ដោយមានលក្ខណៈជាប្រវត្តិសាស្ត្រ ធម្មជាតិ និងសង្គម បណ្តាប្រជាជាតិភាគតិចវៀតណាមសុទ្ធសឹងតែធ្វើការ និង ប្រកបមុខរបរ នៅតំបន់ភ្នំខ្ពស់ តំបន់ឆ្ងាយស្រយាល និងតំបន់ជាប់ព្រំដែន។ ក្នុងនិន្នាកាធ្វើសហមាហរណកម្ម និង សកលភាវូបនីយកម្ម បក្ស និង រដ្ឋវៀតណាមបានកំណត់ថា មិនត្រឹមតែការថែទាំ និងអភិវឌ្ឍ វិស័យសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះ ថែមទាំងធានាសុខុមាលភាព លុបបំបាត់ការអត់ឃ្លាន និង កាត់បន្ថយភាពក្រីក្រនៅតំបន់ដែល មានជនជាតិភាគតិចផងដែរ។ ទន្ទឹមនេះ ការអភិរក្ស និងពង្រីក វប្បធម៌ជនជាតិភាគតិច បានចាត់ទុកជាភារកិច្ចដ៏ចាំបាច់ និង មាន អត្ថន័យសំខាន់ៗក្នុងយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួន និង យូរអង្វែង។ ការការពារនិងពង្រីកតម្លៃវិស័យវប្បធម៌របស់បណ្តាជនជាតិភាគតិច ដែលត្រូវបានបក្សកុម្មុយនិស្ត បានបញ្ជាក់នៅក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យកាល ឈានទៅសង្គមនិយម(បញ្ចូលបន្ថែមនិងការអភិវឌ្ឍន៍ឆ្នាំ២០១១)។

leftcenterrightdel
ជនជាតិភាគតិច Dao (វៀតណាម) (រូបថត៖ sapaholiday.com)

ដើម្បីធានាសិទ្ធិរបស់ជនជាតិភាគតិច មាត្រាទី ៤២  នៃ រដ្ឋធម្មនុញ្ញវៀតណាម ឆ្នាំ២០១៣ បានកំណត់ថា "ប្រជាពល រដ្ឋមានសិទ្ធិកំណត់ជនជាតិរបស់ខ្លួន ប្រើប្រាស់ភាសាកំណើត របស់គេដើម្បីទាក់ទងជាមួយគ្នា"។ ប្រការនេះបានបញ្ជាក់ពី សិទ្ធិរបស់ជនជាតិភាគតិចមានសិទ្ធសេរីភាពក្នុងការប្រើប្រាស់ភាសានិងអក្សរបស់ជនជាតិផ្ទាល់ខ្លួន ហើយនេះគឺជាបញ្ហា សំខាន់ដើម្បីបញ្ចាក់ពីសិទ្ធិសមភាពនៃបណ្តាជនជាតិភាគតិចនៅក្នុងសហគមន៍នៃបណ្តាជនជាតិវៀតណាម។ មិនត្រឹមតែដាក់គោលការណ៍ និង ច្បាប់ប៉ុណ្ណោះវៀតណាម ថែមទាំងបានស្តាប់និងប្រមូលយោបល់នានាពីបងប្អូនជនជាតិភាគតិចដោយបុរេសកម្ម ដើម្បីបំពេញនូវគោលនយោបាយឲ្យបានសមស្របនឹងឆន្ទៈរបស់ប្រជាជនផងដែរ។

គ្រប់គោលការណ៍ និងគោលនយោបាយទាំងអស់មានប្រសិទ្ធភាពលុះត្រាតែអនុវត្តក្នុងជីវិតជាក់ស្តែង។ ប្រការនេះបាន ឆ្លុះបញ្ចាំងនៅក្នុងគម្រោង "អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជនជាតិភាគតិចវៀតណាមដល់ឆ្នាំ២០២០" ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី វៀតណាម ក្នុងសេចក្តីសម្រេចចិត្តលេខ ១២៧០/QD-TTg ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១១។ គម្រោងនេះមានទុនវិនិយោគសរុប ១,៥០០ ពាន់លានដុង គិតដល់បច្ចុប្បន្នគម្រោងនេះត្រូវបានអនុវត្តយ៉ាងស៊ីជ្រៅ និងទូលាយដោយផ្តោតសំខាន់លើការផ្តល់អាទិភាពក្នុងការអភិវឌ្ឍវិស័យវប្បធម៌នៃបណ្តាជនជាតិភាគតិច ដែលមានចំនួនប្រជាជនតិចពេក និងជនជាតិភាគតិចដែលគ្មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីការពារខ្លួន ព្រមទាំង បន្តលើកកម្ពស់ បេតិកភណ្ឌវប្បធម៌របស់ជនជាតិគេដែរ។ នាពេលបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ បានបញ្ចប់ការ ពិនិត្យឡើងវិញ ស្ថិតិ និង ជួយ ឧបត្ថម្ភគាំទ្រជាបន្ទាន់ ដល់តំបន់មួយចំនួន ដើម្បីបង្កើនលទ្ធភាពការពារខ្លួននៃ បណ្តាជនជាតិភាគតិចដែលមានចំនួនប្រជាជនក្រោម ១០.០០០ នាក់ រួមមាន ជនជាតិភាគតិច Brau, Ro Mam, Si La, Pu Peo, Bo Y, O Du, Lo Do, Mang, Cong, Co Lao។

