សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានមើលឃើញពីច្បាប់ អន្តរជាតិ
សម្លឹងមើលពីលើទិដ្ឋភាពនៃអន្តរជាតិ សិទ្ធិសេរីភាព សារព័ត៌មានត្រូវបានចែងយ៉ាងលម្អិតក្នុងច្បាប់អន្តរជាតិ។ មាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) បានចែងថា៖ មនុស្ស គ្រប់រូបមានសិទ្ធិរក្សាទស្សនៈរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិបញ្ចេញ មតិ ហើយសិទ្ធិនេះរួមមានទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សាយព័ត៌មានមតិយោបល់ ដោយមិន ថាក្នុងវិស័យណាក្តី រូបភាពក្នុងការផ្សព្វផ្សាយណាក្តី និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយសិទ្ធិនេះក៏ត្រូវមានការកំណត់ជាក់លាក់ផងដែរ។
មាត្រា១៩ នៃ ICCPR បានចែងថា៖ “ការអនុវត្តនូវ រាល់សិទ្ធិដែលបានចែងក្នុងកថាខ័ណ្ឌទី២ នៃមាត្រានេះ ត្រូវដោយភ្ជាប់មកនូវកាតព្វកិច្ច និងការទទួលខុសត្រូវ ពិសេស។ ហេតុដូច្នេះ បញ្ហានេះអាចត្រូវដាក់កំហិត ជាក់លាក់មួយចំនួន ប៉ុន្តែការដាក់កំហិតបែបនេះត្រូវតែ កំណត់ដោយច្បាប់ ហើយចាំបាច់ដើម្បី៖ ក) គោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។ ខ) ការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សង្គម ។ "
មាត្រា២៩ នៃសេចក្តីប្រកាសជាសកលស្តីពី សិទិ្ធមនុស្សបានសង្កត់ធ្ងន់ថា “នៅពេលទទួលផលនៃ បណ្តាសិទ្ធិ និងសេរីភាពរបស់បុគ្គល ត្រូវតែស្ថិតក្នុងដែន កំណត់ដែលកំណត់ដោយច្បាប់គឺក្នុងគោលបំណងតែ មួយគត់គឺធានាការទទួលស្គាល់ និងការគោរពចំពោះ រាល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ហើយស្របតាម ការទាមទារស្របច្បាប់នៃសីលធម៌ សណ្ដាប់ធ្នាប់ សាធារណៈ និងផលប្រយោជន៍ទូទៅ”។
ច្បាប់នៃប្រទេសជាច្រើនក៏បានកំណត់យ៉ាងជាក់ស្តែងស្តីពីការផ្តល់សិទ្ធិសេរីភាពសារព័ត៌មានផងដែរ អាស្រ័យហេតុនោះ ការអនុវត្តសិទ្ធិនេះត្រូវតែស្ថិត ក្រោមក្របខ័ណ្ឌនៃច្បាប់។ មាត្រា ៥ នៃរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ចែងថា ប្រជាជនគ្រប់រូបមានសិទ្ធិបញ្ចេញ ទស្សនៈតាមរយៈរូបភាព ពាក្យសម្ដី អត្ថបទផ្សាយ ក្នុងកាសែត ឬផ្សាយតាមវិទ្យុ ឬទូរទស្សន៍ក្តី។ ទោះជាយ៉ាងណាក៏ដោយមាត្រា ១៨ នៃរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់បានសង្កត់ធ្ងន់ផងដែរថា៖ “អ្នកណាដែល រំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិ ជាពិសេសគឺ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការផ្សព្វផ្សាយ... ធ្វើជាឧបករណ៍ប្រឆាំងនឹងសណ្តាប់ធ្នាប់សង្គមសេរី ប្រជាធិបតេយ្យ នឹងត្រូវដកហូតសិទ្ធិជាពលរដ្ឋ”។
