|
|
និស្សិតវៀតណាមអបអរសាទរទិវាគ្រូបង្រៀនវៀតណាម (រូបថត៖news.zing.vn) |
ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលថ្មីៗនេះមានជនមួយចំនួនបានឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីឧប្បត្តិហេតុតូចតាចនានាក្នុងវិស័យអប់រំ ដើម្បីវាយតំលៃដោយខ្វះលក្ខណៈសត្យានុម័ត ខ្វះការទទួលខុសត្រូវ ហើយសូម្បីតែពួកគេបានបដិសេធនូវ សមិទ្ធិផលទាំងឡាយនៃវិស័យអប់រំនៅវៀតណាម។
ការយល់ខុស និងការបំភ្លៃការពិតដោយមិនចេះខ្មាសអៀន
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះសង្គមទាំងមូលនិយាយរួម និងអ្នកដែលស្មោះត្រង់អស់ពីចិត្តនឹងបុព្វហេតុ“បណ្តុះបណ្តាលមនុស្ស” និយាយដោយឡែកមានកង្វល់ក្នុងចិត្តគ្រាដែលបានដឹងអំពីករណីអ្នកគ្រូសាលាបឋមសិក្សាមួយរូបនៅខេត្ត Long An រងសម្ពាធដោយមាតា បិដារបស់កូនសិស្សបង្ខំឲ្យលត់ជង្គង់ចំពោះមុខកូនសិស្សក្នុងរយៈ ពេល៤០នាទី។ នេះគឺជាករណីមួយដ៏កម្រកើតមានឡើងណាស់ ហើយគួរឲ្យថ្កោលទោសយ៉ាងខ្លាំង ព្រោះថាទង្វើនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនគ្រប់រូប។ បន្ទាប់ពីកើតឡើងហេតុការណ៍នេះ ស្ថាប័នមានសមត្ថកិច្ចភ្លាមៗបានធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងកម្រិតធ្ងន់ធ្ងរ និងផលវិបាកពីឧបទ្ទវហេតុ នេះសំដៅរកទិសដៅចាត់ការឲ្យបានសមរម្យ។ អ្នកដែលដាក់សម្ពាធលើអ្នកគ្រូបង្រៀនបង្ខំឲ្យលុតជង្គង់ត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្តវៀតណាមរួចហើយ។
ខណៈដែលមានស្ថាប័នសារព័ត៌មាន មេធាវី គ្រូបង្រៀនជាច្រើនបានលើកឡើងពីបញ្ហានេះទាន់ពេលវេលា ធ្វើការវិភាគយ៉ាងហ្មត់ចត់ ផ្តល់មតិយោបល់ សមហេតុសមផល ដើម្បីជួយមតិសាធារណជនមានទស្សនៈត្រឹមត្រូវចំពោះករណីនេះក្តី ប៉ុន្តែគួរឲ្យសោកស្តាយណាស់នៅមានមតិ និងទស្សនៈចំពោះបញ្ហានេះតាមបែបខ្វះសុច្ឆន្ទៈ ខ្វះការទទួលខុសត្រូវ និងខ្វះមនុស្សធម៌ សូម្បីតែពួកគេបានចាត់ទុកករណីនេះជាបញ្ហាដែលកើតឡើងជាប្រចាំ ជាញឹកញាប់ ដោយសារតែផ្តើមពីការយល់ដឹងខុសៗបែបនេះបាននាំឲ្យមានការលើកយកហេតុផលដោយមិនជាក់ស្តែង មិនពិតអំពីគ្រូបង្រៀន និងអំពីវិស័យអប់រំនៅវៀតណាមឡើយ។ ជាពិសេសគឺមានករណីមួយចំនួនបានឆ្លៀតកេងយកចំណេញលើពាក្យបណ្តឹងមួយចំនួនដែលមានលក្ខណៈជាបុគ្គលដែលកើតមានឡើងក្នុងសកម្មភាពអប់រំ ដើម្បីបង្ខូច បំភ្លៃពីគោលបំណង គោលដៅ និងចរិតល្អៗក្នុងការអប់រំបដិវត្តន៍របស់វៀតណាម។ ឧទាហរណ៍៖ ពួកគេបានចាត់ទុកវិស័យ អប់រំជា“វិស័យសុំទានសង្គម” ហើយទិដ្ឋភាពអប់រំរបស់វៀតណាមដូចនឹងវាំងននពណ៌ខ្មៅងងឹតមួយដែល “ការអប់រំធ្វើឲ្យប្រជាជនល្ងង់ខ្លៅទៅដោយស្ថិតក្រោមការគ្រប់គ្រងរបស់បក្សតែមួយ(!)។
