១.យើងអាចអះអាងថា ក្រោយពី ២០ ឆ្នាំ នៃការតភ្ជាប់ប្រព័ន្ធអីុនធឺណែតលើសកលលោក អីុនធើណែតនៅវៀតណាមសម្រេចបាននូវសមិទ្ធិផលជាច្រើនដែលបង្ហាញតាមរយៈតួលេខគួរឲ្យកត់សម្គាល់។ កាលពីដើម អ្នកប្រើប្រាស់អីុនធឺណេតមានត្រឹមតែ ២០៥,០០០ នាក់ ហើយ ១០ ឆ្នាំក្រោយមកបានកើនឡើងដល់ ១៧ លាននាក់។ ប៉ុន្តែបើប្រៀបធៀបចំនួនអ្នកប្រើប្រាស់អីុនធឺណែត ក្នុងឆ្នាំ២០១២ មានប្រមាណជាង ៣១ លាននាក់ ដល់ ឆ្នាំ ២០១៧ បានកើនឡើងទៅដល់ប្រមាណជាង ៥០ លាននាក់ យើងទើបមើលឃើញយ៉ាងច្បាស់ថា អីុនធឺរណែតមានការរីកចំរើន យ៉ាងអស្ចារ្យនៅវៀតណាម។ យោងតាមការស្ថិតិពីសមាគមអីុននធឺណែតវៀតណាមបានបង្ហាញឲ្យឃើញថា អ្នកប្រើប្រាស់អីុនធឺណែតនៅវៀតណាមមានចំនួន ៥០ លាននាក់ ស្មើនឹង ៥៤% នៃចំនួនប្រជាជន ក្នុងពេលនោះកំរិតមធ្យមនៅលើពិភពលោកគឺ ៤៦,៦៤%។ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកប្រើប្រាស់អីុនធើណែតខ្ពស់បំផុតនៅអាស៊ី។

leftcenterrightdel
 បណ្តាញសង្គមនៅក្នុងអ៉ីធឺណែត 


វៀតណាមបានក្លាយទៅជាប្រទេសមួយដែលឆាប់មានបណ្តាញអីុនធឺណែតប្រភេទ 2G និងបន្តអភិវឌ្ឍបណ្តាញអីុធឺណែតប្រភេទ 3G និង4G ដោយមានហេដ្ឋារចនាសម្ព័ន្ធទូរគនមាគមន៍ និងអីុនធឺណែតដ៏ទំនើប ដែលគ្របដណ្តប់នៅទូទាំងប្រទេស ពីទីក្រុងដល់ជនបទ សម្បីតែនៅតំបន់ព្រៃភ្នំ និងកោះសមុទ្រផងដែរ។ សព្វថ្ងៃនេះ អីុនធឺណែតបានក្លាយទៅជាមធ្យោបាយមួយដ៏ចាំបាច់ដែលប្រជាជនវៀតណាមភាគច្រើនប្រើប្រាស់ជាទូទៅ។ល។ ទោះបីជាអ្នកណាក៏ដោយ គេអាចស្វែងរកព័ត៌មានដែលត្រូវការចង់បាននៅលើអីុធឺណែតយ៉ាងងាយស្រួលផងដែរ។ អីុធឺណែតបានផ្លាស់ប្តូរទំលាប់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនាបច្ចុប្បន្ននេះ។ លោក Mai Liem Truc អតីតអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមបានអះអាងថា រស់នៅក្នុងពិភពលោកមួយដែលព័ត៌មានគ្មានដែនកំណត់ដូចសព្វថ្ងៃនេះ យុវជនកំពុងទទួលបានអនាគតមួយដ៏ត្រចេះត្រចង់ដោយសារបណ្តាញអីុនធឺណែត ហើយលោកក៏បញ្ជាក់ថា អីុនធឺណែតគឺជាបរិយាកាសថ្មីមួយ និងជាខឿនសេដ្ឋកិច្ចថ្មីមួយដែលទាមទារឲ្យមានចំណេះដឹងពីជំនាន់យុវវ័យ។ 

 ម្យ៉ាងទៀត ដោយសារចំណាយលើការប្រើប្រាស់អីុនធឺណែតនៅវៀតណាមមានកំរិតទាបបំផុតនៅក្នុងតំបន់ វាបានបង្កភាពងាយស្រួលឲ្យប្រជាជនវៀតណាមអាចប្រើប្រាស់អីុនធឺណែត។ លោក Pereric Högberg ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាមបានបញ្ចាក់ថា វៀតណាមជាប្រទេសនាំមុខគេនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការតភ្ជាប់ និងអភិវឌ្ឍអីុនធឺណែត។ ជាងនេះទៅទៀត វៀតណាមកំពុងឆ្លៀតយកកាលានុវត្តភាពនេះ ដើម្បីបង្កើនការតភ្ជាប់ជាមួយបណ្តាញអីុនធឺណែត និងអាជីវករនានាលើវិស័យផ្សេងៗ រួមមានវិស័យគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រជាដើម។