ដោយមានការផ្តល់ជំនួយគាំទ្រពីរដ្ឋ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រពៃណីវប្បធម៌ និង ពិធីបុណ្យពិសេស រួមទាំង ល្បែង ប្រជាប្រិយនៃបណ្តាប្រជាជនភាគតិច ត្រូវបានពិស្តារ ឡើងវិញ និង យកមកលេងក្នុងបុណ្យវប្បធម៌នានានៅទូទាំងប្រទេស វៀតណាម។ នៅរដ្ឋធានីហាណូយ គិតពី ឆ្នាំ២០១០ ដល់បច្ចុប្បន្ននេះ ភ្ញៀវ ទេសចរទាំងជាតិ និង អន្ដរជាតិមានឱកាស បានចូលរួម ដោយផ្តាល់ក្នុងការបុណ្យវប្បធម៍នៃបណ្តាជនជាតិភាគតិចនៅវៀតណាម ដូចជា Tay, Nung, Thai, Mong, Khmer, Cham, Lo Lo, E De, Ba Na, Gia Rai, Muong ... ជនជាតិភាគតិចទាំងនេះជាសិល្បលរសម្តែងនៅភូមិវប្បធម៌-ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម (តំបន់ទេសចរណ៍ Dong Mo ស្ថិតនៅទីរួមខេត្ត Son Tay)។ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ទិវាវប្បធម៍នៃបណ្តាជនជាតិភាគតិច វៀតណាមត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំ (ក្នុងថ្ងៃ ទី១៩ ខែមេសា)។ នេះជាឱកាសមួយដ៏ល្អសំរាប់ជនជាតិជួបជុំគ្នា និងជួបប្រាស្រ័យទាក់ទងវប្បធម៌នឹងគ្នាក្នុងសហគមន៍ជនជាតិភាគតិចវៀតណាម។ យោងតាមអ្នកជំនាញការខាងសិក្សា វប្បធម៍បានឲ្យដឹងថា ការរៀបចំពិធីបុណ្យវប្បធម៍នៅតំបន់មូលដ្ឋាន និងការរៀបចំទិវាវប្បធម៍ជនជាតិភាគតិចវៀតណាមមិនត្រឹមតែ"ជួយសង្គ្រោះ"តំលៃវប្បធម៍នៃបណ្តាជនជាតិភាគតិចនានាប៉ុណ្ណោះ នោះថែមទាំងផ្តល់ឱកាសមួយដ៏ថ្លៃថ្នូសម្រាប់ ជនជាតិភាគតិចនិមួយៗផងដែរ ប្រការនេះដើរតួនាទីសំខាន់ ក្នុងការលើកកំពស់តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ របស់គេ។

ក្នុងប៉ុន្មានឆ្នាំកន្លងមក គ្រប់ថ្នាក់អាជ្ញាធរមានសកម្មភាព ជាក់ស្តែងដើម្បីជួយឲ្យជនរួមជាតិអាចកែលម្អ និងលើកកំពស់ជីវភាពរស់នៅខាងវប្បធម៌និងស្មារតីរបស់គេតាមមួយជំហានៗ។ សព្វថ្ងៃនេះ ភូមិ ស្រុក នៅតំបន់ឆ្ងាយដាច់ស្រយាល និង តំបន់ពិសេសដែលជួបការលំបាកវេទនា ត្រូវបានកសាង មជ្ឈមណ្ឌលវប្បធម៌តាមលក្ខណៈវិនិច្ឆ័យនៃការកសាងជនបទថ្មីរបស់រដ្ឋាភិបាល។

leftcenterrightdel
ជនជាតិភាគតិច Bo Y (វៀតណាម) 

កាសែតនិងវិទ្យុមួយគ្មានតម្លៃប៉ុន្មានចំពោះអ្នកដែលមានទ្រព្យសម្បត្តិនោះទេ ប៉ុន្តែវាគឺជាទ្រព្យសម្បត្តិវប្បធម៌ដ៏មានអត្ថន័យសម្រាប់ ជនជនជាតិភាគតិចក្រីក្រមែនទែន ដែល ពោលជាសាមញ្ញថា ទ្រព្យសម្បត្តិទាំងនេះបានចាត់ទុក ជាស្ពានតភ្ជាប់មួយរវាងរដ្ឋាភិបាលនិងប្រជាជន និងជាពន្លឺ វប្បធម៌របស់បក្សដែលឆ្លុះឲ្យប្រជាជននៅតំបន់ដាច់ស្រយាលអាចជម្នះពុះពារគ្រប់ការលំបាកក្នុងជីវិត ដើម្បី ទទួលបាននូវ ជីវិតប្រកបដោយសម្បុរធូរធា និង ស៊ីវិល័យ៕

បកប្រែដោយ Van Hoa