leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមប្រកាសចេញសៀវភៅសស្តីពីសិទ្ធិមនុស្សនាថ្ងៃទី ១៨ មករា ឆ្នាំ ២០១៨

សៀវភៅសស្តីពីសិទ្ធិមនុស្សរបស់វៀតណាមមានជំពូកទាំង៤ ដែលក្នុងនោះមានជំពូកទី ២ បានលើកឡើងអំពីសមិទ្ធិផលរបស់ វៀតណាមក្នុងការអនុវត្តនូវសិទ្ធិ ស្តីពីរដ្ឋប្បវេណី នយោបាយ សង្គម វប្បធម៌ និងសិទ្ធិរបស់រាល់ក្រុមងាយរងគ្រោះ... ប្រការថ្មីៗនៃ សៀវភៅសនាឆ្នាំនេះ ពោលគឺរដ្ឋវៀតណាមបានបើកចំហនូវទិសដៅអាទិភាពទាំង ៧ ក្នុងនោះគឺ៖ (១) បន្តពង្រឹងប្រព័ន្ធច្បាប់ដើម្បីអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរជាង ស្របតាមរដ្ឋធម្មនុញ្ញវៀតណាមឆ្នាំ ២០១៣ និងគ្រប់ការ សន្យាអន្តរជាតិរបស់វៀតណាម។ (២) ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់លក្ខណៈសម្បត្តិ និងគ្រប់ប្រភពធនធានសម្រាប់កិច្ចការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីសំរាប់ប្រជាជន។ (៣) បង្កើនលទ្ធភាពទទួលបានរាល់ទម្រង់នៃសុខុមាលភាព។ (៤) ការធ្វើឲ្យល្អប្រសើរឡើងនូវគុណភាពនៃការអប់រំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះរួមទាំងការអប់រំសិទិ្ធមនុស្ស ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និង រាល់ស្ថាប័នអនុវត្តច្បាប់ក្នុងបញ្ហានេះ។ (៥) ការលើកកម្ពស់សមភាពយេនឌ័រ បង្កើនគុណភាពជីវិតសម្រាប់ប្រជាជនគ្រប់រូបៗ និងគ្រួសារនិមួយៗ។ (៦) ការថែទាំសុខភាពសហគមន៍ ដែលសំដៅទៅលើសង្គម មួយដែលត្រូវបានថែទាំយ៉ាងល្អទាំងរូបកាយ និងផ្លូវចិត្ត។ (៧) ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សិទិ្ធមនុស្សដោយមានគ្រប់ប្រទេស ស្ថាប័ន និងអង្គការជំនាញក្នុងតំបន់ និងសកលលោក។

សមិទ្ធិផល និងទស្សនៈរបស់វៀតណាមលើសិទ្ធិមនុស្ស មានភាពច្បាស់លាស់ និងត្រឹមត្រូវ។ ក៏ប៉ុន្តែនៅតាមគេហទំព័រមួយចំនួននៅមានបុគ្គល និងអង្គការមួយចំនួនធ្វើការផ្សព្វផ្សាយ បំភ្លៃព័ត៌មានដើម្បីបំភាន់ សាធារណៈមតិ  ពួកគេបដិសេធនូវរាល់ការពិតអំពី សិទ្ធិមនុស្សនៅវៀតណាមដោយចេតនា។ ពួកគេបានបដិសេធទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាមក្នុងការធ្វើឲ្យសុក្រិត្យច្បាប់នៃការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយនាបច្ចុប្បន្ននេះ។ ពួកគេ “សន្និដ្ឋាន” ថា “ការធ្វើវិសោធនកម្មច្បាប់នាពេលថ្មីៗ នេះគឺដោយសារតាមការបញ្ជារបស់បក្ស ដែលមិនមែនជាឆន្ទៈរបស់ប្រជាជនឡើយ"(!?)។ ពួកគេការពារអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយច្បាប់ដោយសារតែមានសកម្មភាពឃោសនាបំភ្លៃសារធាតុនៃរបប (ដូចជា ក្រុមយុវជន ដោតទង់ពណ៌លឿងនៅខេត្ត An Giang)។ សូម្បីតែពួកគេបានបញ្ចេញមតិការពារឃាតករ...  ចំពោះការប្រឆាំងនឹងអំពើពុករលួយពួកគេបានសរសេរថាជាការ “ដណ្តើមអំណាចផ្ទៃក្នុង និងការបែងចែកបក្ខពួក មិនមែនដើម្បីយុត្តិធម៌ និងផលប្រយោជន៍របស់ប្រជាជនឡើយ”។