សូម្បីតែនៅសហរដ្ឋអាមេរិកដែលជាប្រទេសដែលត្រូវបានគេចាត់ទុកថាជា “ប្រទេសនៃសេរីភាពសារព័ត៌មាន” មាត្រា ២៣៥៨ នៃក្រមព្រហ្មទណ្ឌ សហរដ្ឋអាមេរិក ហាមប្រាមជាដាច់ខាត ៖ ការបោះពុម្ព ការចេញផ្សាយ ការនិពន្ធ ការផ្សាយសម្លេង ការផ្សព្វផ្សាយ ការជួញដូរ ការចែកចាយ ឬការបង្ហាញជាសាធារណៈនូវឯកសារ ដែលបានសរសេរ ឬបោះពុម្ពណាមួយដែលមាន ខ្លឹមសារ បំផុស ញុះញង់ ឬពន្យល់ពីការទទួលខុសត្រូវ ភាពចាំបាច់មានមហិច្ឆតា ឬភាពត្រឹមត្រូវនៃទង្វើផ្តួល រំលំ ការវាយប្រហារលើអាជ្ញាធរគ្រប់កម្រិតថ្នាក់ណា មួយក្តីនៅសហរដ្ឋអាមេរិកដោយកម្លាំង ឬអំពើហឹង្សា”។ ហេតុដូច្នេះ ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់របស់បណ្តា ប្រទេសសុទ្ធសឹងតែអះអាងថា សិទ្ធិសេរីភាព សារព័ត៌មានមិនមែនជាសិទ្ធិពេញលេញដាច់ខាតនោះឡើយ។ នៅពេលអនុវត្តសិទ្ធិនេះ មនុស្សគ្រប់រូបត្រូវ ទទួលនូវការដាក់កំហិតជាក់លាក់ដើម្បីការពារ ផលប្រយោជន៍រួមនៃសង្គម រដ្ឋ និងប្រជាជន។
ការគោរព និងធានាឱ្យមានសេរីភាពសារព័ត៌មាន ជាគោលការណ៍ដ៏ម៉ឹងម៉ាត់ដោយមិនងាករេឡើយ
លោកប្រធាន ហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាម ជានិច្ចកាលប្រកាន់គោលការណ៍គោរព និងការពាររាល់ សិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលរួមទាំងសិទ្ធិ សេរីភាពសារព័ត៌មាន។ ឈរលើមូលដ្ឋានបញ្ជ្រាបច្បាប់ អន្តរជាតិចូលក្នុងប្រទេសស្តីពីសិទ្ធិសេរីភាព សារព័ត៌មាន រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ ដែលជារដ្ឋធម្មនុញ្ញ ដំបូងបង្អស់របស់ប្រទេសវៀតណាមបានអះអាងថា ប្រជាជនមានសិទ្ធិសេរីភាពសារព័ត៌មាន ហើយនិង ត្រូវបានធានាអនុវត្តដោយច្បាប់។ រដ្ឋធម្មនុញ្ញក្រោយៗ មកបានបន្តកេមរតក និងពង្រីកមាតិកានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ស្តីពីសិទ្ធិសេរីសារព័ត៌មាន។
រាល់កលល្បិចដើម្បីបំភ្លៃការពិត ប្រឆាំងនឹងការបំផ្លាញ
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អានុភាពអមិត្តបានឆ្លៀត ចាប់យកចន្លោះប្រហោង ការធ្វេសប្រហែសរបស់ វៀតណាមក្នុងការអនុវត្តគោលនយោបាយ និងច្បាប់ ហើយបានចោទប្រកាន់មិនពិតអំពីរដ្ឋាភិបាលវៀតណាមថា៖ “គ្មានសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាព សារព័ត៌មានឡើយ”; “វៀតណាមគ្រប់គ្រង និងរារាំង សេរីភាពសារព័ត៌មាន សេរីភាពប្រើប្រាស់អ៊ីនធឺណិត”, “ការចាប់ខ្លួនអ្នកសរសេរប្លុកជាច្រើន... ពួកគេមានចេតនាធ្វើការវាយតំលៃមិនពិត