ធ្វើឲ្យបរាជ័យនូវយុទ្ធសាស្រ្ត “បម្រែបម្រួលដោយសន្តិភាវូបនីយកម្ម”
តួនាទី និងកិត្យានុភាពរបស់ប្រទេសបានអះអាងពីភាពត្រឹមត្រូវ និងភាពច្នៃប្រឌិតក្នុងមាគ៌ាការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - កិច្ចការបរទេសរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាពិសេសនៅឆ្នាំ ២០១៧ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយលើគ្រប់ជ្រុងជ្រោយ និងសម្រេចបាននូវលទ្ធផលដ៏សំខាន់ជាច្រើន។ តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងសហគមន៍អន្ដរជាតិកាន់តែត្រូវបានលើកកម្ពស់។
|
|
លោកប្រធានរដ្ឋ Tran Dai Quang និងថ្នាក់ដឹកនាំចូលរួម APEC 2017 |
ការពិតនោះបានបញ្ជាក់ពីភាពត្រឹមត្រូវ ការច្នៃប្រឌិតក្នុងមាគ៌ានៃកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម។ ប៉ុន្តែនៅលើគេហទំព័រមួយចំនួនដោយមានអាកប្បកិរិយាអមិត្ត គ្មានសុឆន្ទៈ ជនមួយចំនួននៅតែបំប្លែងការពិតពីគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមដោយចេតនា។
ពួកគេបានអះអាងដោយមិនដឹងក្បាល មិនដឹងកន្ទុយថា គោលនយោបាយការបរទេសរបស់វៀតណាម គឺមិនច្បាស់លាស់ ការត្រិះរិះផ្នែកការទូតរបស់វៀតណាមយឺតយ៉ាវក្នុងការផ្លាស់ថ្មីនាំឲ្យ “ខកខានឱកាសជាច្រើន” ជាដើម។ ពួកគេបន្តធ្វើការកេងចំណេញទៅលើរាល់បញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបញ្ហាគោរពសាសនា ដើម្បីប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាមតាមរយៈវេទិកាអន្ដរជាតិ និងសកម្មភាពការទូតនានា។ យោងទៅតាមសំដីពួកគេថា ប្រសិនបើវៀតណាមចង់ “ងើបមុខ ងើបមាត់” លើពិភពលោក លុះត្រាតែត្រូវ “កែទម្រង់របបឱ្យបានទូលំទូលាយ” ត្រូវតែទទួលយកពហុបក្សនយោបាយ... សំដីចាស់ទាំងនោះសុទ្ធតែមិនប្រាសចាកពីគោលបំណងចង់បង្ខូចកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិដោយចង់លុបចោលតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងបង្វែររបបនយោបាយ សង្គមនិយមដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមកសាងឡើងទៅតាមទិសដៅផ្សេងៗ។
ប៉ុន្តែពួកគេបានយល់ច្រឡំធំហើយ។ ទង្វើការប៉ុនប៉ង ថោកទាបរបស់ពួកគេមិនដែលអនុវត្តបានឡើយ។ វៀតណាមជាប្រទេសមានឯករាជ្យ អធិបតេយ្យ ... មានអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបដោយផ្សាភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្តនៃការបង្កើតឡើង និងការអភិវឌ្ឍក្នុងរយៈពេលរាប់ពាន់ឆ្នាំ។ តួនាទី និងកិត្យានុភាពរបស់វៀតណាមត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយសារតែវៀតណាមផ្ទាល់ទេ មិនមែនដោយសារនរណាមករៀបចំ ឬ ប្រគល់ឲ្យទាល់តែសោះ។ ក្នុងសម័យនីមួយៗ ដំណាក់កាលនីមួយៗ បដិវត្តន៍វៀតណាមក៏មានគោលដៅ តម្រូវការនិងភារកិច្ចយ៉ាងជាក់លាក់ផងដែរ។ ដោយឈរលើមូលដ្ឋាននៃស្ថានភាពក្នុងប្រទេស អន្តរជាតិ និងតំបន់ បក្សកុម្មុយនិស្តវៀតណាមបានកំណត់នូវមាគ៌ាគោលនយោបាយការបរទេសសមស្រប។ គ្មានកម្លាំងណាមួយអាចដាក់កំហិតក្នុងការកំណត់ទិសដៅ និងគោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមបានឡើយ។