វៀតណាមមិនបដិសេធថា នៅក្នុងប្រវត្តិសាស្ត្រកន្លងមកដោយសារតែស្ថានភាពនៃសង្គ្រាមអូសបន្លាយនាំឲ្យមានការយល់ដឹងអំពីសិទ្ធិមនុស្សរបស់វៀតណាមនៅមានភាពឯតោភាគីក៏ពិតមែនដែរ។ នៅក្នុងអំឡុងឆ្នាំ ១៩៧៥ - ១៩៨៦ រដ្ឋវៀតណាមបានមានគោលការណ៍កសាងគំរូសង្គមនិយមបែបផែនចាស់ជាមួយនឹងទំរង់រដ្ឋអំណាចផ្តាច់ការអធននិយម និងទំរង់សេដ្ឋកិច្ចផែនការ ភារូបនីយកម្មដោយមានការប្រមូលផ្ដុំទំនុកបំរុងដោយរដ្ឋដែលបានលុបចោលសេដ្ឋកិច្ចមូលធននិយម ឯកជន...។ ប្រការនេះនាំឱ្យសិទ្ធិមនុស្សជាច្រើនដែលរួមទាំងសិទ្ធិសេរីភាពក្នុងការប្រកបអាជីវកម្ម ឯកជន ត្រូវរឹតត្បិត។ ក្នុងទំរង់សង្គមតាមបែបសង្គមនិយមថ្មី (គិតចាប់ពីឆ្នាំ ១៩៨៦ មកម៉្លេះ) ទាំងបក្ស និងរដ្ឋវៀតណាមបានកែសម្រួលមាគ៌ានយោបាយ សេដ្ឋកិច្ច ដោយរដ្ឋអំណាចសង្គមនិយម...គួរឲ្យរំលឹកដែរថា ក្នុងឆ្នាំ ២០១៣ រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីឆ្នាំ២០១៣។ ឯកសារសំខាន់ៗនេះ មានពេញជំពូកមួយ (ជំពូក ២) កំណត់អំពី “សិទ្ធិមនុស្ស សិទ្ធិ និងភារកិច្ចនៃប្រជាពលរដ្ឋ”។ ជំពូកនេះបានកំណត់នូវគ្រប់សិទ្ធិមនុស្ស ចាប់ពីសិទ្ធិរដ្ឋប្បវេណី សិទ្ធិនយោបាយ ដល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមស្តង់ដារទូទៅនៃសហគមន៍អន្តរជាតិដែលវៀតណាមជាសមាជិកមួយដែលមានការទទួលខុសត្រូវ។

កំហុសឆ្គងរបស់ពួកអ្នកបញ្ចេញនូវ“រាល់ការសន្និដ្ឋាន” និង “ការប្រកាស” ការផ្សាយតាមប្រព័ន្ធអីុនធឺណែតគឺ៖ (១) ជាដំបូងបង្អស់ ទោះបីជាពួកគេបានយល់ជ្រាបអំពីច្បាប់អន្ដរជាតិ អំពីសិទ្ធិមនុស្សហើយក្តី ប៉ុន្តែពួកគេនៅមានការសម្លឹងលើជ្រុងតែមួយប៉ុណ្ណោះ។ និយាយឲ្យច្បាស់ជាងគឺពួកគេបានចាត់ទុកសិទ្ធិមនុស្សជាសិទ្ធិរបស់បុគ្គលម្នាក់ៗ។ ខណៈពេលដែលច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សបានចែងយ៉ាងសព្វគ្រប់ថា សិទ្ធិមនុស្ស ដោយរួមទាំងសិទ្ធ និងអត្ថប្រយោជន៍របស់ប្រទេសជាតិ។ មាត្រាទី ១ (ផ្នែកទី ១) “កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ” នាឆ្នាំ ១៩៦៦ បានចែងថា៖ “ប្រជាជាតិទាំងអស់មានសិទ្ធិសម្រេចចិត្ត ដោយខ្លួនឯង។ ដោយឈរលើមូលដ្ឋាននៃសិទ្ធិនោះ ប្រជាជាតិទាំងអស់មានសេរីភាពក្នុងការសម្រេចចិត្តប្រកាន់យករបបនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធ៌មរបស់ខ្លួនដោយសេរី... ប្រទេសហត្ថលេខីទាំងអស់នៃកតិកាសញ្ញាត្រូវតែជំរុញការអនុវត្តសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រទេសជាតិរៀងៗ និងត្រូវតែគោរពសិទ្ធិនោះឲ្យសមស្របនឹងរាល់បទបញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។

ដើម្បីបំពេញតាមបទកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលក្នុងនោះរួមមានទាំងជំពូកទី ២ ស្តីពីសិទ្ធិមនុស្ស និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ បានជាក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ ដែលត្រូវបានធ្វើវិសោធនកម្មដោយរដ្ឋសភាតាមទិសគោរពច្បាប់ មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សជាង បើធៀបនឹងក្រមព្រហ្មទណ្ឌឆ្នាំ១៩៩៩។

