជាតិបានអះអាងម្តងហើយម្តងទៀតនៅក្នុងរាល់ជំនួបការទូតជាមួយថ្នាក់ដឹកនាំវៀតណាម ដោយមានជំនឿថា វៀតណាមនឹងបន្តទទួលបានជោគជ័យ និងការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមិនបានលើកសរសើរចំពោះការផ្លាស់ប្តូរដ៏អស្ចារ្យរបស់វៀតណាមក្រោយសង្គ្រាម។ វិនិយោគិនអន្តរជាតិក៏ជ្រើសយកវៀតណាមជាគោលដៅអាទិភាពមួយដែលពួកគេមើលឃើញនូវមូលដ្ឋានជាច្រើនសម្រាប់ជឿជាក់លើភាពជោគជ័យ...

ចូរសង្កេតមើលប្រទេសសឹង្ហបុរីដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក - កូរ៉េខាងជើងលើកទី១នៅឆ្នាំ២០១៨ ទទួលបាននូវអត្ថប្រយោជន៍យ៉ាងណាក្រោយព្រឹត្តិការណ៍នេះ។ នាយករដ្ឋមន្ត្រីសឹង្ហបូរី បានទទួលស្គាល់នូវអត្ថប្រយោជន៍ដ៏សំខាន់នោះ និងមានប្រសាសន៍ថា “ការជ្រើសយកប្រទេសសឹង្ហបុរីបានសម្តែងអំពីទំនាក់ទំនងរបស់សឹង្ហបុរីជាមួយអាមេរិក និងកូរ៉េខាងជើង ហើយបានបង្ហាញពីកិត្យានុភាពរបស់សឹង្ហបុរី នៅក្នុងឆាកអន្តរជាតិ "។

ដោយមានអ្នកយកព័ត៌មានអន្តរជាតិប្រហែល២,៦០០ នាក់មកប្រទេសវៀតណាមដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍នេះ ចំនួននេះគឺខ្ពស់ជាងនៅប្រទេសសឹង្ហបុរីនៅឆ្នាំ២០១៨ (២,៥០០នាក់) ហើយជឿជាក់ថា ឈ្មោះវៀតណាមនេះ នឹងលេចឡើងយ៉ាងខ្លាំងក្នុងពេលដំណាលគ្នានៅលើកាសែតដោយមិនថាធំក្តី និងតូចក្តីនៅទូទាំងពិភពលោក។

មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ ជាពិសេសបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសជាផ្លូវការថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅវៀតណាមភ្លាមៗព័ត៌មានអំពីទឹកដីមានរាងអក្សរ S និងព័ត៌មានអំពីព្រឹត្តិការណ៍ កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនេះបានលេចឡើងយ៉ាងព្រងព្រាតលើកាសែតអន្តរជាតិ។

ហើយកាន់តែមានអត្ថន័យបន្ថែមទៀតនៅប្រទេសវៀតណាមតែម្តង ជាប្រទេសដែលបានចាត់ទុកថាជានិមិត្តសញ្ញាដ៏អស្ចារ្យមួយនៃឆន្ទៈ និងកម្លាំងចិត្តដើម្បីក្រោកឈរ ទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគតក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដើម្បីក្លាយជាប្រទេសមួយដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក និងពង្រីកទំនាក់ទំនងអន្តរជាតិ ជាមិត្តភក្តិ និងជាជាដៃគូគួរឲ្យជឿទុកចិត្តរបស់គ្រប់ប្រទេស។  - សហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងជំនះលើរាល់ការខ្វែងគំនិតដើម្បីកសាងអនាគតប្រកបដោយសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍ។

លោក Mintaro Oba អតីតមន្ត្រីក្រសួងការបរទេស អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើងបានវាយតំលៃថា៖ “ការជ្រើសរើសយកប្រទេសវៀតណាមគឺជាការសមហេតុសមផល សមស្របនឹងការទូត និងមានន័យជានិមិត្តរូបដ៏សំខាន់”។

លោកបានសង្កត់ធ្ងន់លើហេតុផលសំខាន់គឺ៖ វៀតណាមគឺជាគំរូមួយនៃប្រទេសដែលបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ចប្រកបដោយជោគជ័យ និងបានធ្វើឱ្យមានប្រក្រតីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្រោយសង្គ្រាម។

អ្វីៗទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំធេងដោយសារគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព សកម្ម ម្ចាស់ការក្នុងការធ្វើ សមាហរណកម្មអន្តរជាតិ ធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងអន្តរជាតិ... ដែលត្រូវបានគេចាត់ទុកថា ទទួលបានជោគជ័យ យ៉ាងខ្លាំងនៃបក្សកុម្មុយនីស្តវៀតណាមរួមចំណែកដល់ការទទួលបានការគាំទ្រពីសំណាក់អន្តរជាតិចំពោះបុព្វហេតុកសាង និងការពារជាតិ។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលរវាងអាម៉េរិក និងកូរ៉េខាងជើងដែលគ្រោងទុកនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនឹងទទួលបានជោគជ័យដោយបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគីដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ក៏ដូចជាលើពិភពលោក។

ឈ្មោះប្រទេសវៀតណាមនឹងត្រូវបានលើកឡើងដោយពិភពលោកជាច្រើនលើកច្រើនសាទៀតដូចជា គោលដៅមកដល់នៃសន្តិភាព និងការផ្សះផ្សា រួមចំណែកបញ្ជាក់ពីកេរ្តិ៍ឈ្មោះ តួនាទីនិងកិត្យានុភាពរបស់វៀតណាម។ ក្នុងនិន្នាការនៃការអភិវឌ្ឍដោយមិនឈប់ឈរនោះ រាល់ការចោទប្រកាន់ខុសពីការពិតអំពីប្រទេសវៀតណាមគ្រាន់តែជាពាក្យសម្តីឈ្លើយតែប៉ុណ្ណោះ៕

បកប្រែដោយ Minh Trung