ជនទាំងនោះសរសេរអំពីបញ្ហាអំរប់ ប៉ុន្តែពួកគេសុទ្ធសឹងតែប្រើពាក្យសំដីអសុរោះ ប្រឆាំងនឹងការអប់រំ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ឲ្យឃើញពី“បេះដូងខ្មៅ” របស់ពួកអ្នកធ្វើការអត្ថាធិប្បាយទាំងនេះ។ ម៉្យាងទៀត របៀបវាយតម្លៃលើការអប់រំនៅប្រទេស វៀតណាមបែបនោះហាក់ដូចជាបានសម្លឹមមើល ស្ថានការណ៍ ទិដ្ឋភាពជំវិញដោយភ្នែកងងឹតពណ៌ និងដោយមានពាក្យសំដីខុស និងបំភ្លៃការពិតដោយមិនចេះអៀនខ្មាសឡើយ។ ហេតុដូច្នេះពូកគេមិនត្រឹមតែមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជនវៀតណាម ភាគច្រើនប៉ុណ្ណោះទេ ថែមទាំងក៏ពិបាកក្នុងការធ្វើឲ្យរង្គោះរង្គើរគ្រឹះដ៏រឹងមាំនៃការអប់រំបដិវត្តន៍វៀតណាម ដែលបានពូនជ្រំ និងពង្រឹងរហូតក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកហើយដោយស្ថិតក្រោមប្រព័ន្ធអប់រំបែបសង្គមនិយមដែលពោរពេញទៅដោយមនុស្សធម៌ និងឧត្ដុងឧត្តមរបស់វៀតណាមដែរ។
សមិទ្ធិផលលេចធ្លោក្នុងវិស័យអប់រំនៅវៀតណាម
ដោយសារតែមានការយល់យ៉ាងជ្រួតជ្រាបពីការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ “ប្រជាជាតិដែលល្ងង់ខ្លៅជាប្រជាជាតិខ្សោយ” រយៈពេល ៧៣ ឆ្នាំកន្លងមក ចាប់តាំងពីវៀតណាមដណ្តើមបានឯករាជ្យជាតិ ទាំងបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋវៀតណាម កាន់តែយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើវិស័យអប់រំ ពីព្រោះថា ការអប់រំទាក់ទងទៅនឹងកម្លាំង ភាពស្ថិតស្ថេរ និងវិបុលភាពនៃប្រទេសជាតិ។ បក្សកុម្មុយនិស្តវៀតណាមជាច្រើនលើក ច្រើនសារបានអះអាងថា ការអប់រំ និងការបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិសំខាន់បំផុត ពោលគឺការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាល ជាការវិនិយោគសំរាប់ការអភិវឌ្ឍ។ ហេតុដូច្នេះក្នុងសម័យបដិវត្តនីមួយៗ ការអប់រំក្នុងប្រទេសវៀតណាមតែងតែមានការធ្វើកំណែទម្រង់ និងការច្នៃប្រឌិត ដើម្បីតាមឲ្យទាន់ការអភិវឌ្ឍនៃសម័យកាល និងលើកកម្ពស់គុណភាពនៃធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការក្នុងការកសាង និងការពារមាតុភូមិ។
ចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ មកម៉្លេះ វៀតណាមបានអនុវត្តការធ្វើកំណែទម្រង់អប់រំជាច្រើនលើកហើយ។ នាឆ្នាំ១៩៥០ ថ្វីតែប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពជួបការលំបាកយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែការធ្វើកំណែទម្រង់អប់រំជាលើកដំបូងបានផ្តោតសំខាន់លើការកសាងនូវវិស័យអប់រំមួយរបស់ប្រជាជន ដោយប្រជាជន និងសម្រាប់ប្រជាជនហើយ។ នាឆ្នាំ១៩៥៦ ការធ្វើកំណែទម្រង់អប់រំលើកទីពីរមានគោលបំណងផ្តោតសំខាន់លើការបណ្តុះបណ្តាល និងបំប៉នយុវវ័យជំនាន់ក្រោយឱ្យក្លាយទៅជាពលរដ្ឋល្អ មានសីលធម៌ និងចំណេះដឹងល្អ។ ជាលើកទី ៣ នាឆ្នាំ ១៩៨១ ការធ្វើកំណែទម្រង់លើគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយបន្ថែមទៀតសំដៅនាំមកនូវការផ្លាស់ប្តូរថ្មីទាំងចំពោះប្រព័ន្ធអប់រំ និងវិធីសាស្រ្តក្នុងការបង្រៀនទៀតផង។ នាពេលបច្ចុប្បន្ននេះ យើងកំពុងតែរួសរាន់អនុវត្ត“ការធ្វើបដិវត្តន៍”ក្នុងវិស័យអប់រំដោយមានការផ្លាស់ថ្មីនូវការធ្វើកំណែទម្រង់ជាមូលដ្ឋាន និងលើគ្រប់ជ្រុងជ្រោយក្នុងស្មារតីធានាឲ្យវិស័យអប់រំវៀតណាមមានការអភិវឌ្ឍតាមការតម្រង់ទិសសង្គមនិយម ការធ្វើសមាហរណកម្មអន្តរជាតិឲ្យសមស្របទៅនឹងបដិវត្តន៍ឧស្សាហកម្ម 4.0។ យោងតាមផែនការដែលបានកំណត់ ប្រហែលនៅសល់មួយឆ្នាំកន្លះទៀតនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការកម្មវិធីអប់រំថ្មីថ្នាក់បឋមសិក្សាលើទូទាំងប្រទេស។
សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ថ្មី ការច្នៃប្រឌិតត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថា វិស័យអប់រំវៀតណាមមានការរីកចំរើនទាំងបរិមាណ និងគុណភាព។ វៀតណាមមិនត្រឹមតែសំរេចបានគោលដៅ ឲ្យកុមារភាគច្រើនដែលគ្រប់អាយុបានទៅសាលារៀនតែប៉ុណ្ណោះទេ ថែមទាំងរហូតមកទល់ពេលនេះការអប់រំនៅថ្នាក់មធ្យមសិក្សាបឋមភូមិបានអនុវត្តនៅតាមគ្រប់តំបន់លើទូទាំងប្រទេសជាសារវន្តទៀតផង។ ជាមួយគ្នានេះ គុណភាពអប់រំក៏កំពុងតែកើនឡើងយ៉ាងវិជ្ជមានចំពោះសិស្សានុស្សិសទាំងមូលនៅគ្រប់កម្រិតថ្នាក់ដែរ។ ប្រការនេះត្រូវបានលោកស្រី Irina Bokova អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) វាយតំលៃខ្ពស់ក្នុងឱកាសដែលលោកស្រីបានមកវៀតណាមកាលពីខែសីហាឆ្នាំ ២០១៧ ថា៖ នេះជាលើកទី៣ ដែលខ្ញុំបានមកវៀតណាម ខ្ញុំឃើញវៀតណាមមានវឌ្ឍនភាពជាច្រើន ជាពិសេសគឺការរីកចំរើនយ៉ាងវិជ្ជមានក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាគុណភាពក្នុងវិស័យអប់រំ ហើយក្នុងចំណោមនោះមានទាំងសមិទ្ធិផលក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និងការជំរុញឲ្យមានយុត្តិធម៌ សមភាពក្នុងការអប់រំផងដែរ។
មិនមែនជាចៃដន្យនោះទេដែល UNESCO បានកត់សម្គាល់ពីសមិទ្ធិផលទាំងនេះក្នុងវិស័យអប់រំនៅវៀតណាមឡើយ។ មកទល់បច្ចុប្បន្ននេះបណ្តាមហាវិទ្យាល័យវៀតណាមមានកម្មវិធីបណ្តុះបណ្តាលអន្តរជាតិជាង៥០០ ជាមួយនឹងមហាវិទ្យាល័យនានានៅលើពិភពលោក ដោយមិនទាន់រាប់បញ្ចូលទាំងកម្មវិធីបណ្តុះបណ្តាល វិស្វករគុណភាពខ្ពស់ បវិញ្ញាបត្រឆ្នើម និងកម្មវិធីជឿនលឿនតាមស្តង់ដាអន្តរជាតិនៅឡើយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាចំណុចលេចធ្លោលើផែនទីអប់រំពិភពលោកបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនដូចជាការប្រឡង Olympic រូបវិជ្ជាអាស៊ី ២០០៤, Olympic គនិតវិទ្យា អន្តរជាតិ ២០០៧, Olympic គីមីសាស្រ្តអន្តរជាតិ ២០១២, Olympic ជីវសាស្រ្តអន្តរជាតិ ២០១៦ ជាដើម។ ទន្ទឹមនឹងនោះ លទ្ធផលក្នុងការប្រឡងទាំងនេះរបស់សិស្សានុស្សិសវៀតណាម ក៏ទទួលបានការកោតសរសើយ៉ាងខ្លាំងពីសំណាក់មិត្តភ័ក្តអន្តរជាតិ ដែរ។
ចំពោះគ្រូបង្រៀន ប្រជាជាតិវៀតណាមតាំងពីយូរលង់ណាស់មកហើយបានមានប្រពៃណីគោរពគ្រូ គោរពសីលធម៌ ប្រជាជនគ្រប់រូបគោរពគ្រូបង្រៀនជានិច្ច។ ទាំងបក្ស រដ្ឋ វៀតណាមបានដាក់ចេញនូវគោលនយោបាយសមស្របជាច្រើន ដើម្បីធានាឲ្យជួរគ្រូបង្រៀននឹងនរចិត្តប្រកបវិជ្ជាជីវ“បណ្តុះបណ្តាលមនុស្ស” រួមចំណែកក្នុងការរីកលូតលាស់ក្នុងបុព្វហេតុអប់រំនៃប្រទេសជាតិ។
ជាការពិតណាស់យើងមិនអាចសន្និដ្ឋានបានថា ការអប់រំនៅវៀតណាមសុទ្ធតែទទួលបានលទ្ធផលល្អនោះទេ វៀតណាមបច្ចុប្បន្ននេះក៏កំពុងជួបនឹងបញ្ហាលំបាកជាច្រើនដែលត្រូវតែឆ្លងផុត។ ប្រការនេះត្រវបានបក្សកុម្មុយនិស្តវៀតណាមចែងច្បាស់ក្នុងសេចក្តីសម្រេចចិត្តលេខ 29-NQ/TW អាណត្តិ XI ដើម្បីលើកឡើងនូវវិធានការព្រមៗគ្នា ដើម្បីផ្លាស់ថ្មីវិស័យអប់រំរបស់វៀតណាមប្រកបដោយប្រសិទ្ធភាពយ៉ាងពេញលេញនាពេលខាងមុខ៕
បកប្រែដោយ Minh Trung