បន្តការអភិវឌ្ឍន៍មាគ៌ាគោលនយោបាយការបរទេសដែលបានកំណត់ពីមហាសន្និបាតបក្សទូទាំងប្រទេសមុនៗ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានបញ្ជាក់ថា ៖ “អនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនងាករេទៅតាមមាគ៌ានៃកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពិពិធកម្ម ពហុភាគីក្នុង ទំនាក់ទំនងការបរទេស ម្ចាស់ការ និងសកម្មក្នុងការធ្វើ សមាហរណកម្មអន្តរជាតិ ធ្វើជាមិត្ត ជាដៃគូ គួរឱ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវខ្ពស់របស់សហគមន៍អន្តរជាតិ។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១២ នេះ ក៏លើកឡើងនូវតម្រូវការ លើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចការបរទេស ការធ្វើ សមាហរណកម្មអន្តរជាតិដោយបុរេសកម្មដើម្បីរក្សាឱ្យ បានរឹងមាំនូវបរិយាកាសសន្តិភាព និងស្ថិរភាព ឆ្លៀតស្រូប យករាល់ប្រភពធនធានខាងក្រៅ ដើម្បីអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពរស់នៅប្រជាជន ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ និងរួមចំណែកក្នុងបុព្វហេតុ សន្តិភាពឯករាជ្យជាតិលទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គមនៅលើពិភពលោក"។
ការអនុវត្តតាមមាគ៌ាការបរទេសរបស់បក្សក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន។ ជាពិសេសក្នុងឆ្នាំ ២០១៧ ត្រូវវាយតំលៃថា ជាឆ្នាំមួយក្នុងចំណោមឆ្នាំជោគជ័យបំផុតរបស់កិច្ចការបរទេសរបស់វៀតណាម។ វៀតណាមសម្រេចបានប្រកបដោយជោគជ័យនូវតួនាទីជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ីក ( APEC) ដែលលេចធ្លោបំផុត គឺកិច្ចប្រជុំកំពូល APEC ២០១៧ ។ ដូចអ្វីៗដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃ“ព្រឹត្តិការណ៍នេះបានធ្វើឱ្យវៀតណាមក្លាយទៅជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់ពិភពលោក ដែលរួមចំណែកក្នុងការលើកកម្ពស់រូបភាព កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់វៀតណាម”។ ក្នុងឆ្នាំ ២០១៧ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានធ្វើដំណើរទស្សនកិច្ចចំនួន ១៨ លើកទៅកាន់ប្រទេសចំនួន ១៩ បានចូលរួមក្នុងសន្និសីទពហុភាគីអន្តរជាតិចំនួន ៨ រួមទាំងបានធ្វើការជួបជុំទ្វេភាគីរាប់រយលើកជាមួយថ្នាក់ដឹកនាំ និងប្រមុខនៃបណ្តាប្រទេសនៅលើពិភពលោក។ សកម្មភាពទាំងនោះបានបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការជំរុញ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសគឺរាល់ប្រទេស ភូមិផងរបង និងប្រទេសក្នុងតំបន់។ល។
ការដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជ្រើសរើសយកវៀតណាមជាគោលដៅមកដល់ដំបូងបង្អស់ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ភ្លាមៗក្នុងឆ្នាំដំបូងនៃអាណត្តិបានសឲ្យឃើញពីការទទួលស្គាល់របស់សហរដ្ឋអាមេរិកអំពីតួនាទី កិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ បន្ទាប់ពីវេទិកា APEC ២០១៧ រួចមក ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង លោក Donald Trump លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រួមទាំងថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចដែលជាសមាជិកសុទ្ធតែបានវាយតំលៃខ្ពស់ចំពោះប្រទេសម្ចាស់ផ្ទះវៀតណាម ដែលបានអនុវត្តល្អនូវតួនាទីណែនាំ បង្កើតកម្លាំងចលករថ្មី សម្រាប់អនាគតរួមមួយ គឺសន្តិភាព ស្ថិរភាព និងវិបុលភាពនៃអាស៊ី-ប៉ាស៊ីហ្វ៊ីក ... ទន្ទឹមនឹងនោះ អង្គការសហប្រជាជាតិ រួមទាំងអង្គការអន្តរជាតិជាច្រើនទៀតបានវាយតំលៃចំពោះការរួមចំណែករបស់វៀតណាមក្នុងតួនាទីជាប្រទេសសមាជិកមួយ។ លោក Kenneth G.Welborn ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពអន្តរជាតិនៅ New York សហរដ្ឋអាមេរិកបានសន្និដ្ឋានថា “វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងវិស័យជាច្រើននៃអង្គការសហប្រជាជាតិ...”។ លោកស្រី Sally Kader ប្រធានអង្គការដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពបានវាយតំលៃថា “វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនគួរឲ្យចាប់អារម្មេណ៍ក្នុងនាមជាប្រទេសសមាជិកមួយរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសមួយដែលងើបឡើងពីសង្គ្រាម ហើយអ្វីៗដែលវៀតណាមសម្រេចបានពិតជាគំរូមួយសម្រាប់ប្រទេសទាំងឡាយនៅលើពិភពលោកបានឃើញអំពីការដែលលុបបំបាត់នូវការចងគំនុំគំគួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ថ្វីត្បិតតែមានអ្វីធ្លាប់បានកើតមានឡើងក្នុងអតីតកាលក្តី”។ ក្នុងតំបន់វៀតណាមទទួលបានការវាយតំលៃជាប្រទេសសមាជិកមួយសកម្មបំផុតរួមចំណែកក្នុងរាល់សកម្មភាពរួមរបស់អាស៊ាន... ហើយក្រៅពីនោះ ពិភពលោកក៏បានទទួល ស្គាល់ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមលើវិស័យជាច្រើនផងដែរ។
មិនមែនជាចៃដន្យទេ ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានវាយតំលៃថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានកម្រិតហានិភ័យអំពីសុវត្ថិភាព និងសន្តិសុខទាបបំផុតលើលោក។ អង្គការសិក្សាស្រាវជ្រាវ សេដ្ឋកិច្ច-សង្គម New Economics Foundation មានទីស្នាក់ការធំនៅអង់គ្លេសបានធ្វើចំណាត់ថ្នាក់វៀតណាមមានសន្ទស្សន៍សុភមង្គលឈរលំដាប់ទី ៥ លើពិភពលោក និងឈរលំដាប់ទី ២ នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វ៊ីក។ ចំណាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំ ២០១៧ ក៏ទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោក។
ពាក្យទំនាមរបស់ប្រទេសលោកខាងកើតថា “រស់នៅលើលោកនេះគឺត្រូវតែចេះស្តាប់ត្រូវ និយាយត្រូវ ធ្វើត្រូវ”។ មិនគួរណា ពួកអ្នកដែលចាត់ទុកថា ការត្រិះរិះអំពីកិច្ចការបរទេសរបស់វៀតណាម “មិនច្បាស់លាស់” ... ពួកគេនៅមិនទាន់យល់អំពីមាគ៌ាការបរទេសរបស់វៀតណាមឬ? មិនមែនអញ្ចឹងទេ ដោយសារតែពួកគេមិនធ្លាប់បាន ស្តាប់ត្រូវ និយាយត្រូវ ធ្វើត្រូវ បានជាពួកគេមិនបានឃើញពីភាពពិតជាក់ស្តែងដែលកំពុងមាននៅទូទាំងប្រទេសវៀតណាម។ ទង្វើ បំផ្លៃ បំផ្លើសនូវមាគ៌ា និងការបដិសេធពីរាល់សមិទ្ធិផលក្នុងកិច្ចការបរទេសសំដៅបង្ខូចតួនាទី កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិរបស់ពួកអមិត្ត។ ប៉ុន្តែអំពើទាំងនេះមិនអាចបំប្លែងបាននូវការពិត និងមិនអាចបំភាន់បានប្រជាមតិឡើយ៕
បកប្រែដោយ Minh Trung