leftcenterrightdel
ទិដ្ឋភាពអង្គសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី៧ នីតិកាលទី១២

 

បកអាក្រាតនូវកលល្បិចកខ្វក់ចំនួនពីរ

ចាប់តាំងពីដើមខែឧសភា មកម៉្លេះ វេបសាយបរទេសមួយចំនួនបានផ្សព្វផ្សាយនូវពាក្យចចាមអារាមជាច្រើនដែលបានលើកឡើងថា សន្និបាតមជ្ឈិមបក្សលើកទី៧ នីតិកាលទី១២ របស់បក្សកុម្មុយនិស្តវៀតណាមនឹងមានការប្រែប្រួលក្នុងជួរកម្មាភិបាលជាន់ខ្ពស់ជាច្រើន ដូចជា “តំណែងខ្ពស់បំផុតទាំង៤” (អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា)។ ពួកអ្នកប្រឌិតព័ត៌មានលាបពណ៌ទាំងនេះបានចាត់ទុកថា ការប្រែប្រួលនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ហើយជាពិសេសគឺនាំមកនូវការបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងបក្ស ដោយសារតែបក្ខពួកដណ្តើមអំណាចគ្នាជាដើម។  ប៉ុន្តែការបំភ្លៃការពិតដោយគ្មានភាពខ្មាស់អៀនទាំងនោះត្រូវបានរងការ “ជះទឹកត្រជាក់” ភ្លាមៗបន្ទាប់ពីសន្និបាតមជ្ឈិមលើកនេះបានបញ្ចប់ប្រកបដោយលទ្ធផលល្អប្រសើរ។  អាស្រ័យហេតុនេះ មជ្ឈិមបក្សត្រឹមតែជ្រើសតាំងបំពេញបន្ថែមតែសមាជិកពីររូបនៃគណៈលេខាបក្ស និងបំពេញមុខតំណែងជាថ្នាក់ដឹកនាំនៃគណៈត្រួតពិនិត្យមជ្ឈិមបក្សប៉ុណ្ណោះ ដើម្បីពង្រឹងការគ្រប់គ្រងអំណាច ពន្លឿនការត្រួតពិនិត្យ និងរួមចំណែកដល់ការកសាងជួរកម្មាភិបាលមួយដែលកាន់តែមានភាពស្អាតស្អំពីមួយថ្ងៃទៅមួយថ្ងៃ សក្តិសមនឹងតម្រូវការនៃភារកិច្ចក្នុងដំណាក់កាលថ្មី។  លទ្ធផលនៃការបោះឆ្នោតក៏មានភាពប្រមូលផ្តុំដែរ (ដោយមានសំឡេងលើសពី ៩៦%) ប្រការនេះបានបង្ហាញយ៉ាងច្បាស់ពីការយល់ស្រប ឯកភាព សាមគ្គីភាពខ្ពស់នៃគណៈកម្មាធិការមជ្ឈិមបក្សទាំងមូល។

មុនពេលប្រព្រឹត្តទៅសន្និបាតមជ្ឈិមបក្សលើកទី៧ នីតិកាលទី១២ នោះ បានលេចឡើងពាក្យចចាមអារាមដែរថា៖ បក្សកុម្មុយនិស្តវៀតណាម នឹងមានចេតនារារាំង លាក់បាំងព័ត៌មានពាក់ព័ន្ធនឹងសន្និបាតលើកនេះដោយសារតែមានភាពរសើបនៃរបៀបវារៈក្នុងសន្និបាត។ ក៏ប៉ុន្តែ ជាការពិតណាស់ មុន ក្នុង ឫ ក្រោយពេលដែលសន្និបាតត្រូវបានប្រព្រឹត្តទៅមិនដូចនឹងពាក្យមួលបង្កាច់ទាំងនោះឡើយ។

