ច្បាប់ស្តីពីដីធ្លី (វិសោធនកម្ម) និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) គឺជាក្រមច្បាប់ពីរដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតសង្គម និងសុវត្ថិភាព តម្លាភាពនៃប្រព័ន្ធហិរញ្ញវត្ថុ-ធនាគារ ដូច្នេះរដ្ឋសភាបានពិភាក្សា និងផ្តល់យោបល់យ៉ាងហ្មត់ចត់នៅកិច្ចប្រជុំ និងសម័យប្រជុំជាច្រើនរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឬកិច្ចប្រជុំនៃសមាជិករដ្ឋសភាពេញម៉ោង ប្រមូលផ្តុំប្រភពធនធានទាំងអស់ ទាញយកប្រយោជន៍ពីប្រាជ្ញា និងការរួមចំណែករបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគមន៍ធុរកិច្ចក្នុងស្រុក និងបរទេស មុនពេលផ្តល់សំឡេងអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥។ ប្រការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋសភាក្នុងការធ្វើឱ្យល្អឥតខ្ចោះនូវគោលនយោបាយ និងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី ស្របតាមគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមការតម្រង់ទិសសង្គមនិយម ព្រមទាំងធានាសុវត្ថិភាព តម្លាភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃឥណទាន បង្កើនភាពបើកចំហ គណនេយ្យភាព ស្របតាមស្តង់ដារ និងការអនុវត្តតាមទំលាប់អន្តរជាតិ។ ដូច្នេះ ដើម្បីធនធានដីធ្លីត្រូវបានគ្រប់គ្រង និងប្រើប្រាស់យ៉ាងសមហេតុសមផល និងនិរន្តរភាព គ្រប់គ្រង និងដោះស្រាយបំណុលអាក្រក់ប្រកបដោយប្រសិទ្ធភាព គឺយើងចាំបាច់ត្រូវធ្វើអោយប្រសើរឡើងនូវសមត្ថភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រតិបត្តិការនៃប្រព័ន្ធនៃបណ្តាស្ថាប័នឥណទាន បំពេញតាមតម្រូវការនៃការជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេស ធានាការការពារជាតិ សន្តិសុខ យុត្តិធម៌ និងស្ថិរភាពសង្គម។

leftcenterrightdel
សម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥ ត្រូវបានបិទបញ្ចប់

បន្ទាប់ពីពាក់កណ្តាលអាណត្តិនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ សេដ្ឋកិច្ចរបស់វៀតណាមជាមូលដ្ឋានបានឆ្លងកាត់បានរយៈពេលដ៏លំបាកដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងផលប៉ះពាល់មិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក។ នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងនៅតែឈានដល់ ៥.០៥% លើស ១.៦៨ ដងនៃអត្រាកំណើនទូទៅនៃសេដ្ឋកិច្ចពិភពលោក។ ទំហំ និងសក្ដានុពលនៃសេដ្ឋកិច្ចកំពុងត្រូវបានពង្រីក និងពង្រឹងដោយមិនឈប់ឈរទេ។ ជីវិតរបស់ប្រជាជនត្រូវបានធានា និងធ្វើឱ្យល្អប្រសើរឡើងបន្តិចម្តងៗ ទាំងខាងសម្ភារៈ និងខាងវិញ្ញាណ។ ទោះយ៉ាងណាក៏ដោយ វានៅតែបង្កប់នូវគ្រោះថ្នាក់ និងហានិភ័យជាច្រើននៅខាងមុខ។ ទោះបីជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងក្នុងឆ្នាំ ២០២៣ មានកម្រិតខ្ពស់បើធៀបនឹងប្រទេសជាច្រើនក៏ដោយ ក៏វានៅតែមិនទាន់បានដល់គោលដៅដែលបានកំណត់នៅឡើយ។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែមិនរឹងមាំ សម្ពាធអតិផរណានៅតែខ្លាំង។ សកម្មភាពផលិតកម្ម និងអាជីវកម្មនៅតែប្រឈមមុខនឹងការលំបាកជាច្រើន សមត្ថភាពរបស់សេដ្ឋកិច្ចក្នុងការស្រូបយកដើមទុន និងតម្រូវការឥណទាននៅតែត្រូវបានរារាំង។ ទីផ្សារអចលនទ្រព្យនៅតែមានហានិភ័យដែលអាចកើតមានឡើង។ ដូច្នេះហើយ ការរៀបចំកិច្ចប្រជុំវិសាមញ្ញ ដើម្បីដោះស្រាយបញ្ហាភ្លាមៗទាក់ទងនឹងដីធ្លី ឥណទាន និងថវិកា បានបង្ហាញពីការខិតខំប្រឹងប្រែង ទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័ស តាមការប្តេជ្ញាចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល និងប្រព័ន្ធនយោបាយទាំងមូល រួមដៃគ្នាដោះស្រាយការលំបាកសម្រាប់ធុរកិច្ច និងប្រជាជន ដោយតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាព និងការសម្រេចចិត្ត។