២. ការតភ្ជាប់ប្រព័ន្ធអីុនធឺណែតនៅលើសកលលោករបស់វៀតណាមបានចាត់ទុកជាសក្ខីភាពមួយដែលបញ្ចាក់ពីគោលការណ៍ដ៏ត្រឹមត្រូវ និង គោលនយោបាយបើកទូលាយរបស់បក្ស និង រដ្ឋាភិបាលវៀតណាមក៏ដូចជាការចូលរួមយ៉ាងសកម្មពីបណ្តាសហគ្រាស ផ្តល់សេវាកម្មអីុធឺណែត (ISP) និងសហគ្រាសអភិវឌ្ឍកម្មវិធីឌីជីថល។ ក៏ប៉ុន្តែថ្មីៗនេះ ក្នុងរបាយការណ៍អំពីសេរីភាពអីុនធឺណែតឆ្នាំ ២០១៧ របស់ Freedom House ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅ Washington DC (សហរដ្ឋអាមេរិក) បានចាត់ទុកវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសគ្មានសេរីភាពអីុនធឺណែត។ សូមរំលឹកដែរថា នេះមិនមែនជាលើកដំបូងដែល Freedom House ផ្សព្វផ្សាយព័ត៌មានមាន លក្ខណៈមួលបង្កាច់ និងភូតភរផ្ទុយពីការពិតនៃស្ថាភាពប្រជាធិបតេយ្យសេរីភាព សិទ្ធិមនុស្សនិយាយរួម និងសេរីភាព អីុនធឺណែតនៅវៀតណាមនិយាយដោយឡែកទេ។ របាយការណ៍របស់ Freedom House លើកនេះ នៅតែល្បិចកលចាស់កំរិលដោយសំដែងការបារម្ភថា “សេរីភាពអីុនធឺណែតនៅវៀតណាមត្រូវគ្រប់គ្រងយ៉ាងតឹងរឹងដោយមានការគំរាមកំហែង និងការចាប់ឃុំឃាំងកាន់តែកើនឡើង” ឬ “ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៦ ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc គ្មានការធ្វើអ្វីដើម្បីបញ្ជាក់ឲ្យឃើញថា មានការខំប្រឹងប្រែងក្នុងការកែលម្អសេរីភាពអីុនធឺណែតនោះទេ”។ ក៏ប៉ុន្តែរបាយការណ៍នេះមិនសូវមានអ្នកណាចាប់អារម្មណ៍ប៉ុន្មាននោះឡើយ ពីព្រោះ “ ខំនិយាយទៅ តែការពិតមិនមែនអញ្ចឹងទេ ”។

leftcenterrightdel
 រូបថតឧទាហរណ៍ (រូបថត៖ vecom.vn)

 តើហេតុអ្វី Freedom House បានផ្សព្វផ្សាយព័ត៌មានដែលខុសស្រឡះពីការពិតដូចនេះដែរ? ជាបឋមយើងបានឃើញថា ព័ត៌មានរបស់ Freedom House គ្រាន់តែផ្អែកទៅលើឯកសាររបស់បុគ្គល ឬអង្គការជ្រុលនិយមនានា ដែលតែងតែប៉ុនប៉ងប្រើល្បិចកលខាងនយោបាយ ប្រតិកិរិយាក្នុងប្រទេស។ ម្យ៉ាងទៀតជនដែលឈរនៅពីក្រោយខ្នងធ្វើការញុះញង់ និងផ្តល់ជំនួយថវិកាឲ្យ Freedom House សុទ្ធសឹងតែជាមុខសញ្ញាមានឧបាយកលអាក្រក់ និងគ្មានសុឆន្ទៈចំពោះវៀតណាមទេ។ គួរបញ្ជាក់ដែរថា នាដើមឆ្នាំ២០១៧ នេះ ក្នុងតារាងរៀបលំដាប់ថ្នាក់ Inclusive Internet Index របស់កាសែត Economist ដែលបានប្រកាសថា វៀតណាមកំពុងឈរនៅលំដាប់ថ្នាក់ទី ៣២ ក្នុងចំណោមប្រទេសទាំង៧៥ នៅលើពិភពលោក។ ជាពិសេសគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រភេទ Relevance (ភាពសម ស្របនឹងព័ត៌មាន) វៀតណាមបានឈរនៅលំដាប់ថ្នាក់ទី ១៨/៧៥ ដោយមានការផ្សព្វផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ សុខាភិបាល លេងកំសាន្ត និងធ្វើអាជីវកម្ម ដោយប្រើភាសាតំបន់មូលដ្ឋាន។ល។ យោងតាមលទ្ធផលជាក់ស្តែង និងការវាយតម្លៃរបស់ Economist យើងអាចអះអាងថា ពាក្យសំដីរបស់ Freedom House អំពីបញ្ហាសេរីភាពអីុនធឺណែតនៅវៀតណាមគឺខុសស្រឡះពីការពិតទាំងស្រុង។