ខ្វះលក្ខណៈ សត្យានុម័តអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅ វៀតណាមក្នុងបំណងប៉ុនប៉ងបង្កាច់បង្ខូចវៀតណាម លើឆាកអន្តរជាតិ។ ពួកគេ ក៏បានលើកឡើងពី បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងច្បាប់វៀតណាមស្តីពី សេរីភាពសារព័ត៌មានផងដែរ ប៉ុន្តែពួកគេបានធ្វើពុតជា មិនដឹងមិនឭអំពីរាល់មាតិកាភារកិច្ចដែលភ្ជាប់មកដើម្បី អនុវត្តបទបញ្ញត្តិទាំងនោះ ហើយបានបំផុសតាមប្រព័ន្ធ អ៊ីនធឺណែត បណ្តាញសង្គមក្នុងគោលបំណងប៉ុនប៉ង បំភាន់សាធារណមតិថា “សិទ្ធិសេរីភាពសារព័ត៌មាន” ជាសិទ្ធិពេញលេញជាដាច់ខាត ហើយផ្តើមពីនោះនឹង ញុះញង់ពួកអគតិ មុខសញ្ញាមានគំនិតប្រឆាំង រំលោភ បំពានលើសិទ្ធិសេរីភាពសារព័ត៌មានដើម្បីធ្វើសកម្មភាព ខ្លាំងឡើង។
សមិទ្ធិផលច្រានចោលការបំភ្លៃការពិត
ជាការពិតវៀតណាមសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងការធានាសិទ្ធិសេរីភាពសារព័ត៌មានរបស់ប្រជាជន។ តាមការស្ថិតិឲ្យដឹងថា គិតមកត្រឹមតែឆ្នាំ ២០១៦ លើទូទាំងប្រទេសមានស្ថាប័នសារព័ត៌មានចំនួន ៨៥៧ ដោយរួមទាំងស្ថាប័នសារព័ត៌មានបោះពុម្ភចំនួន ១៩៩ ទស្សនាវដ្តីចំនួន ៦៥៨ (ដែលរួមទាំងកាសែត និង ទស្សនាវដ្តីអេឡិចត្រូនិចចំនួន១០៥)។ ទីភ្នាក់ងារ ព័ត៌មានជាតិចំនួន ០១ ស្ថាប័នផ្សាយសម្លេង និងទូរទស្សន៍ចំនួន៦៧។ ក្រសួង ស្ថាប័ននយោបាយ អង្គការមហាជនទាំងអស់សុទ្ធតែមានកាសែត ឬទស្សនាវដ្តីន៍ គេហទំព័រ និងកាសែតអេឡិចត្រូនិក។
នៅវៀតណាមសារព័ត៌មានបានក្លាយទៅជាស្ពានតភ្ជាប់ រវាង “ឆន្ទៈរបស់បក្ស ទឹកចិត្តប្រជាជន” បង្កើតការ ស្រុះចិត្តគំនិតក្នុងសង្គម លើកកម្ពស់បុព្វហេតុស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ។ សារព័ត៌មាន ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការត្រួតពិនិត្យនិងឃ្លាំមើលអនុវត្តច្បាប់និងផ្តល់មតិរិះគន់លើគោលនយោបាយនិងច្បាប់របស់រដ្ឋ។ គឺជាឧបករណ៍ មួយដើម្បីការពារផលប្រយោជន៍សង្គម និងការពារសិទ្ធិ របស់ប្រជាជន។ នោះ គឺជាសក្ខីភាពជាក់ស្តែងនៃការ ធានាសិទ្ធិសេរីភាពសារព័ត៌មាននៅវៀតណាម និង បដិសេធការបំភ្លៃការពិតចំពោះរដ្ឋវៀតណាម។
ដើម្បីរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ប្រកបដោយប្រសិទ្ធភាពជាមួយសកម្មភាពនៃការប្រើប្រាស់សេរីភាពសារព័ត៌មានដើម្បីប្រឆាំងនឹងបក្ស និង រដ្ឋវៀតណាមក្នុងពេលខាងមុខ ត្រូវតែយកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗដូចខាងក្រោម៖