នៅឆ្នាំ ២០២៤ ការលំបាក និងបញ្ហាប្រឈមនៅតែមានលក្ខណៈធ្ងន់ធ្ងរនៅពេលដែលកំណើននៃខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោក និងដៃគូពាណិជ្ជកម្មសំខាន់ៗ និងសំខាន់របស់វៀតណាមបន្តធ្លាក់ចុះ បង្កការលំបាកដល់ច្រកចេញនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាសកម្មភាពរបស់ប្រជាជន និងអង្គភាពអាជីវកម្ម។ ដូច្នេះ ច្បាប់ដីធ្លី (វិសោធនកម្ម) ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) និងសេចក្តីសម្រេចសំខាន់ៗ ដែលទើបតែបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនោះ ចាំបាច់ត្រូវអនុវត្តឱ្យបានឆាប់រហ័ស ធានាការជ្រៀតចូលទៅក្នុងជីវិតសង្គម បង្កើតធនធានកំណើន និងបណ្តាញដើមទុនប្រកបដោយប្រសិទ្ធភាពសម្រាប់ ខឿនសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវការរំពឹងទុក គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ អង្គការសង្គម-នយោបាយ ពីថ្នាក់កណ្តាលដល់មូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវមានការយល់ដឹង លើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ថវិកា ទ្រព្យសម្បត្តិរដ្ឋ ជៀសវាងការខ្ជះខ្ជាយធនធានដីធ្លី ទប់ស្កាត់អំពើពុករលួយ ការរំលោភបំពាន ការខ្ជះខ្ជាយ ការកេងចំណេញពីដីធ្លី និងបង្កហានិភ័យដល់ស្ថាប័នធនាគារ  បង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាជន និងអាជីវកម្មដើម្បីទទួលបានតម្លៃល្អដែលមានមកពីគោលនយោបាយដីធ្លី និងឥណទានល្អៗ។

នាយទាហាន នាយទាហានរង យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ដែលជាកម្លាំងស្នូលក្នុងការការពារមាតុភូមិ ត្រូវក្តាប់ឲ្យបានច្បាស់លាស់ខ្ជាប់ខ្ជួន និងលើកតម្កើងនូវគុណសម្បតិ្តរបស់កងទ័ពអ៊ំហូ ក្នុងការរួមដៃគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចូលរួមកម្មវិធីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ សន្តិសុខសង្គម កសាងជនបទថ្មី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងរួមចំណែក ក្នុងការកសាងក្បាលម៉ាស៊ីនរដ្ឋឱ្យដំណើរការកាន់តែមានប្រសិទ្ធភាពដោយតែងតែដាក់ប្រជាជនជាកណ្តាលនៃការសម្រេចចិត្ត និងសកម្មភាពទាំងអស់៕

បកប្រែដោយ Minh Trung