យើងខ្ញុំសូមរំលឹកផងដែរថា៖ ចាប់តាំងពីពេលចាប់ផ្តើមនៃនីតិកាលទី១២ មជ្ឈិមបក្ស គណៈលេខាបក្សបានសំរេចចិត្តបង្កើតគណៈកម្មការបញ្ជាមជ្ឈិមបក្សអំពីគម្រោង “ផ្តោតសំខាន់ទៅលើការកសាងជួរកម្មាភិបាល គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់យុទ្ធសាស្រ្តដោយមានគ្រប់គ្រាន់នូវលក្ខណៈសម្បត្តិ សមត្ថភាព កិត្យានុភាព សក្តិសមនឹងភារកិច្ច”  អនុវត្តការសុំយោបល់ពីគ្រប់ស្រទាប់សង្គម អង្កការ អង្គភាព ស្ថាប័នដើម្បីបំពេញសព្វគ្រប់នូវរាល់ឯកសារទាំងឡាយដាក់ជូនសន្និបាតមជ្ឈិមបក្សលើកទី៧ ពិចារណា និងសម្រេច។ មុនពេលរៀបចំឲ្យសន្និបាតនេះ សិក្ខាសាលារាប់សិបលើកត្រូវបានធ្វើឡើងដែលពិភាក្សាអំពីការងារកម្មាភិបាល ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមគ្រប់ស្ថាប័នសារព័ត៌មាន។

តាមរបៀបធ្វើការនោះ រយៈពេល២ខែមុនពេលបើកសន្និបាតមជ្ឈិមបក្ស ស្ថាប័នសារព័ត៌មានតាំងពីមជ្ឈិមដល់មូលដ្ឋានបានបើកទំព័រដាច់ដោយឡែកមួយផ្សព្វផ្សាយយ៉ាងស៊ីជម្រៅអំពីស្មារតី របៀបវារៈនៃសន្និបាតមជ្ឈិមបក្សលើកទី៧ នីតិកាលទី១២នេះ។

នៅក្នុងប៉ុន្មានថ្ងៃនៃសន្និបាត អ្នកកាសែតនៃរាល់សារពត៌មានសុទ្ធតែមានវត្តមាននៅគ្រប់សម័យប្រជុំពិភាក្សាដើម្បីឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃដំណើរការនៃសន្និបាតនេះដោយស្មោះត្រង់ ជាក់ស្តែង។ បន្ទាប់ពីបញ្ចប់កម្មវិធីធ្វើការម្តងៗ ព្រមទាំងសម្រេចបានការងារនីមួយៗរបស់មជ្ឈិម សារព័ត៌មាននានាសុទ្ធតែបានផ្សព្វផ្សាយព័ត៌មាន និងអត្ថបទជាស៊េរីផ្តល់ជូនប្រជាជនទាំងមូលបានជ្រាបអំពីទិដ្ឋភាពលើគ្រប់ជ្រុងជ្រោយ និងរាល់លទ្ធផលនៃសន្និបាត។ នេះគឺជាការពិតជាក់ស្តែងដែលអាចមើលឃើញដោយផ្ទាល់ភ្នែក។ លើសពីនេះទៅទៀត ការពិតនោះក៏បានទំលាក់ និងបកអាក្រាតការបំប្លែង ការបំភ្លៃការពិតដោយគ្មានភាពខ្មាស់អៀនដែលថា“បក្សកុម្មុយនិស្តវៀតណាមមានចេតនាលាក់បាំងព័ត៌មាន” ផងដែរ។

ទម្លាក់អ្វីដែលគេហៅថា “ផលប្រយោជន៍បក្ខពួកនិយមនៅសាលប្រជុំ”