នៅក្នុង “កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ” ក្នុងឆ្នាំ ១៩៦៦ បានចែងថា មិនមែនសិទ្ធិបុគ្គលទាំងអស់សុទ្ធតែជាសិទ្ធិពេញលេញនោះទេ ប៉ុន្តែសិទ្ធិជាច្រើនត្រូវបានគេដាក់កម្រិតផងដែរ។ ឧទាហរណ៍ សេរីភាពខាងជំនឿ និងប្រកាន់ សាសនា សិទ្ធិក្នុងការជួបជុំគ្នា។ មាត្រាទី ១៨ បានចែងថា៖ “មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកាន់សតិអារម្មណ៍ សេរីភាពខាងជំនឿ និងសាសនា។ សិទ្ធិនេះរួមទាំងការដែលមានសិទ្ធិសេរីភាពក្នុងការមានឬគ្មានការប្រកាន់សាសនាឬជំនឿណាមួយក្តី... គ្មាននរណាម្នាក់ត្រូវបានគេបង្ខំឱ្យធ្វើអ្វីដែលប៉ះពាល់លើសិទ្ធិសេរីក្នុងការជ្រើសរើសប្រកាន់សាសនា ឬជំនឿ ... សិទ្ធិសេរីភាពក្នុងការបង្ហាញសាសនាអាចត្រូវបានដាក់កម្រិតដោយច្បាប់ ហើយនៅពេលដែលកម្រិតបែបនេះគឺចាំបាច់ ដើម្បីការពារសន្តិសុខសាធារណៈសណ្ដាប់ធ្នាប់ សុខភាព ឬសីលធម៌សង្គម ឬដើម្បីការពាររាល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់អ្នកផ្សេងៗ” សុខភាពឬសីលធម៌ឬដើម្បីការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃ ... " ។

អំពីសិទ្ធិក្នុងការប្រមូលផ្តុំជួបជុំគ្នា (មាត្រា ២១) និងសិទ្ធិក្នុងការបង្កើតសមាគម (មាត្រា ២២) កតិកាសញ្ញានេះបានកំណត់ “អាចត្រូវបានដាក់កម្រិត” ដើម្បីអត្ថប្រយោជន៍នៃសន្តិសុខជាតិ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការការពារសុខភាព និងការការពារសីលធម៌សង្គម ឬការពារសិទ្ធិសេរីភាពរបស់អ្នកផ្សេងៗ។ ប្រការនេះមានអត្ថន័យថា មិនថាអង្គការស៊ីវិលណាក្តីដែលមិនបានទទួលស្គាល់ដោយរដ្ឋនោះទេ ពោលគឺមិនទទួលបានការគាំពារពីរដ្ឋឡើយ។ ដូចគ្នានេះដែរ រាល់ការជួបប្រជុំ និងការធ្វើបាតុកម្មដែលមិនត្រូវបានអាជ្ញាធរអនុញ្ញាតនោះទេ ត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ហើយអាចត្រូវបានបង្ក្រាប។

រហូតមកទល់ពេលនេះ ប្រជាជាតិទាំងអស់ដោយមិនគិតពីការប្រកាន់របបនយោបាយ កម្រិតនៃការអភិវឌ្ឍន៍ អត្តសញ្ញាណវប្បធម៌ សុទ្ធតែមានរាល់បទបញ្ញត្តិនៃច្បាប់ ដើម្បីការពាររបប ការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋ និងការពារគណបក្សកាន់អំណាច។

មានមតិសាធារណៈខ្លះបានចាត់ទុកថា សិទ្ធិមនុស្សដូចជាជើងមេឃ កាន់តែទៅ ជើងមេឃកាន់តែឆ្ងាយទៅ។ ពោលគឺការធានាសិទ្ធិមនុស្សក៏មិនដែលសព្វគ្រប់ឡើយ ពីព្រោះការយល់ដឹងពីសិទ្ធិមនុស្សរបស់ប្រជាជនបានលើកកម្ពស់ជានិច្ច។ គ្មានហេតុផលអ្វីដែលបក្ស និង រដ្ឋ នឹងអនុវត្តផ្ទុយនឹងតំលៃរបស់បដិវត្តន៍នោះឡើយ។ នរណាចង់រកហេតុផលសម្រាប់“បដិសេធ” និងបញ្ចេញនូវរាល់ការ “សន្និដ្ឋាន” ក្នុងបំណងចង់បំភ្លៃការពិត បដិសេធពីសមិទ្ធិផលរបស់រដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម គឺមិនអាចទទួលបានឡើយ៕

បកប្រែដោយ Minh Trung