៣. បច្ចុប្បន្ននេះ ប្រជាជនវៀតណាមមានគណនីហ្វេសប៊ុក (Facebook) ចំនួន ៣៥ លាននាក់ ស្មើនឹង១/៣ នៃ ចំនួនប្រជាជនវៀតណាម (៩២ លាននាក់) ក្នុងនោះ មានអ្នកចុចចូលមើលអីុនធើណែតប្រចាំថ្ងៃចំនួន ២១ លាននាក់ តាមរយៈឧបករណ៍បច្ចេកវិទ្យាចល័ត សម្បីតែស្ថាប័ន អង្គការ និងកម្មាភិបាលវៀតណាមក៏បានប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីទាក់ទងជាមួយប្រជាជនទៅវិញទៅមកដោយផ្ទាល់ដែរ។ល។ក្រៅពីការនាំមកនូវផលប្រយោជន៍ដ៏ល្អរបស់អីុនធើណែត វានៅតែមានអំពើរំលោភកម្មសិទ្ធិបញ្ញា លួចយកបច្ចេកវិទ្យា រក្សាសិទ្ធិលើបណ្តាញ អីុនធឺណែតកាន់តែច្រើនឡើង រួមទាំងហានិភ័យចារកម្មនៅលើអីុនធឺណែតកាន់តែស្មុគ្រស្មាញ និងគ្រោះថ្នាក់ជាច្រើនផងដែរ។ លើសពីនេះទៀត បច្ចាមិត្តក៏ឆ្លៀតយកបណ្តាញអីុនធឺណែត ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលាយនូវព័ត៌មានបំប៉ោង និង បំភ្លៃការពិត សំដៅធ្វើបរិហារកេរិ៍ចំពោះបុគ្គល អង្គការ ពាណិជ្ជសញ្ញា ឬក៏ចាត់ចែងសកម្មភាពភារវកម្ម និង បំផ្លិចបំផ្លាញផ្សេងៗជាដើម។ល។

ហេតុដូច្នេះហើយ នាពេលខាងមុខនេះ វៀតណាមគួរតែកសាង និងបំពេញប្រព័ន្ធច្បាប់ និងបទបញ្ញត្តិស្តីពីសកម្មភាពនានានៅបណ្តាញអីុនធឺណែត និងត្រៀមចូលរួមក្នុងការបង្កើតប្រព័ន្ធច្បាប់ ដោយធានាសុវត្ថិភាពនៃបណ្តាញអីុនធឺណែតជាដើម។ ម្យ៉ាងទៀត យើងគប្បីហ្វឹកហាត់ជំនាញក្នុងការគ្រប់គ្រងអីុនធឺណែត បណ្តាញសង្គមសំរាប់អ្នកប្រើប្រាសអីុនធឺណែតទាំងឡាយទៀតផង។ អ្នកណាដែលឆ្លៀតយកលេសអំពីសេរីភាពអីុនធឺណែតដោយ ចេតនា មានជាអាទិ៍ «ប្រជាធិបតេយ្យ» «សេរីភាពក្នុងការបញ្ចេញមតិ» «សេរីភាពខាងសារព័ត៌មាន» ដែលធ្វើឲ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់រដ្ឋ ក៏ដូជជាសិទ្ធិ និងផលប្រយោជន៍របស់អង្គការ និងប្រជាពលរដ្ឋ នឹងត្រូវបានផ្តន្ទាទោសតាមច្បាប់ជាធរមាន។ នេះពិតប្រាកដជារឿងសមហេតុសមផល និងសមស្របនឹងច្បាប់ និងបទបញ្ញត្តិអន្តរជាតិផងដែរ។

បកប្រែដោយ Van Hoa