ទីមួយ គឺពង្រឹងបន្ថែមទៀតការដឹកនាំ របស់បក្ស និង រដ្ឋក្នុងការគ្រប់គ្រងរដ្ឋចំពោះសារព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ និងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹង ការរំលោភបំពានសេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន។ រក្សាគោលការដឹកនាំដោយផ្ទាល់ និងគ្រប់ជ្រុងជ្រោយរបស់បក្សនៅក្នុងប្រព័ន្ធនយោបាយទាំងមូលរួមទាំងរាល់ស្ថាប័នសារព័ត៌មាន និង ទូរគមនាគមន៍នៅគ្រប់ដំណាក់កាលទាំងបួន៖តម្រង់ ទិសដៅអភិវឌ្ឍន៍, តម្រង់ទិសចំពោះខ្លឹមសារ, ការងារកម្មាភិបាល និងការងារត្រួតពិនិត្យ។
ទីពីរគឺត្រូវតែអនុវត្តឲ្យបានល្អនូវការប្រៀនប្រដៅរបស់ លោកប្រធានហូជីមិញ “ដើម្បីបំពេញភារកិច្ចដ៏រុងរឿង របស់ខ្លួន កម្មាភិបាលជាអ្នកសារព័ត៌មានចាំបាច់ត្រូវ លត់ដំសីលធម៌បដិវត្តន៍”។ ហេតុដូច្នេះហើយអ្នក កាសែតត្រូវតែសិក្សាដោយឥតឈប់ឈរ និងលើក កម្ពស់សមត្ថភាព វិជ្ជាជីវៈ និងអនុវត្តតាមគំរូសីលធម៌ របស់លោកប្រធាន ហូជីមិញ។
ទីបីគឺការបន្តបំពេញឱ្យសុក្រឹតនូវប្រព័ន្ធច្បាប់ស្តីពី សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធអ៊ីនធឺណិត។ បន្តពង្រឹងយន្តការសំរបសំរួលរវាងគណៈឃោសនា និងអប់រំមជ្ឈិមបក្ស ក្រសួងពត៌មាន និងទូរគមនាគមន៍ ព្រមទាំងស្ថាប័ននានាក្នុងការដឹកនាំ គ្រប់គ្រងលើ វិស័យនេះ។
ទីបួនគឺ ពង្រឹងការត្រួតពិនិត្យ ការចាត់ការលើបទល្មើស រំលោភបំពានក្នុងវិស័យសារព័ត៌មាន និងទូរគមនាគមន៍ ។ តាមរយៈនោះរកឃើញ សកម្មភាព ខុសឆ្គង និន្នាការខុសប្រក្រតីនៅតាមបណ្តាស្ថាប័ន សារព័ត៌មាន និងជួរកម្មាភិបាលអ្នកកាសែតដើម្បី ចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងទាន់ពេលវេលា។
ទីប្រាំ គឺបន្តជំរុញការផ្សព្វផ្សាយព័ត៌មាន ការឃោសនា អំពីគោលនយោបាយ និងសមិទ្ធិផលនានាក្នុងការធានា សិទ្ធិមនុស្សនៅវៀតណាម។ គួបផ្សំយ៉ាងស្អិតល្មួតរវាងការឃោសនាក្នុងប្រទេស ទៅនឹងការឃោសនាទៅក្រៅប្រទេសតាមរយៈ បណ្តាញ និងទម្រង់ឃោសនាយ៉ាងសម្បូរបែប ធ្វើឱ្យសហគមន៍អន្តរជាតិ និងអណិកជនវៀតណាម យល់ដឹងអំពីគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងសមិទ្ធិផលក្នុងការការពារសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារពត៌មាន នៅក្នុងប្រទេសវៀតណាម។ ជួយ លើកកម្ពស់នូវរូបភាព នៃប្រទេសជាតិ និងប្រជាជនវៀតណាម ហើយ រួមចំណែកក្នុងការតស៊ូដ៏មានប្រសិទ្ធភាពចំពោះការ មួលបង្កាច់ បំភ្លៃការពិត អំពីស្ថានភាពសេរីភាព បញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅវៀតណាម៕
បកប្រែដោយ Minh Trung