ក្រៅពីកលល្បិចចំនួនពីរដែលត្រូវបានបកអាក្រាតខាងលើ មុនពេលប្រព្រឹត្តទៅសន្និបាតមជ្ឈិមបក្សលើកទី៧នេះ ជនអគតិមួយចំនួនបានប្រឌិតពាក្យថា “ផលប្រយោជន៍បក្ខពួកនិយមនៅសាលប្រជុំ”។ ចាប់ពីការប្រឌិតនេះពួកគេបានទស្សទាយដោយគ្មានមូលដ្ឋានជាក់ស្តែងណាមួយថា “សន្និបាតមជ្ឈិមបក្សលើកទី៧នេះ ជាឱកាសមួយដើម្បីអ្នកដឹកនាំក្បាលម៉ាស៊ីននយោបាយប្រមូលផ្តុំនឹងគ្នា ហើយពិភាក្សាលើផែនការសម្រាប់អត្ថប្រយោជន៍នៃបក្ខពួកនិយម”។

ជាការពិតនៅក្នុងបណ្តាកិច្ចពិភាក្សានោះមានមតិយោបល់ជិត ៥០ ដែលបានលើកឡើងដោយផ្ទាល់នៅក្នុងសាលប្រជុំ, មានយោបល់ពិភាក្សារាប់រយនៅតាមក្រុមនីមួយៗ ថែមទាំងសមាជិកស្ទើរតែទាំងអស់សុទ្ធតែបានផ្ញើបទអន្តរាគមន៍មកកាន់គណៈអធិបតីអង្គសន្និបាតដើម្បីផ្តល់យោបល់បំពេញបន្ថែមលើឯកសារទាំងឡាយទៅទៀត។ ស្មារតីនិយាយត្រង់ និយាយត្រូវ និយាយពិត គឺជាមូលដ្ឋានក្នុងយោបល់នីមួយៗ។

ស្មារតីស្មោះត្រង់ ហ៊ានទទួលខុសត្រូវបានស្តែងឡើងកាន់តែច្បាស់ក្នុងការដែលមជ្ឈិមបានផ្ដល់មតិយោបល់លើរបាយការណ៍ពិនិត្យឡើងវិញពីភាពជាអ្នកដឹកនាំរបស់ការិយាល័យនយោបាយ គណៈលេខាបក្សឆ្នាំ២០១៧។ សមាជិកមជ្ឈិមបក្សមិនស្ទាក់ស្ទើរក្នុងការលើកឡើងយ៉ាងត្រង់នូវគុណសម្បត្តិ គុណវិបត្តិក្នុងការដឹកនាំនៃការិយាល័យនយោបាយ គណៈលេខាបក្សឡើយទេ។ ផ្អែកលើមូលដ្ឋាននៃការផ្តល់យោបល់នោះការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សទាំងមូលបានស្តាប់មតិយោបល់ទាំងនោះដោយយកចិត្តទុកដាក់ និងស្វ័យទិតៀនយ៉ាងស៊ីជម្រៅ។

ហេតុនេះហើយបានជា ភ្លាមៗបន្ទាប់ពីបទសុន្ទរកថាបិទអង្គសន្និបាតមជ្ឈិមលើកទី៧នេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ (នាព្រឹកថ្ងៃទី ១២ ឧសភា) សាធារណៈមតិបានសម្តែងនូវក្តីសប្បាយ រីករាយ ការយល់ស្របចំពោះគោលការណ៍ត្រូវតែ “ឃុំឃាំង” អំណាចក្នុងទ្រុងនៃយន្តការ និងច្បាប់។ ប្រជាជនមានមតិថា មជ្ឈិមអនុវត្តយ៉ាងមឹងម៉ាត់ដូចនេះពិតជាល្អណាស់ បានសបញ្ជាក់ពីឆន្ទៈ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសជាតិ។

ដោយមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការទិញតំណែង ទិញគោរមងារ ការលើកកម្ពស់ប្រសិទ្ធិភាពក្នុងការដឹកនាំ មជ្ឈិមបានឯកភាពលើគោលការណ៍តែងតាំងលេខាបក្សខេត្ត ស្រុក មិនមែនជាអ្នកនៅស្រុក ខេត្តនោះទេ។ ការងារនេះត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីជោគជ័យនៃសន្និបាត ហើយតាំងចិត្តនឹងសម្រេចឲ្យបានការងារនេះក្នុងឆ្នាំ២០២៥។ ចំពោះការសម្រេចចិត្តនេះ ប្រជាជនទាំងមូលបានសម្តែងការស្វាគមន៍ ការយល់ព្រម  ពីព្រោះប្រជាជន គ្រប់រូបយល់ថា នេះគឺជាដំណោះស្រាយប្រសិទ្ធភាពមួយដែលជួយជម្នះ និងរុញច្រាលថយក្រោយបានគ្រោះបក្ខពួកនិយម ការតែងតាំងសាច់ញាតិ។ល។ នេះគឺជាគោលការណ៍ ដែលមានអត្ថប្រយោជន៍ចំពោះប្រជាជន។ ជាមួយគ្នានេះដែរ ប្រជាជនក៏អាចយល់បានថា អ្នកដែលសម្រេចចិត្តលើគោលការណ៍នេះគឺជាសមាជិកមជ្ឈិមបក្សតែម្តង ហើយក្នុងចំណោមសមាជិកទាំងនោះ ក៏មានសមាជិកជាច្រើនកំពុងកាន់តំណែងជាលេខាបក្សខេត្តក្រុងផងដែរ។  ហេតុដូច្នេះសមាជិកទាំងនេះពិតជាមានការទទួលខុសត្រូវខ្ពស់ទើបឆ្ពោះទៅការសម្រេចចិត្តចុងក្រោយដែលនាពេលខាងមុខនេះ ពួកគាត់ត្រូវតែធ្វើជាគំរូអនុវត្តមុនគេបង្អស់ សុខចិត្តទទួលយកការខាតបង់ឲ្យខ្លួនឯង។

ដូច្នេះយើងអាចឃើញយ៉ាងច្បាស់ថា ស្មារតីស្មោះត្រង់ ម៉ឹងម៉ាត់នេះរបស់មជ្ឈិមគឺខុសស្រឡះទាំងស្រុងនឹងពាក្យចចាមអារាម ការមួលបង្កាច់ ការបំប្លែងការពិត ពីសំណាក់រាល់អានុភាពអមិត្តដែលបានលើកឡើងថា មជ្ឈិមមាន “អត្ថប្រយោជន៍នៃបក្ខពួកនិយមនៅក្នុងសាលប្រជុំ” ឃុបឃិតដើម្បីធ្វើការប្រជាភិថុត និងដាក់ចេញនូវគោលការណ៍មានផលប្រយោជន៍ដល់កម្មាភិបាលជាន់ខ្ពស់។

ការពិតជាក់ស្តែងដែលយើងអាចងាយស្រួលឃើញថា ក្រោយពីសន្និបាតមជ្ឈិមបក្សលើកទី ៧ បានបញ្ចប់ ប្រកបដោយជោគជ័យនោះ ប្រជាជនទាំងមូលកាន់តែមានការជឿទុកចិត្តលើតួនាទីដឹកនាំរបស់បក្ស។ ជាមួយគ្នានេះដែរ ក៏មានការជឿជាក់យ៉ាងមោះមុតថា រាល់សេចក្តីសម្រេចចិត្តដែលមានលក្ខណៈយុទ្ធសាស្រ្តនេះនឹងប្រែក្លាយជាអំពូលបញ្ចាំងពន្លឺដើម្បីបដិវត្តន៍វៀតណាមបន្តសម្រេចបានជោគជ័យថ្មីៗជាច្រើនទៀត ព្ហើយពន្លឺនោះនឹងបំភ្លឺលើគ្រប់ទិសទីក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៃសង្គម ដើម្បីពួកជនអគតិ ពួកបំភ្លៃការពិត ពួកបំផ្លិចបំផ្លាញគ្មានទីកន្លែងងងឹត ជ្រកកោណទៀតឡើយ៕

បកប្រែដោយ Minh Trung